ប្រសិនបើអ្នកចេះ
ផ្តល់ពេលវេលាឯកជនដល់គ្នាទៅវិញទៅមកពិតជារឿងដ៏ប្រសើរបំផុត
ដែលធ្វើឲ្យស្នេហារបស់អ្នកកាន់តែមានភាពល្អប្រសើរ។
តែបើអ្នកមានមិត្តប្រុសដែលពូកែតាមស្អិតដូចតុកែ
គ្រាន់តែអ្នកទៅណាមួយជំហ៊ានក៏មិនបានដែរនោះ
អ្នកប្រាដកជាគ្មានសេរីភាព
ហើយមានអារម្មណ៍ថាដូចជាមេរោគមួយតាមរំខានគ្រប់ពេលវេលាទៅវិញ។

បើគ្មានវិធីដោះស្រាយតើ
អ្នកចង់សុំគាត់បែកមែនទេ?
ការសុំចែកផ្លូវគ្នាច្បាស់ជាធ្វើឲ្យភាគីម្ខាងៗមានការឈឺចាប់ជា
មិនខាន។
ប៉ន្តែអ្នកអាចប្រើវិធីសាស្ត្រមួយចំនួនដើម្បីឲ្យដែលពូកែតាមដូច
គាត់អស់ចិត្ត។
ត្រូវប្រាដកប្រជា
មុនពេលដែលអ្នករកមធ្យាបាយដើម្បីបោះបង់ចោលរបស់មិត្តប្រុស
ដែលពូកែតាមបែននេះ អ្នកគួរតែថ្លឹងថ្លែងរវាងគុណសម្បត្តិ
និងគុណវិបត្តិនៃទំនាក់ទំនងរបស់អ្នកជាមុនសិន។
ប្រសិនបើអ្នករកឃើញថា
មិត្តប្រុសរបស់អ្នកមានបញ្ហាងប់ងល់នឹងអ្នកខ្លាំង
ហើយអ្វីផ្សេងៗទៀតគឺល្អប្រសើរធម្មតា
អ្នកគួរតែនិយាយជាមួយគាត់ដោយសន្តិវិធី
ជៀសវាងការនិយាយសំលេងធំសំលេងតូច ឬបញ្ចេញកំហឹងខ្វះការពិចារណា។
ត្រូវមានភាពស្មោះត្រង់
ក្នុងចំណោមវិធីដ៏ល្អបំផុត
ដើម្បីសុំចែកផ្លូវពីដៃគូដែលពូកែតាម
ត្រូវប្រាដកថាអ្នកពិតជាមានភាពស្មោះត្រង់ជាមួយគាត់។
ធ្វើបែបនេះដើម្បីឲ្យគាត់ដឹងពីមូលហេតុដែលអ្នកសុំចែកផ្លូវជាមួយ
នឹងគាត់ និងមិនធ្វើឲ្យគាត់អស់ចិត្ត។
អ្នកត្រូវមានការប្រុងប្រយ័ត្នមិនត្រូវបញ្ជាក់ម្តងហើយម្តងទៀតពី
កំហុសឆ្គងរបស់គាត់នោះទេ
ប៉ុន្តែការនិយាយត្រូវឲ្យមានលក្ខណៈច្បាស់លាស់។
ត្រូវហ៊ានប្រឈមមុខដាក់គ្នា
ការសន្ទនាមិនមិនល្អឡើយ
ខណៈពេលដែលអ្នកទាំងពីរនិយាយពីរឿងចែកផ្លូវគ្នា។
ប៉ុន្តែអ្នកត្រូវនិយាយដោយបើកចំហនៅចំពោះមុខ ជៀសវាងការផ្ញើរសារ
ឬនិយាយតាមទូរស័ព្ទឲ្យសោះ។
ធ្វើបែបនេះទើបរឿងរ៉ាវទាំងអស់ត្រូវបានបញ្ជាក់ច្បាស់លាស់
ហើយអ្វីៗនឹងត្រូវឆាប់បានបញ្ចប់។
ផ្តាច់ទំនាក់ទំនង
នៅពេលដែលអ្នកចង់ចាកចេញពីមិត្តប្រុសបែបនេះ
វិធីដ៏ល្អបំផុតដែលអ្នកត្រូវធ្វើគឺកុំទៅជួបជាមួយគាត់ទៀត។
ព្យាយាមកុំសន្ទនាជាមួយគាត់ទោះបីជាតាមបណ្តោញសង្គម
ឬតាមទូរស័ព្ទក៏ដោយ។
អ្វីៗដែលបង្ហាញនៅខាងលើនេះអាចចាត់ទុកថាជាទ្រីស្តីដ៏ល្អមួយ
សម្រាប់យើងទាំងអស់គ្នា ប្រសិនបើចង់បានមិត្តប្រុស
ឬមិត្តស្រីគួរតែពិចារណាដោយភាពឆ្លាតវៃ
ជាពិសេសនោះគឺចេះសង្កេតមើលឥរិយាបទរបស់ដៃគូតែម្តង៕
ដោយ៖ មង្គលការ
ប្រភព៖ boldsky