តើ​អ្នក​ដឹងទេថា យើង​គ្រប់គ្នា​អាចទទួល​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​បរិភោគ​អាហារបន្លែឆៅ? មាន​អាហារ​ជា​ច្រើន​ដែល​ត្រូវបាន​គេ​យក​ទៅចម្អិន​ដោយ​ប្រើ​បច្ចេកទេស​ផ្សេង​។ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​ដឹងថា បរិភោគ​បន្លែឆៅ​ផ្តល់​មក​នូវអត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ច្រើន​ជាង​បន្លែ​ដែល​បាន​ចម្អិន​នោះទេ។

 

ប្រសិន​បើ​ឲ្យ​យើង​គ្រប់គ្នា​​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃការ​បរិភោគ​បន្លែឆៅ​ភ្លាមៗ អ្នក​ប្រាដក​ជា​គិតថា​ជា​រឿង​​លំបាកណាស់ ហើយ​ខំប្រឹង​ព្យាយាម​ឲ្យ​ខ្លាំង​ថែមទៀត។ ប៉ុន្តែ​អ្ន​កត្រូវពិចារណា​លើ​អត្ថប្រយោជន៍​នៃការ​បរិភោគ​បន្លែឆៅ ដែល​មាន​ចំពោះ​សុខភាព។

គុណភាព
នៅ​ពេល​ដែល​បន្លែត្រូវ​បាន​ចម្អិន វីតាមីន, ប្រូតេអ៊ីន និង​អង់ស៊ីន​ត្រូវបាន​បំផ្លាញ់ ដែល​ធ្វើ​ឲ្យ​អត្ថប្រយោជន៍​នៃ​បន្លែ​ត្រូវបាន​កាត់បន្ថយ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​​បរិភោគ​បន្លែ​ឆៅ​គួប​ផ្សំ​ជាមួយ​នឹង​សាច់​តិច​តួច អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់អ្នក​កាន់តែមាន​ថាមពល។

រសជាតិ
​អាហារ​ដែល​លោក​អ្នក​ចម្អិនគឺ​ត្រូវការ​ផ្សំ​គ្រឿង​ដូចជា អំបិល, ស្ករ គួបផ្សំ​ជាមួយ​នឹងគ្រឿង​ទេស​ផ្សេងទៀត​ដើម្បី​ឲ្យមាន​រស់ជាតិ​ឆ្ងាញ់។ គុណវិបត្តនៃការ​បន្ថែម​គ្រឿង​ទេសខណៈពេល​ដែល​ចម្អិន​ដើម្បី​បង្កើនរស់​ជាតិ​ អាចធ្វើ​ឲ្យ​រលាក​ប្រព័ន្ធរំ​អាហារ។ ដើម្បី​រក្សា​រសជាតិ​បន្លែ​ធម្មជាតិ​អ្នក​ត្រូវ​បរិភោគ​ទាំង​ឆៅ​។

ជំងឺ
អត្ថប្រយោជន៍​មួយ​ទៀត​នៃការ​បរិភោគ​បន្លែឆៅ គឺ​ជា​ឱសថដ៏​ប្រសើរ​ក្នុងការ​ផ្លាស់​ប្តូរ ឬ​បញ្ឈប់​ការ​កើតមាន​នៃជំងឺ​រ៉ាំរ៉ៃកម្រិត​ខ្ពស់ដូចជា បញ្ហា​បេះ​ដូង និង​ជំងឺមហារីក។ ការ​ចម្អិន​បន្លែ​អាច​បង្កើត​រ៉ាដីកាល់​សេរី​ច្រើន ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក។ តាមការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ចំនួននៃរ៉ាឌីកាល់សេរីត្រូវបាន​បំបែក ហើយ​ចំនួន​​កោសិការបស់​មេរោគត្រូវបាន​កាត់​បន្ថយ ដូច្នេះឱកាស​នៃការកើតមាន​នៃជំងឺ​មហារីក​ក៏​ត្រូវកាត់បន្ថយផងដែរ។

សុខភាព
រាងកាយ​អាចប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺបាន ហើយអាច​រក្សាសុខភាព​បាន​ល្អ គឺដោយសារតែអ្នក​​បរិភោគ​បន្លែឆៅ។ ជា​មួយ​គ្នា​នេះ​ដែរប្រសិនបើ​អ្នក​មាន​​បញ្ហា​ដូចជា​ ឆ្អល់​ចុងដង្ហើម, ឧស្ម័ន​ពុល, ការរំលាយ​អាហារ និងទល់​លាមក​ក៏​ត្រូវបាន​កាត់បន្ថយ​ដោយសារបន្លែឆៅដែរ៕

ដោយ៖ មង្គលការ

ប្រភព៖ boldsky

Ads

 
Top