មនុស្សស្រីឆាប់
នឹងរងប៉ះទង្គិចផ្លូវអារម្មណ៏ណាស់។
ពួកគេអាចនឹងមានការព្រួយបារម្ភចំពោះការងារ គ្រួសារ
និងជីវិតទៅថ្ងៃអនាគត។ ដល់អាយុ ៣០ឆ្នាំ
គឺជាពេលវេលាចាំបាច់បំផុតនៅក្នុងជីវិតរបស់មនុស្សស្រី។
នៅក្នុងពេលនេះ មនុស្សស្រីងាយនឹងទទួលរងគ្រោះច្រើនក្នុងជីវិត។
មនុស្សស្រីដែលរៀបការរួចនៅពេលដល់អាយុនេះតែងមានការព្រួយបារម្ភ
ពីកូន និងអនាគតរបស់កូន
ព្រួយបារម្ភខ្លាចកូនដើរលេងច្រើនមិនគិតពីការសិក្សា។ សរុបមក
មិនថាមនុស្សស្រីដែលរៀបការរួច ឬនៅលីវទេ នៅពេលដល់អាយុ
៣០ឆ្នាំតែងតែទទួលបាននូវបទពិសោធន៏កើតមានវិបត្តិដល់ខ្លួន។
ខាងក្រោមនេះជាវិបត្តិ ៦យ៉ាងដែលកើតមានមកលើមនុស្សស្រីពេលអាយុ
៣០ឆ្នាំ៖

កុហកពីអាយុពិតប្រាកដរបស់នាង
មនុស្សស្រីក្មេងស្រស់ស្អាតតែងតែចូលចិត្ត
និងមិនដែលភ្លេចការសរសើរពីសម្រស់ខ្លួនឯងឡើយ។
ប្រសិនបើថ្ងៃមួយអ្នកមិនទាន់ទទួលស្គាល់ខ្លួនឯងដូចជាអាយុជាដើម
នោះជាពេលវេលាចាប់ផ្តើមធ្វើឲ្យអ្នកទទួលបានព័ត៌មានមិនពិត
ឬបដិសេធនូវអ្វីដែលអ្នកដទៃទាយថា អ្នកក្មេងជាងអាយុ
នេះជាអារម្មណ៏មួយធ្វើឲ្យអ្នកខ្លាចការប្រឈមមុខនឹងពេលវេលា។
ប៉ុន្តែរឿងបែបនេះកើតឡើងចំពោះមនុស្សស្រីដល់អាយុ
៣០ឆ្នាំតែប៉ុណ្ណោះ។
សួរខ្លួនឯងអំពីការងារ
បន្ទាប់ពីធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំមក
គង់មានថ្ងៃណាមួយដែលអ្នកត្រូវតែសួរខ្លួនអ្នកថា
តើអ្វីខ្លះធ្វើឲ្យអ្នកជួបការលំបាក។ ចំពោះបុរសៗវិញ
ភាពជោគជ័យតែងតែកើតមាននៅពេលពួកគេដល់ ៤០ឆ្នាំ
ស្របពេលជាមួយនឹងមនុស្សស្រីដែលទទួលបានវាលឿនជាង។
ព្រោះមនុស្សស្រីជាអ្នកព្រួយបារម្ភខ្លាំងបំផុតអំពីគ្រួសារ
និងកូនៗ។ អ្វីដែលធ្វើឲ្យនាងពិតជាមានការព្រួយបារម្ភទៀតនោះ
គឺដល់ពេលដែលកូនៗនាងពេញវ័យ។
ព្រួយបារម្ភពីទំនាក់ទំនងស្នេហា
នៅអាយុ ២០ឆ្នាំ នាងសប្បាយរីករាយជាមួយនឹងមិត្តភក្តិ
សេចក្តីស្នេហាក៏មិនអាចប៉ះពាល់ដល់ចិត្តនាងដែរ
ព្រោះពេលវេលារង់ចាំរបស់នាងនៅថ្ងៃខាងមុខទៀត។
ប៉ុន្តែនៅពេលនាងដល់អាយុ ៣០ នាងមិនចង់បានអារម្មណ៏ឯកាទៀតទេ។
នៅអាយុពេលនេះ ជាពេលដែលនាងចាប់ផ្តើមសម្លឹងមើលឃើញយ៉ាងច្បាស់ថា
ក្តីសុខរបស់មនុស្សស្រីនៅតែជាគ្រួសារតូចមួយ
ដែលតម្រូវឲ្យនាងមើលថែទាំងស្រុង។
ភាពសោកស្តាយ
នៅពេលដល់អាយុ ៣០ មនុស្សស្រីនៅតែគិតច្រើនពីរឿងអតីតកាល។
នាងចាប់ផ្តើមបង្ហាញពីភាពសោកស្តាយដែលធ្លាប់បានឆ្លងកាត់
អ្វីដែលបានធ្វើ និងអ្វីដែលមិនបានធ្វើ។ ពិតប្រាកដណាស់
រឿងដែលកន្លងហួសហើយមិនអាចត្រលប់ក្រោយវិញបានទេ
ហើយអ្វីដែលសោកស្តាយបំផុតនោះគឺ
មនុស្សភាគច្រើនមិនហ៊ានធ្វើអ្វីឲ្យបានច្រើនជាងអ្វីដែលធ្លាប់
បានធ្វើរួចនោះឡើយ។
ព្រួយបារម្ភពីរឿងលុយកាក់
នៅអាយុ ៣០ នេះហើយដែលមនុស្សស្រីមានក្តីព្រួយបារម្ភច្រើន
ពីរឿងលុយកាក់ជាងពីពេលមុនៗទាំងអស់។ មុនដំបូង
មនុស្សស្រីនៅលីវអាចទៅធ្វើការងារ
ធ្វើនូវរឿងល្អៗសម្រាប់ខ្លួនឯង។ ប៉ុន្តែនៅពេលដល់អាយុនេះ
អ្នកត្រូវតែមានគ្រួសារ និងឧបត្ថម្ភប្រាក់ដល់កូន
មិនមែនជាពេលវេលាដែលអ្នកអាចចេញទៅដើរលេងក្រៅដូចមុនៗទៀតទេ។
ប្រសិនបើអ្នកគ្មានការងារដែលមានចំណូលគ្រប់គ្រាន់ជាអចិន្ត្រៃយ៏
នោះទេ អ្នកពិតជាមានអារម្មណ៏តានតឹងក្នុងចិត្តជាក់ជាពុំខាន។
ផ្លាស់ប្តូរបុគ្គលិកលក្ខណៈ
បំលាស់ប្តូរចម្បងគេ ដែលកើតឡើងចំពោះមនុស្សស្រីពេលមានអាយុ ៣០
ច្រើនតែឆាប់នឹងទទួលរងគ្រោះ
និងមានបំលាស់ប្តូរបុគ្គលិកលក្ខណៈខាងក្រៅ។
មនុស្សមួយចំនួនជួបនឹងការលំបាកក្នុងជីវិត
ព្រោះអ្វីៗគ្រប់យ៉ាងលំបាកខ្លាំងពេក
ហើយមនុស្សមួយចំនួនទៀតជួបនឹងសុភមង្គលដោយសារពួកគេមានជីវិតពេញ
លេញ…មនុស្សស្រីគ្រប់រូបមានរូបរាងខុសៗគ្នា មិនដូចគ្នាឡើយ។
ប៉ុន្តែដល់ពេលមនុស្សស្រីដល់អាយុ ៣០ឆ្នាំ
មានបញ្ហាជាច្រើនដែលនាងត្រូវតែប្រឈមមុខ,
ចេះដោះស្រាយបញ្ហាដោយខ្លួនឯង
ទោះជាយ៉ាងណាក៏មិនចង់លាក់ខ្លួនដែរ។ ដូច្នេះ
មនុស្សស្រីគ្មានជម្រើសច្រើននោះទេ
រឿងដែលប្រសើរបំផុតក្នុងជីវិតរបស់នាង គឺការមើលថែកូនៗ៕
ដោយ៖ ដារ៉ា
ប្រភព៖មង្គលការ