ទំនាក់ទំនង
ស្នេហារបស់មនុស្ស ២នាក់ តែងតែរីកចំរើនលូតលាស់ទៅមុខជានិច្ច។
ការចេះថែរក្សាសេចក្តីស្នេហាឲ្យបានឋិតថេរ
និងសកម្មគួរតែធ្វើបានឡើងដោយមនុស្ស២នាក់។

ដើម្បីរក្សាទំនាក់ទំនងស្នេហាឲ្យបានល្អ
ទាមទារឲ្យអ្នកទាំងពីរមានការលះបង់ច្រើនដើម្បីគ្នាទៅវិញទៅមក។
ប្រសិនបើអ្នកស្រឡាញ់អ្នកណាម្នាក់ហើយ រឿងដែលសំខាន់
គឺអ្នកត្រូវធ្វើឲ្យគាត់ស្រឡាញ់អ្នកវិញ។
នេះមិនមែនជារឿងធម្មតាទេ
ព្រោះឥទ្ធិពលនៃការស្រឡាញ់របស់មនុស្សមិនមែនជាកិច្ចការងាយស្រួល
ធ្វើនោះឡើយ។ ប្រសិនបើស្នេហាអ្នកទាំងពីរមានពន្លឺហើយ
វាជាកិច្ចការងាយស្រួលដើម្បីរក្សាវាឲ្យបានគង់វង្ស។
ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមិនទាន់ប្រាកដពីអារម្មណ៏របស់គេចំពោះ
អ្នកនោះ
នឹងធ្វើឲ្យអ្នកមានភាពខ្មាស់អៀនខ្លាំងបំផុតនៅពេលសារភាពប្រាប់
ដល់គេ។
ខាងក្រោមនេះជាតិចនិចមួយចំនួន
ដើម្បីធ្វើឲ្យមនុស្សប្រុសស្រឡាញ់អ្នក ចង់បានអ្នក។
ការណែនាំទាំងអស់នេះនឹងធ្វើឲ្យអ្នកមានពេលវេលាក្តីសុខជាមួយ
គូស្នេហ៏។
ភាពខ្វល់ខ្វាយ
រឿងដំបូងគេដែលអ្នកត្រូវផ្តោតអារម្មណ៏លើ
គឺការចេះខ្វល់ខ្វាយពីគាត់។ អ្នកត្រូវដឹងពីអ្វីដែលគាត់ចូលចិត្ត
និងអ្វីដែលគាត់មិនចូលចិត្ត។
នេះជាតិចនិចមួយធ្វើឲ្យគាត់ចង់បានអ្នក។
ផ្តល់ទំនុកចិត្តដល់គាត់គ្រប់ពេលទាំងអស់ដែលគាត់ត្រូវការអ្នក។
ទំនុកចិត្ត
នេះជារឿងបន្ទាប់ដែលអ្នកត្រូវមាន។
ទំនុកចិត្តដែលនៅខ្វះខាតតិចតួច
គឺជាអ្វីដែលធ្វើឲ្យគាត់ចង់បានអ្នក។
អ្នកមិនគួរបញ្ចេញអត្តចរិកថា
អ្នកដឹងគ្រប់រឿងព្រោះវាអាចជាការរំខានដល់គាត់។ សរុបមក
អ្នកមិនត្រូវខ្មាស់អៀនថា អ្នកជាអ្នកណាឡើយ
ហើយអ្នកគួរតែបញ្ចេញបុគ្គលិកលក្ខណៈសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក។
ធ្វើឲ្យគេចាប់អារម្មណ៏
ត្រូវធ្វើជាមនុស្សម្នាក់ដែលគូស្នេហ៏ពេញចិត្តនឹងនៅជាមួយ។
តិចនិចបែបនេះនឹងធ្វើឲ្យគាត់តែងតែចង់នៅជាមួយអ្នក។
អ្នកត្រូវធ្វើឲ្យគាត់គិតថា
ជីវិតរបស់គាត់ពិតជាមានន័យពេលបាននៅជាមួយអ្នក។
ប្រសិនបើអ្នកចង់រៀនអ្វីថ្មីៗ ដើម្បីប្រយោជន៏ដល់គាត់
ធ្វើវាដើម្បីចាប់យកភាពយកចិត្តទុកដាក់របស់គាត់។
គោលបំណងតែមួយគត់របស់អ្នក គឺ ត្រូវបង្ហាញគាត់ឲ្យបានឃើញ
ថាការរស់នៅជាមួយអ្នកពិតជាមានក្តីសុខជាងមនុស្សស្រីដទៃៗទៀត។
ស្មោះត្រង់
ព្យាយាមកុំនិយាយដើមប្រុសៗផ្សេងនៅមុខគាត់
ព្រោះវាអាចធ្វើឲ្យគាត់គិតថា
អ្នកនឹងនិយាយដើមគាត់ដូចប្រុសៗដទៃទៀតនៅថ្ងៃក្រោយ។
ការណែនាំចំណុចនេះនឹងធ្វើឲ្យគាត់សង្កេតមើលភាពចិត្តល្អ,
ការចេះជួយអ្នកដទៃ និងភាពស្មោះត្រង់របស់អ្នក។
ទង្វើបែបនេះនឹងធ្វើឲ្យគាត់ចង់បានអ្នក។
ការស្លៀកពាក់
អ្នកគួរតែដឹងពីរបៀបស្លៀកពាក់យ៉ាងណាឲ្យបានស្អាត
ធ្វើឲ្យគេសម្លឹងមើលមកមានភាពទាក់ទាញ។
តិចនិចមួយនេះនឹងបង្កើតឱកាសមួយ
ដែលអាចធ្វើឲ្យគាត់លង់ស្រឡាញ់រួបរាងរបស់អ្នក។ អ្នកត្រូវដឹងថា
សម្លៀកបំពាក់បែបណាដែលសក្តិសមនឹងអ្នកបំផុត
ហើយអ្នកក៏គួរតែចេះជ្រើសរើសពណ៌សម្លៀកបំពាក់ដែលធ្វើឲ្យគេមើលមក
ស្អាតបំផុតដែរ៕
ដោយ៖ ដារ៉ា
ប្រភពៈមង្គលការ