
និយាយលេងជាមួយមនុស្សស្រីផ្សេងទៀត ពេលនាងនៅជាមួយអ្នក
នេះ
ជាវិធីដ៏ល្អបំផុតដែលធ្វើឲ្យមិត្តស្រីរបស់អ្នកមានចិត្ត
ប្រច័ណ្ឌ។ ប៉ុន្តែ អ្នកត្រូវតែប្រុងប្រយ័ត្ន
កុំធ្វើអ្វីដែលកាន់តែហួសហេតុពេក។
សូមប្រាដកថាមិត្តស្រីរបស់អ្នកមិនតូចចិត្តដោយសារតែសកម្មភាពទាំង
នេះ។ ព្រោះគោលដៅរបស់អ្នក
គឺគ្រាន់តែធ្វើឲ្យមិត្តស្រីរបស់ខ្លួមានចិត្តប្រច័ណ្ឌតែប៉ុណ្ណោះ
ហេតុនេះអ្នកមិនគួធ្វើឲ្យនាងទើសទាល់ច្រើនពេកទេ។រំលឹកពីឈ្មោះមនុស្សស្រីផ្សេងទៀត ពេលដែលនាងកំពុងតែស្តាប់
ក្នុងអំឡុងពេលនៃការសន្ទនាគ្នា អ្នកអាចនិយាយពីឈ្មោះរបស់ក្មេងស្រីផ្សេងទៀត ឬកោតសសើរពីសម្រស់របស់គេ ហើយសង្កេតមើលប្រតិកម្មរបស់មិត្តស្រីអ្នកតើយ៉ាងម៉េចដែរ។ ប្រសិនបើនាងមិនទះអ្នក ឬមិនធ្វើមុខក្រម៉ូវ អ្នកអាចបន្តល្បែងនេះជាច្រើននាទីទៀត។ ក៏ប៉ុន្តែអ្នកត្រូវដឹងឲ្យច្បាស់ថាអ្វីដែលអ្នកធ្វើនេះមិន ប៉ះពាល់ដល់ផ្លូវចិត្តរបស់នាង ហើយមិនមានចិត្តសងសឹកនឹងអ្នកវិញដែរ។
ធ្វើដូចជាធុញទ្រាន់ពេលដែលនាងនិយាយជាមួយអ្នក
ជាការប្រសើរណាស់គ្រាន់តែអ្នកធ្វើមុខដូចជាអផ្សុកពេលនាងនិយាយពី រឿងអ្វីមួយ ទោះបីជារឿងនោះគួរចាប់អារម្មណ៍ក៏ដោយ។ អ្នកអាចកាត់បន្ថយការយកចិត្តទុកដាក់ចំពោះនាង រហូតទាល់តែនាងឈប់អើពើនឹងអ្នក។ សូមរីករាយជាមួយល្បែងនេះ ប៉ុន្តែមិនត្រូវធ្វើឲ្យជ្រុលពេកទេ។
មិនអើពើ ពេលដែលនាងតុបតែងខ្លួន
ការមិនអើពើចំពោះការតុបតែងខ្លួនរបស់អ្នកនាង ក៏អាចធ្វើឲ្យនាងខឹងច្រណែននឹងអ្នកផងដែរ។ នាងនឹងមានការខកចិត្តយ៉ាងខ្លាំង ព្រោះនាងរំពឹងទុកថាអ្នកប្រាដកជាសើរជាមិនខាន ពេលដែលឃើញនាងតុបតែងខ្លួនបែបនេះ តែបែរជាអ្នកគ្មានចាប់អារម្មណ៍ទៅវិញ។ មិនយូរមិនឆាប់នាងច្បាស់នៅមិនស្ងៀមចង់សួរមូលហេតុជាមិនខាន ដូច្នេះនេះជាពេលដែលអ្នកត្រូវសារភាពប្រាប់នាងតាមត្រង់ផងដែរ។
តាមមើលមនុស្សស្រីដ៏ទៃទៀតពេលដែលមានវត្តមានរបស់នាង
តើអ្នកចង់ដឹងពីរបៀបធ្វើឲ្យមិត្តស្រីមានចិត្តប្រច័ណ្ឌពេលដោយ មិនបាច់ចំណាយកំលាំងច្រើនដែរ ឬទេ? ជាការពិតណាស់ គ្រាន់តែការសម្លឹងមើលនារីក្មេងៗ នៅពេលបរិភោគអាហារក៏ធ្វើឲ្យនាងប្រច័ណ្ឌនឹងនាក់ដែរ។ ធ្វើបែបនេះដដែលៗពីរ ទៅបីនាទីរហូតទាល់តែនាងដឹងថាអ្នកកំពុងធ្វើអ្វី៕
ដោយ៖ មង្គលការ
ប្រភព៖ boldsky