ការ​កំសាន្ត​ផ្សេងៗ​ដូច​ជា ចង់​មាន​អារម្មណ៏​រំភើប រីករាយ ភ្លើត​ភ្លើន​ចង់​ស្វែង​រក​សុភមង្គល​ក្នុង​ផ្លូវ​អារម្មណ៏ បន្ធូរបន្ធយ​ភាព​តាន​តឹង និង​សាក​ល្បង​រកអារម្មណ៏​ថ្មី​ប្លែក​ឲ្យ​កាន់​តែ​អណ្តែត​អណ្តូង នេះ​ហើយ​ជា​ចំណង​ដំបូង​ដែល​ជម្រុញ​ឲ្យ​មាន​ការ​ជក់​កញ្ឆា ឬគ្រឿង​ញៀន។ មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ដឹង ហើយ​ធ្លាប់​បាន​លឺ ពី​ផល​ប៉ះពាល់​នៃការ​ញៀន​កញ្ឆានេះ ប៉ុន្តេ​មាន​អ្នក​មួយ​ចំនួន​នៅ​តែ​ប្រព្រឹត្ត​ទៀត។ នៅ​ក្នុង​ពិភព​លោក​យើង​នេះ​មាន​មនុស្ស​មិន​តិច​ជាង ២០លាន​នាក់​ទេ ដែល​ញៀន​នឹង​ការ​ជក់​កញ្ឆា​នេះ។
 
 

១ខ្សឺត ២​ខ្សឺត​ដំបូង បាន​ធ្វើឲ្យ​អ្នក​ជក់​ជួប​​នឹង​សេចក្តី​សុខ​សប្បាយ​មែន ប៉ុន្តែ​នៅ​ពេល​ដែល​អារម្មណ៏រី​ករាយ សិប្ប​និមិត្តនោះ​រសាត់​បាត់​ទៅ តើ​នឹង​មាន​អ្វី​បន្សល់​ទុក​នៅ​ក្នុង​ខ្លួន​យើង? ពិត​ជា​មាន នោះ​គឺ​ភាព​ញៀន​ភាព​ត្រូវ​ការ​ដែល​មិន​អាច​ខ្វះ​បាន។ កញ្ឆា​គឹ​ជាប្រភេទ​គ្រឿង​ញៀន​ម្យ៉ាង ដែល​ច្បាប់​អន្តរជាតិ​ចាត់​ទុក​ជា​គ្រឿងញៀន​ខ្សោយ​តាំង​ពី​សតវត្ស​ទី​ ២០ មក ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មិន​សូវ​ចាប់​អារម្មណ៏​ខ្លាំង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ជក់​វា​ទេ។ ក៏ប៉ុន្តែ​កញ្ឆា​អាច​បង្ក​ផលវិបាក​យ៉ាង​ខ្លាំង​ដល់​សុខ​ភាព។ កាន់​តែ​ចាប់​ផ្តើម​ជក់​កាន់​តែ​មាន​គ្រោះថ្នាក់​ខ្លាំង។

ពាក្យ​ថា​ខ្សោយ​ក៏​ព្រោះ​តែ​កញ្ឆា​មាន​ប្រតិកម្ម​យឺត​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​ជ្រៀត​ចូល​ទៅ​ដល់​សារពាង្គកាយ​មនុស្ស​យើង​ហើយ មនុស្ស​នោះ​ត្រូវ​ការ​ពេល​វេលា​យូរ​ណាស់​សម្រាប់​បន្សោប​ការញៀន​កញ្ឆា​នេះ​វិញ។

បើ​តាម​ប្រសាសន៏​របស់​លោក​វេជ្ជបណ្ឌិត Costangtang បណ្ឌិត​នៅ​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា សារធាតុ​សកម្ម​របស់​កញ្ឆា​ចូល​ទៅ​ដល់​ខួរក្បាល​វា​នឹង​ធ្វើ​ការ​វិវត្តន៏​ឥទ្ធិពល​ពិសេស​របស់​វា។ សារធាតុ​ដែល​បាន​ចូល​ទៅ​ក្នុង​ខួរក្បាល​វា​មិន​រលាយ ឬបំផ្លាញ​ចេញ​មក​វិញ​ទេ ប៉ុន្តែ​វា​រលាយ​ចូល​ទៅ​ក្នុង​ខួរក្បាល ហើយ​វា​សំងំ​បញ្ចេញ​ឥទ្ធិពល​ជា​រៀងរាល់​ថ្ងៃ។ កញ្ឆា​មិន​មែន​ជា​គ្រឿង​ញៀន​ខ្សោយ​ធម្មតា​ទេ គ្រាន់​តែ​វា​មាន​សកម្មភាព​យឺត​ដែល​ជា​ហេតុធ្វើ​ឲ្យ​អ្នក​ជក់​វ័យ​ក្មេងញៀន​កាន់​តែ​ខ្លាំង​ឡើង។

ឥទ្ធិពល​ដែល​បង្កឡើង​ដោយ​កញ្ឆា​មិន​មែន​ជា​គ្រោះ​ថ្នាក់​ស្រាល សាមញ្ញ​ធម្មតា​ដូច​ដែល​គ្រប់​គ្នា​គិត​នោះ​ទេ ពេល​ខ្លះ​កញ្ឆា​ផ្តល់​គ្រោះ​មហន្តរាយ​យ៉ាង​ខ្លាំង​ចំពោះ​សុខ​ភាព និង​សង្គម។ មិន
ខុស​ពី​ផ្សែង​បារី​ទេ ផ្សែង​កញ្ឆា​ក៏​មាន​បង្កប់​នូវ​សារ​ធាតុពល​ពីធម្មជាតិ​ងាយ​បង្ក​ជំងឺ​មហារ​រីក។ 

អ្នក​អាចកត់​សម្គាល់ ចំពោះ​អ្នក​ដែល​ជក់​កញ្ឆាតារយៈ៖ ភ្នែក​ក្រហម ជីពចរ​ដើរញាប់ សម្ពាធឈាម​កើន​ឡើង ស្ងួត​មាត់ និង​ក្អួត​ចង្អោរ។ ការ​ជក់កញ្ឆា​ភាគ​ច្រើន គឺប៉ះពាល់​ទៅ​លើ​សួត ដូច្នេះ​អ្នក​ជក់​កញ្ឆា​មាន​ជំងឺមហាររីក​សួត​ច្រើនជាង ១០ដង នៃ​អ្នក​ជក់​បារី ហើយ​អ្នក​ជក់​បារី​មាន​ជំងឺ​មហារ​រីក​សួត​ច្រើន​ជាង ១០ដង នៃ​មនុស្ស​ធម្មតា។ មិន​តែ​ប៉ុណ្ណោះ​កញ្ឆា​ធ្វើ​ឲ្យ​ប្រពន្ធ័​ការ​ពារ​រាង្គកាយ​មាន​ការ​ថយចុះ និង​ធ្វើឲ្យ​លទ្ធភាព​នៃការ​បន្តពូជ​ថយចុះ​ដែរ។ បើសិន​ជា​មនុស្ស​ប្រុស គឺ​ធ្វើឲ្យ​ពង​ស្វាស​ខ្សោយ បើ​ពង​ស្វាស​ខ្សោយ​ការ​ផលិត​ស្ពែម៉ាតូសូ​អ៊ីត​ក៏ថយ​ចុះ​ដែរ។ បើ​សិន​ជា​មនុស្ស​ស្រី​វិញ គឺ​ធ្វើ​ឲ្យអូវែ​ខ្សោយ អូវែ​ខ្សោយ​ធ្វើឲ្យ​ប៉ះពា​ល់​ដល់​ការ​ផលិត​អូវុល។ ជាតិ​ញៀនទាំង​អស់​ទោះ​យើង​ប្រើ​តាម​មធ្យោ​បាយ​ណា​ក៏​ដោយ​ក៏​ត្រូវ​ជ្រៀត​ចូល​ទៅ​ក្នុ​ខ្លួន​តាម​រយៈ​សរ​សៃ​ឈាមដែរ។ 
ដូច្នេះគ្រាប់​ឈាម ឬ​ក៏ឈាម​វា​បញ្ជូន​សារ​ធាតុ PHP ទៅ​គ្រប់​ទីកន្លែង ជា​ពិសេស PHP វា​អាច​ឆ្លង​កាត់​របាំង​ខួរ ហើយ​ជ្រៀត​ចូល​ទៅ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធប្រសាទ​បញ្ចេញ​ជាតិគីមី​ផ្សេងៗ ដែល​មាន​ឥទ្ធិពល​ទៅ​អារម្មណ៏៕

ដោយ៖ យូរី

ប្រភព៖ បរទេស

Ads

 
Top