រដូវ​រៀបការ​បាន​ មក​ដល់​ហើយ កូន​ក្រមុំ​គ្រប់​រូប​តែង​តែ​ចង់​ទទួលបាន​ភាព​ស្រស់​ស្អាតនៅ​ថ្ងៃ​ពិសេស​ របស់​ខ្លួន។ ការ​ខាត់​ស្បែក គឺ​ជាក្តា​មួយ​ដ៏​សំខាន់​ជាង​គេ​សម្រាប់​ថ្ងៃ​ពិសេស​នេះ។ មនុស្ស​ស្រីភាគ​ច្រើន​មិន​ខ្វល់​ពីផល​ប៉ះពាល់​នៃ​ការ​ខាត់​ស្បែក ឬជម្រុះ​រោម​លើ​ស្បែក​ឡើយ។ ស្បែក​របស់អ្នក​ងាយ​នឹង​ប្រតិកម្ម ដូច្នេះ​អ្នក​ត្រូវ​ថែ​រក្សាវា​ឲបាន​ត្រឹម​ត្រូវ។ នៅ​ពេល​អ្នក​ក្លាយ​ជា​កូន​ក្រមុំ ការ​ថែ​រក្សា​ស្បែក​ត្រូវ​ចំណាយ​ពេល​វេលា ប៉ុន្តែ​តើ​អ្នក​បាន​ថែរក្សា​ស្បែក​របស់​អ្នក​ក្រោយ​ពេល​ខាត់​ស្បែក​រួច​ហើយ ​ដែរ​ទេ?

 

មនុស្ស​ស្រី​មួយ​ចំនួន​មិន​ត្រូវ​ការ​ហេតុផល​ល្អៗចំពោះ​ការ​ខាត់ស្បែក​ ឡើយ បើ​ទោះ​បី​ជារោម​លែង​ដុះ​ក៏ដោយ ពួក​នាង​នៅ​តែចូល​ចិត្ត​ទៅ​កន្លែង​ហាង​អ៊ុត​សក់ ហើយ​ចំណាយ​ពេល​វេលា​ដើម្បី​ខាត់​ស្បែក។ ថ្នាំ​ខាត់​ស្បែក​ត្រជាក់ ឬក្តៅ​ពិត​ជា​ផ្តល់​ផល​ប៉ះពាល់​អាក្រក់​យ៉ាង​ខ្លាំង។ ដូច្នេះ អ្នក​ត្រូវ​អនុវត្ត​តាម​ជំហ៊ាន​មួយ​ចំនួន មុន​នឹង​ធ្វើការ​ខាត់​ស្បែក។ ដូច្នេះ​ជាកូនក្រមុំ ត្រូវ​ដឹង​ពី​តិច​និច​ថែរក្សា​ស្បែក​របស់​អ្នក​ក្រោយ​ពេល​ខាត់​ស្បែក​រួច។ សង្ឃឹមថា អ្នក​នឹង​អនុវត្ត​តាម​ជំហ៊ាន​នីមួយៗ​នៅពេល​ខាត់​ស្បែក​ដូច​ខាង​ក្រោម៖

ផ្តល់​សំណើម​ដល់ស្បែក
នេះ​ជា​ចំណុច​មួយសំខាន់​បំផុត​ដើម្បី​ថែរក្សា​ស្បែក ក្រោយ​ពេល​ខាត់​ស្បែក​រួច។ លាង​សម្អាត​ស្បែក​របស់​អ្នក​នឹង​ទឹកក្តៅឧណ្ឌៗ ហើយ​ប្រើ​ក្រែម​សំណើម​ស្បែក។ នៅ​ពេល​អ្នក​ម៉ាស្សា​ស្បែក​ជាមួយ​នឹង​ក្រែម​សំណើម ក្រោយពេល​លាង​សម្អាត​នឹង​ទឹក​ក្តៅរួច ក្លិន​ក្រអូប​របស់​ក្រែម​សំណើម​ស្បែក​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៏​ល្អ ហើយ​ស្បែក​របស់​អ្នក​នឹង​មាន​សំណើម​បាន​យូរ។

ស្លៀកខោ​អាវ​រលុងៗ
ដៃ និង​ជើង​របស់​អ្នក​ត្រូវ​ការ​ភាព​ទូលាយ ក្រោយ​ពេល​ខាត់​ស្បែក​រួច។ នៅ​ពេល​អ្នក​ជា​កូន​ក្រមុំ ត្រូវ​ប្រាកដ​ថា ស្បែក​របស់​អ្នក​មើល​ទៅ​ទន់​ល្មើយ និង​ស្រស់​ថ្លា​នៅថ្ងៃ​ពិសេស។ ស្លៀក​ពាក់​ខោអាវ​រលុងៗ​នឹង​ធ្វើ​ឲ្យ​អ្នក​មានអារម្មណ៏ល្អ។

បកស្បែក
នេះជា​តិច​និច​ល្អ​បំផុត​ដើម្បីរក្សា​ស្បែក​របស់​អ្នក។ នៅ​ពេលអ្នក​បក​ស្បែក វា​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​នឹង​ទន់ល្មើយ ហើយ​ជួយ​កម្ចាត់​កោសិកា​ងាប់ៗ​ចេញ។ វា​នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ទន់ ហើយ​ស្រស់​ថ្លា។

ប្រើឡេ​ជម្រុះ​រោម​ក្នុង​បរិមាណ​តិច​បំផុត
ឡេជម្រុះ​រោម​នឹង​ជួយ​កាត់​បន្ថយការដុះ​រោម​លើ​ស្បែក។ ប្រសិន​បើអ្នក​ប្រើ​វា​បាន​ទៀង​ទាត់ ការ​ដុះរោម​លើស្បែក​របស់​អ្នក​នឹង​ត្រូវ​កាត់​បន្ថយ។ មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ទៅ​ហាង​អ៊ុត​សក់​ញឹក​ញាប់ពេក​ទេ។

ផ្អាក​ការ​ហែល​ទឹក
វាជា​ចំណុច​មួយ​សំខាន់​ណាស់ ព្រោះ​សារធាតុ​គីមី​នៅ​ក្នុង​ទឹក អាច​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក ជា​ពិសេស​ក្រោយ​ពេល​ខាត់​ស្បែក​រួច ព្រោះរន្ធ​ស្បែក​របស់​អ្នក​នឹង​កំពុង​បើក​ធំ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ សូមផ្អាក​ការ​ហែល​ទឹក​មួយ​រយៈ។

កុំដុសលាងស្បែក
ត្រូវប្រាកដថា​អ្នក​មិន​ត្រូវ​ដុស​លាង​សម្អាត​ដៃ ឬជើង​របស់​អ្នក​ក្រោយ​ពេល​ខាត់​ស្បែក​រួច​ឡើយ។ បើមិ​ន​ដូច្នេះ​ទេ វា​នឹង​ធ្វើឲ្យ​ស្បែក​របស់​អ្នក​ឡើងរឹង ហើយ មើល​ទៅ​អាក្រក់​មើល​សម្រាប់​ថ្ងៃ​ពិសេស​របស់​អ្នក៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top