ជីវិត​ អាពាហ៏ពិពាហ៏​ជា​រឿង​មួយ​ដ៏​សំខាន់​ណាស់​ ប៉ុន្តែ​រាល់​ជីវិត​អាពាហ៏ពិពាហ៏​ទាំងអស់​តែងតែ​មាន​បញ្ហា​តិច​តួច​កើតឡើង​ ជៀស​មិន​ផុត​ឡើយ​។ ហេតុ​នេះ​ហើយ​អ្នកចេះ​ដោះ​ស្រាយ​ឲ្យ​បានល្អ កុំ​ឲ្យ​បញ្ហា​តូចតាច​នេះ​ត្រូវ​រលត់​ទៅ​វិញ​ ឬ​ចង់​កើត​មាន​បញ្ហា​កាន់តែ​ធំៗ​។
 

រាល់​បញ្ហា​តូច​ៗ​ នៅពេល​មិន​បាន​ដោះស្រាយ​ឲ្យ​អស់​ យូរៗ​ទៅ​អាច​បណ្តាល​ឲ្យ​ទំនាក់ទំនង​ស្នេហា​ត្រូវ​បែកបាក់​។ ការ​លែងលះ​គឺជា​សេចក្តីបញ្ចប់​នៃ​ជីវិត​អាពាហ៏ពិពាហ៏​ ហើយ​ហេតុផល​បណ្តាល​មក​ពី​ករណី​ភាគ​ច្រើន​ មិន​ចេះ​ដោះស្រាយ​បញ្ហា​តូច​ៗ​ឲ្យ​បាន​ល្អ​ដែរ។

ការ​បោកប្រាស់​គឺ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​អាពាហ៏ពិពាហ៏​ ត្រូវ​បញ្ចប់​ភ្លាម​ៗ​ ប៉ុន្តែ​ មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ត្រូវ​ បញ្ចប់​។ រឿងរ៉ាវ​ទាំងនេះ​អាច​ជា​អ្វី​មួយ​ដែល​អ្នក​និយាយ​ ឬ​មិន​បាន​ធ្វើ​ ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​ ហើយ​ទីបំផុត​ត្រូវ​បែកបាក់​ទំនាក់ទំនង​ស្នេហា​។

ការ​លែងលះ​មិនមែន​ជា​រឿង​ល្អ​ឡើយ​ ហើយ​អ្នក​ប្រហែល​ជា​ចង់​ការពារ​រឿង​បែប​នេះ​កុំ​ឲ្យកើតឡើង​។ សម្រាប់​ហេតុផល​នេះ​ អ្នក​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជីវិត​អាពាហ៏ពិពាហ៏​ត្រូវ​បញ្ចប់ ​, និង​រឿង​អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ​ដើម្បី​រក្សា​ទំនាក់ទំនង​ស្នេហា​ ឲ្យ​បាន​ល្អ​។

ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​ ១០​យ៉ាង​ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​អាពាហ៏ពិពាហ៏​ត្រូវ​បញ្ចប់​៖

cry គ្មាន​ការ​ទំនាក់ទំនង​ ឬ​ទំនាក់ទំនង​មាន​ព្រំដែន​
ទំនាក់ទំនង​ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ចំពោះ​រឿង​ស្នេហា​។ នៅ​ពេល​អ្នក​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​នឹង​ស្វាមី​ភរិយា​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​២​កាន់​តែ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ ពី​ព្រោះ​អ្នក​មិន​បាន​ប្រាប់​ពី​អារម្មណ៏​ ឬ​បញ្ហា​ដែល​កើត​មាន​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​។ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ ប្រសិន​ណា​គ្មាន​ទំនាក់ទំនង​នឹង​គ្នា​ទេ​ នោះ​នឹង​គ្មាន​ថ្ងៃ​អនាគត​ឡើយ​។

ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ
ជីវិត​អាពាហ៏ពិពាហ៏​ភាគច្រើន​បាន​បញ្ចប់​ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​ ហើយ​ធ្វើ​ឲ្យ​ជម្លោះ​កើត​មាន​ដោយសារ​តែ​ហិរញ្ញវត្ថុ​។

ខ្វះ​ទំនុកចិត្ត​
ប្រសិន​បើ​មនុស្ស​២​នាក់​គ្មាន​ទំនុកចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ​ នេះ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ជា​ទំនាក់ទំនង​ស្នេហា​អន់ខ្សោយ​។ ទំនាក់ទំនង​ស្នេហា​ដែល​គ្មាន​ទំនុកចិត្ត​លើ​គ្នា​ នឹង​មិន​អាច​បាន​យូរ​ឡើយ​។​

ការ​បង្ខិតបង្ខំ​
អ្នក​ត្រូវ​យល់​ថា​ អ្នក​ទាំង​២​ជា​បុគ្គល​ផ្សេង​គ្នា​ ហើយ​ការ​គិត ​និង​ទម្លាប់​ពិត​ជា​ខុស​ឆ្ងាយពី​គ្នាដាច់​។ នៅពេល​មាន​អ្វីមួយ​ផ្លាស់ប្តូរ​ ពិត​ជា​មាន​អ្វី​ផ្សេងទៀត​មិន​ផ្លាស់ប្តូរ​។ ប្រសិន​បើ​អ្នក​នៅ​តែ​បង្ខំ​ឲ្យស្វាមី​ ឬ​ភរិយា​មាន​ទម្លាប់​ និង​គំនិត​ដូច​អ្នក​ដែរ​ នោះ​គេ​នឹង​មិន​ចង់​នៅ​ក្បែរ​អ្នក​ទៀត​ឡើយ​។

តម្រូវការ​ច្រើន​ពេក​
ប្រសិន​បើ​អ្នក​មាន​តម្រូវការ​ច្រើន​ពី​ដៃគូ​របស់​អ្នក​ វា​នឹង​បណ្តាល​ឲ្យ​ជម្លោះ​កើតឡើង​ភ្លាម​ ហើយ​ទីបំផុត​ធ្វើ​ឲ្យស្នេហា​របស់​អ្នក​ត្រូវ​ធ្លាក់ចុះ​។ វា​ពិត​ជា​ល្អ​ហើយ​ដែល​អ្នក​មាន​តម្រូវការ​ ប៉ុន្តែ​ប្រសិន​បើ​តម្រូវការ​ទាំងអស់​នោះ​មិន​បាន​សម្រេច​ អ្នក​មិន​គួរ​បង្កើត​ជា​បញ្ហា​ឡើយ​។​

ការ​យល់​ពី​តម្រូវការ​របស់​អ្នក​
ករណី​មួយ​ចំនួន​ ស្វាមី​ ឬ​ភរិយា​របស់​អ្នក​មិន​បាន​ដឹង​ពី​តម្រូវការ​និង​ការ​ចង់​បាន​របស់​អ្នក​ ធ្វើ​ឲ្យពួកគេ​មិន​អាច​មាន​សមត្ថភាព​បន្ថែម​ដើម្បី​បំពេញ​វា​។ នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​ស្នេហា​អ្នក​ត្រូវ​បែកបាក់​។

បញ្ហា​ដែល​កើតឡើង​
ចំណុច​មួយ​ដែល​អ្នក​មិន​ឯកភាព​ពិត​ជា​មាន​ច្រើន​លើក​ច្រើន​សារ​។ ប៉ុន្តែ​ ប្រសិន​បើ​រឿង​បែប​នេះ​កើតឡើង​ជារឿយ​ៗ​ ហើយ​មិន​បាន​សម្រុះសម្រួល​គ្នា​ទេ​ ទីបំផុត​អាច​បណ្តាល​ឲ្យ​ជីវិត​អាពាហ៏ពិពាហ៏​របស់​អ្នក​ត្រូវ​បាន​បញ្ចប់​។

ការ​ច្រណែន​
ភាព​គ្មាន​ទំនុកចិត្ត​នៅ​ថ្ងៃ​ដំបូង​ គួរ​តែ​បញ្ឈប់​ឲ្យ​បាន​។ ប៉ុន្តែ​ប្រសិន​បើ​មិន​ដូច្នេះ​ទេ​ ហើយ​ការ​ច្រណែន​នៅ​តែ​បន្ត​ នោះ​វា​អាច​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​នឹង​ត្រូវ​ចែក​ផ្លូវ​គ្នា​។

វប្បធម៌​ និង​សាសនា​ខុស​គ្នា​
ដំបូង​ឡើយ​ ភាព​ខុស​គ្នា​បែប​នេះ​ពិត​ជា​គ្មាន​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​នៅពេល​ពួកគេ​មាន​ការ​បង្ខិតបង្ខំ​ ឲ្យ​បោះបង់​ជំនឿ​ផ្ទាល់ខ្លួន​ វា​អាច​ជា​ហេតុផល​មួយ​ធ្វើ​ឲ្យ​លែងលះ​គ្នា​។

ការ​រំលោភ​បំពាន​
ការ​រំលោភ​បំពាន​លើ​រាងកាយ​ ឬ​ផ្លូវចិត្ត​ញឹកញាប់​អាច​បណ្តាល​ឲ្យ​ជីវិត​អាពាហ៏ពិពាហ៏​នឹង​ត្រូវ​បញ្ចប់​ ។ ត្រូវ​ទំនាក់ទំនង​ទៅ​មិត្តភក្តិ​ ឬ​គ្រួសារ​ ហើយ​ត្រូវ​ដកខ្លួន​របស់​អ្នក​ចេញ​ពី​ស្ថានភាព​បែប​នេះ​ភ្លាម​ៗ​៕

ដោយ៖ ដារ៉ា
 
ប្រភព៖ boldsky

Ads

 
Top