តើអ្នក​ធ្លាប់​ ឆ្ងល់​ទេ​ថា ចំណុច​ណា​ខ្លះ​របស់​មនុស្សស្រី ដែល​ប្រុសៗ​សម្លឹង​មើល​មុន​គេ? មនុស្សប្រុស​មិន​ពិបាក​យល់​នោះ​ទេ នៅ​ពេល​ពួកគេ​ចង់​បាន​មនុស្ស​ស្រី ពួក​គេ​តែង​តែ​សម្លឹង​មើល​មនុស្សស្រី​នោះ​មិន​ដាក់​ភ្នែក​ពេល​បាន​ណាត់​ជួប​ នាង។ ខាងក្រោម​នេះ​ជាចំណុច​ដែល​គួរ​ឲ​ចាប់អារម្មណ៏ និង​គួរ​ឲ​ភ្ញាក់​ផ្អើល​មួយ​ចំនួន​ដែល​មនុស្ស​ប្រុស​សម្លឹង​មើល​មនុស្សស្រី​ មុន​គេ៖
 

១. ស្នាមញញឹម
ស្នាម​ញញឹម​ដ៏ស្រស់ស្អាត​ជា​ចំណុច​មួយ​ដែល​មនុស្ស​ប្រុស​សម្លឹង​មើល​ ខ្លាំង​បំផុត​ទៅ​លើ​មនុស្សស្រី។ ស្នាម​ញញឹម​របស់​មនុស្ស​ស្រី​ត្រូវ​បាន​គេ​គិត​ថា ជា​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង និង​ជា​ភាព​ដែល​អាច​នៅ​ក្បែរ​បាន។ ស្នាម​ញញឹម​របស់​នាង​ជា​សញ្ញា​នៃសុភមង្គល និង​សុទិដ្ឋិនិយម។ ដូច្នេះ វា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ចាប់​ផ្តើម​សន្ទនា​ជាមួយ​នឹង​នាង។ វា​ពិត​ជា​គ្មាន​អ្វី​គួរ​ឲ​ភ្ញាក់​ផ្អើល​ឡើយ ដែល​មនុស្ស​គ្រប់​រូប​ចូល​ចិត្ត​សម្លឹង​មើល​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត​របស់ ​មនុស្ស​ម្នាក់។ ប៉ុន្តែ​មនុស្ស​ប្រុស​តែង​តែមាន​ទំនុក​ចិត្ត និង​កាន់​តែ​មាន​ភាព​ជា​បុរស​នៅ​ពេល​បាន​ជួប​នឹង​ស្នាមញញឹម​របស់​មនុស្ស​ ស្រី។ លើសពី​នេះ​ទៀត ស្នាមញញឹម​ជា​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង នៅ​ពេល​អ្នកញញឹម​ដាក់​អ្នក​ណាម្នាក់ ស្នាម​ញញឹម​នោះនឹង​ត្រលប់​មក​វិញ។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ស្នាមញញឹម​ជួយ​ជម្រុញ​ដល់​ប្រតិកម្មវិជ្ជមាន។ នៅ​ពេល​មនុស្សប្រុស​ជួប​នឹង​មនុស្ស​ស្រី​ដំបូង​គាត់​សម្លឹង​មើល​ស្នាមញញឹម​ ដ៏អស្ចារ្យ និង​ស្រស់​ស្អាត​របស់​នាង។ ដូច្នេះ អ្នកគួរ​តែ​ញញឹមនៅ​ពេល​អ្នក​មានអារម្មណ៏​ចង់​ញញឹម។ សញ្ញាពិតប្រាកដ​នៃ​ស្នាមញញឹម​ធម្មជាតិ គឺ​មាន​ភាព​ជ្រួញ​នៅ​ជុំវិញ​ភ្នែក។ លើស​ពី​នេះទៀត រូបរាង​ទាំង​មូល​របស់​យើង​មាន​ភាព​រីករាយ។ អនុវត្តញញឹម​ដាក់​មុខ​កញ្ចក់​ដើម្បី​ស្វែង​រកស្នាមញញឹម​ដ៏​ស្រស់ស្អាត និង​គួរ​ឲទាក់ទាញ​ដើម្បី​ឲមនុស្សប្រុស​ធ្លាក់​អន្លង់​ស្នេហ៏អ្នក។

២. ភ្នែក
ចំណុច​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​ប្រុស​សម្លឹង​មើល​មនុស្សស្រី​មុន​គេគឺ ​ភ្នែក។ អ្នកប្រាកដ​ជា​បាន​ដឹង​ហើយ​ថា កែវ​ភ្នែក​ជា​បង្អួច​បើក​ចិត្ត​របស់​អ្នក។ វា​អាច​ប្រាប់​យើង​បាន​ច្រើន​អំពីមនុស្ស​ម្នាក់។​ វា​ងាយ​នឹង​ធ្វើឲ​យើង​ដឹង​ថា អ្នកណា​ម្នាក់​កំពុង​តែ​កុហកឬ និយាយ​ការ​ពិត​ប្រាប់ដល់​អ្នក។ កែវ​ភ្នែក​ជា​មេដែក​ឆក់​មួយ​អាច​ទាក់​ទាញ និង​ចាប់​អារម្មណ៏​លើមនុស្ស។ តាម​ការ​វាស់​ស្ទង់​បាន​បង្ហាញ​ថា មនុស្ស​ប្រុស​ជិត ៧០ ភាគរយ យក​ចិត្តទុកដាក់​លើ​កែវភ្នែក​របស់​មនុស្ស​ស្រី​មុន​គេជាង​អ្វីៗ​ទាំង​អស់។

កុំជឿថា ដើម​ទ្រូងជា​ចំណុច​មួយ​ដែល​មនុស្ស​ប្រុស​សម្លឹង​មើល​មុន​គេ។ មនុស្ស​ប្រុស​តែង​តែ​សម្លឹង​មើល​កែវ​ភ្នែក​ទាំង​គូរ​របស់​នាង ជា​ជាង​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ គំនិត​ជាក់​លាក់​មួយ​ទៀត​បាន​បង្ហាញ​ថា មនុស្ស​ប្រុស​ចូលចិត្ត​មនុស្ស​ស្រី​មាន​ភ្នែក​ធំៗ។ ការ​តុបតែង​លើ​ផ្ទៃមុខ​គ្រាន់​តែ​ជា​ល្បិច​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ! ម៉ាស្ការ៉ា, ខ្មៅដៃគូស​ចិញ្ចើម និង​ដាក់​ស្រមោល​លើ​ត្របក​ភ្នែក​នឹង​ធ្វើ​ឲ​ភ្នែក​របស់​អ្នក​កាន់​តែមាន​ភាព ​ទាក់​ទាញ។ ប្រសិន​បើ​អ្នក​ចង់​ទាក់​ទាញចិត្ត​គាត់ សាកល្បង​សម្លឹង​មើល​គ្នារយៈ​ពេល ២​ទៅ ៣វិនាទី។ វិធីបែប​នេះ អ្នក​នឹង​អាច​យល់​ច្បាស់ ថា​តើនៅ​មាន​ឱកាស​អាច​បន្តជួប​នឹង​មនុស្ស​បែបនេះ​ទៀត​បាន​ទេ។

៣. សក់
ពិត​ណាស់ មនុស្ស​ប្រុស​សម្លឹង​មើល​សុខភាព និង​សម្រស់​នៃសក់​របស់​មនុស្ស​ស្រី។ ការ​ចំណាយ​ពេល​វេលា​ជា​ច្រើន​នៅ​លើកៅ​អីធ្វើសក់​ពិត​ជា​មិន​មែន​ជា​ភាព​ ជោគជ័យ​ឡើយ។ បុរសៗ​ភាគ​ច្រើន​គិត​ថា ស្តាយ​សក់, សុខភាព​សក់, ភាព​ចែង​ចាំង និង​ទន់​រលោង​នៃសក់​ជា​សញ្ញា​នៃសុខភាព និង​ភាពវ័យ​ក្មេង។ ហើយ​អ្នក​ក៏ត្រូវ​ដឹង​ដែរ​ថា មនុស្ស​ប្រុស​ភាគ​ច្រើន​ចូល​ចិត្ត​មនុស្សស្រី​មាន​សក់​ធម្មជាតិ ទន់​និង​មាន​ក្លិន​ក្រអូប​ផង​ដែរ។

៤. ទម្ងន់
ទម្ងន់​របស់​មនុស្សស្រី​ជា​រឿង​មួយ​ដែលបុរសៗ​ភាគច្រើន​សម្លឹង​មើល។ ប្រសិនបើ​អ្នក​កំពុង​បង្អត់​អាហារ​ខ្លួន​ឯង​ដើម្បី​ឲ​មាន​រាងស្គម អ្នក​អាច​ដក​ដង្ហើម​ឲ​បាន​ស្រួល​ហើយ​បញ្ឈប់​ទង្វើបែប​នេះ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា មិន​មែន​បុរស​គ្រប់រូប​នោះ​ទេ ដែល​ចូល​ចិត្ត​មនុស្ស​ស្រីរាង​ស្គម​នោះ។ ដូច្នេះ គួរ​ស្វែង​រក​វិធី​សម្រកទម្ងន់​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព។ បញ្ឈប់​ការ​តមអាហារ គួរ​ទទួល​ទាន​អាហារ​ដែល​ជួយដល់​សុខ​ភាព ធ្វើ​លំហាត់​ប្រាណ នោះអ្នក​នឹង​មិន​ភ័យខ្លាច​នឹង​ការ​ឡើង​ទម្ងន់​ឡើយ។​ ប្រសិន​បើគាត់​មិន​ចូល​ចិត្តរូបរាង​របស់​អ្នក​ទេ កុំទុក​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ពេក។ សរុប​មក ស្នេហាពិត​ប្រាក​ដគ្មាន​ឧបសគ្គ​ឡើយ។ ប្រសិន​បើគាត់​មិន​ពេញចិត្ត​នឹង​ទម្ងន់របស់​អ្នក ហើយ​គាត់​និយាយ​រឿងនេះ​ប្រាប់ដល់​អ្នក បាន​ន័យថា​គាត់​មិន​ឲ​តម្លៃ​ពេល​វេលា​របស់​អ្នក​ឡើយ។

៥. ដើមទ្រូង
មនុស្សស្រី​ទាំង​អស់​ប្រហែល​ជា​គិត​ថា ដើម​ទ្រូងជា​របស់​ទី១ ដែល​មនុស្ស​ប្រុស​សម្លឹង​មើល​ពេល​ជួប​មនុស្ស​ស្រី។ ប៉ុន្តែ​ការ​គិត​បែប​នេះ​ខុស​ហើយ មនុស្ស​ប្រុស​មិន​ដែល​គិត​ច្រើន​ដូច​ជា​មនុស្សស្រី​គិត​ទេ។ តាម​គំនិត​ជា​ច្រើន និង​តាមការ​វាស់​ស្ទង់​បាន​បង្ហាញ​ថា មនុស្សប្រុស​សម្លឹង​មើល​ដើម​ទ្រូង បន្ទាប់​ពី​សម្លឹង​មើល​ស្នាមញញឹម និង​កែវភ្នែក​របស់​នាង​រួច។ ដើម​ទ្រូង​ជា​ធម្មតា​ត្រូវ​បាន​គេគិត​ថា​ជា​សញ្ញា​នៃភាពយុវវ័យ និង​ភាព​ដែល​អាច​មាន​កូន ហើយ​នេះ​ជា​ហេតុផល​មួយ​ដែល​មនុស្ស​ប្រុស​ភាគ​ច្រើន​យកចិត្ត​ទុកដាក់​លើដើម​ ទ្រូង​របស់​មនុស្ស​ស្រី។
ភាព​ស្រស់ស្អាត​របស់​មនុស្ស​ស្រីសម្រាប់​មនុស្សប្រុស គឺ​ការ​មិនផ្តល់​ភាព​ទាក់​ទាញ​ឲ​មនុស្ស​ប្រុស​ផ្សេង។ ដូច្នេះ កុំបារម្ភ​ពី​ដើម​ទ្រូង​របស់​អ្នក​អី។ គ្រាន់​តែ​ត្រូវ​ពាក់​អាវទ្រនាប់​ឲ​បាន​សមរម្យ និង​ធ្វើឲ​លំហាត់​ប្រាណ។

៦. របស់ក្លែងក្លាយ
មនុស្សប្រុស​ក៏​សម្លឹង​មើល​របស់​ក្លែងក្លាយ​របស់​មនុស្ស​ស្រីផង​ដែរ។ ប្រសិន​បើ​អ្នក​តសក់, ពាក់​ត្របក​ភ្នែក និង​ក្រចក គាត់​នឹង​សម្លឹង​មើល​វា។ មនុស្ស​ប្រុស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​មនុស្សស្រី​បែប​នេះ​ឡើយ។ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​មនុស្ស​ប្រុស​ចូលចិត្ត អ្នក​ត្រូវ​ធ្វើខ្លួន​បែប​ធម្មជាតិ។ រៀន​ការពារ​គុណ​វិបត្តិ​របស់​អ្នក ហើយបង្ហាញ​សម្រស់​របស់​អ្នក ឲ​មើល​ទៅ​មិន​មែន​ដូច​តុក្កតា។ ជ្រើស​រើស​ការ​ធ្វើមុ​ខស្រាលៗ ដាក់​ស្រមោល និង​ផាត់​មុខពណ៌​ផ្កា​ឈូក។ ផ្ទុយ​ពីការ​តសក់ ជម្រើស​ល្អគួរ​ប្រើសា​ប៊ូពន្លូត​សក់​គុណ​ភាព​ល្អៗ និង​ផលិតផល​ធ្វើស្តាយ​សក់។

៧. ជើង
មនុស្ស​ប្រុស​ភាគច្រើន​ស្រលាញ់​មនុស្សស្រី​មាន​ជើង​ស្រឡូន ហើយនេះជាចំណុច​មួយ​ដែល​មនុស្សប្រុស​សម្លឹងមើល។ មនុស្ស​ប្រុស​ចូលចិត្ត​សម្លឹង​មើល​មនុស្ស​ស្រី​ស្លៀកខ្លី។ ក្រៅ​ពី​សម្លឹង​មើល​រាង​ស្លីម​របស់មនុស្សស្រី មនុស្ស​ប្រុស​ពិត​ជា​ស្រឡាញ់​មនុស្ស​ស្រី​មាន​ត្រគាក​ស្អាត ព្រោះ​វា​អាច​បញ្ជាក់​ពីភាព​អាច​មាន​កូន និងលក្ខណៈ​ជា​មនុស្ស​ស្រី។
ប្រសិន​បើអ្នក​មិន​មែន​ជា​មនុស្ស​ស្រីជើង​វែង កុំមាន​ការ​ព្រួយ​បារម្ភ។ ត្រូវ​ប្រាកដថា​អ្នក​ចេះថែរក្សាជើង​ឲ​បាន​ស្អាត​ល្អ ហើយ​មនុស្ស​ប្រុស​នឹង​សម្លឹង​មើល។ ផ្តល់​សំណើម​ដល់​ជើង​ជា​រៀងរាល់​ថ្ងៃ និង​ថែ​រក្សា​ជើង​រៀងរាល់​សប្តាហ៏។ ដៃគូ​របស់​អ្នក​នឹង​និយាយ​ថា ជើង​របស់​អ្នក​ពិត​ជា​ស្រស់ស្អាត​ជាង​មនុស្សស្រី​មាន​ជើង​វែង​ទៅ​ទៀត។

៨. ស្បែក
មនុស្ស​ប្រុស​ភាគច្រើន​ក៏យក​ចិត្តទុក​ដាក់​លើការ​សម្លឹង​មើល​ស្បែក​ របស់​មនុស្ស​ស្រី​ផង​ដែរ។ ដើម្បី​អាចទាក់ទាញចិត្ត​របស់​មនុស្ស​ប្រុសបាន ស្បែក​របស់​អ្នក​គួរ​តែទន់ ហើយ​រលោង។ តែង​តែ​លាង​សម្អាត​ប្រចាំ ផ្តល់​សំណើម និង​ធ្វើ​ឲ​ស្បែក​តឹងណែន​ជា​រៀង​រាល់​ព្រឹក និង​មុនពេល​ចូល​គេង។ មិន​ត្រូវ​ចូល​គេង​ទាំង​មាន​គ្រឿង​សម្អាង​ជាប់​នឹង​ផ្ទៃមុខ និង​កុំ​ភ្លេច​ជម្រះ​កោសិកា​ងាប់ៗ​ចេញពីលើ​ស្បែក។ លើសពី​នេះទៀត ត្រូវ​គេង​ឲ​បាន​គ្រប់គ្រាន់ និង​កាត់បន្ថយ​ភាពតាន​តឹង​របស់​អ្នក។

៩. ស្តាយនៃការស្លៀកពាក់
តាម​ការសិក្សាថ្មីៗនេះបាន​រក​ឃើញ​ថា មនុស្ស​ប្រុស​ភាគច្រើន​ចូលចិត្ត​មនុស្សស្រី​ស្លៀក​សម្លៀក​បំពាក់ទាន់​សម័យ ព្រោះ​អាច​បង្ហាញ​ពីស្បែក​ដ៏ស្រស់ស្អាត​របស់នាង។ ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា អត្ថន័យ​ស្តាយអាច​ប្រាប់​ច្រើន​អំពី​អ្នក ក្លិន​ទឹក​អប់ និង​ការ​តុបតែង​មុខ​អាចប្រាប់​ពីរសជាតិ​របស់​អ្នក។ កែង​ជើង និង​គ្រឿង​ប្រណិតៗ​អាច​លាតត្រដាង​ពីការ​រស់នៅ និង​កម្រិត​យល់​ដឹង​របស់​អ្នក។ ការស្លៀក​ពាក់​អាច​បង្ហាញ​ពី​ទំនុក​ចិត្ត និង​អត្តចរិក​របស់​អ្នក។ កុំគិត​ថា​មនុស្ស​ប្រុស​មើល​មិន​ដឹង​ពីភាព​ទាន់​សម័យ និង​ភាពពេញនិយម​របស់​អ្នក។ ពួក​គេស​ម្លឹង​មើល​គ្រប់​យ៉ាង។ ប្រសិន​បើ​ចាំបាច់ គួរ​ពង្រឹង​ស្តាយ​របស់​អ្នក​ឲមើ​លទៅកាន់​តែ​មាន​ទំនុក​ចិត្ត៕

ដោយ៖ ដារ៉ា
 
ប្រភព៖ បរទេស

Ads

 
Top