ភាព​ខ្ជិល​មិន​មែន​ចំពោះ​តែ​ជា​​ក្មេង​ៗ​ប៉ុណ្ណោះ​ទេ​ សូម្បីតែ​ម​នុស្ស​ជំ​ទង់​ក៏​ដូច្នេះ​ដែរ​។ នៅ​ពេល​យើង​វិ​ភាគ​ហេតុ​ផល​ដែល​ធ្វើ​ឲ​ម​នុស្ស​វ័យ​ជំ​ទង់​ខ្ជិល​ ដោយ​សារ​តែ​ពួក​គេ​មិន​ចូល​ចិត្ត​ប្រ​ភេទ​ការ​ងារ​ដែល​ពួក​គេ​ធ្វើ​។ វា​ដូច​គ្នា​នឹង​ក្មេង​ៗ​ដែរ​ ប៉ុន្តែ​ស្ថាន​ភាព​ជា​ច្រើន​អាច​នឹង​ខុស​ប្លែក​គ្នា​។



ក្មេង​ៗ​សព្វ​ថ្ងៃ​នេះ​ មិន​បាន​យល់​ពី​គំ​និត​ចេញ​ទៅ​ដើរ​លេង​នៅ​ខាង​ក្រៅ​ឡើយ​។​ ពួក​គេ​ផ្សា​ភ្ជាប់​ខ្លួន​ឯង​តែ​នឹង​វី​ដេ​អូ​ហ្គេម​ ឬ​ទូ​រ​ទស្សន៏​ ដោយ​មិន​បាន​យល់​ពី​សា​រៈ​សំ​ខាន់​នៃ​ការ​ធ្វើ​ចល​នា​រាង​កាយ​ឡើយ​។​ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ សព្វ​ថ្ងៃ​នេះ​​ក្មេង​ៗ​ខ្ជិល​ដោយ​សារ​តែ​បច្ចេក​វិ​ទ្យា​ឈាន​មុខ​។​ ភាព​ខ្ជិល​នឹង​ធ្វើ​ឲ​រ​បៀប​រស់​នៅ​គ្មាន​ផា​សុខ​ភាព​ នៅ​ពេល​ពួក​គេ​ធំ​ធាត់​ឡើង​។​ អ្នក​ក៏​អាច​កត់​សម្គាល់​ឃើញ​ថា​ ក្មេង​ៗ​មិន​ត្រូវ​បាន​ជម្រុញ​ឲ​ធ្វើ​ស​កម្ម​ភាព​កាយ​សម្ប​ទា​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​គេតែង​តែ​ចាប់​ផ្តើម​រំ​ខាន​ដល់​ឪ​ពុក​ម្តាយ​ ហើយ​ឈ្លោះ​ប្រ​កែក​គ្នា​ វាយ​តប់​ពេញ​ក្នុង​ផ្ទះ​។​ ការ​ត្អូញ​ត្អែ​ ការ​កាន់​ជើង​គ្នា​ និង​ការ​ជេរ​ប្រ​ទេច​សុទ្ធ​តែ​ជា​រឿង​មិន​បាន​ការ​ ហើយ​អ្នក​ក៏អាច​ដឹង​ដែរ​ថា​ ការ​រៀន​ច្រើន​ម៉ោង​អាច​ធ្វើ​អ្នក និង​កូន​រ​បស់​អ្នក​មាន​ស​តិ​មិន​ល្អ​។ រឿង​បែប​នេះ​នឹង​មិន​កើត​ឡើង​ឡើយ​ ប្រ​សិន​បើ​កូន​រ​បស់​អ្នក​ខ្ជិល​។​
ខាង​ក្រោម​នេះ​ជា​វិ​ធី​សាស្ត្រ​មួយ​ចំ​នួន​ដើម្បី​ដោះ​ស្រាយ​ជា​មួយ​នឹង​ក្មេង​ខ្ជិល​៖​

ជ​ជែក​ជា​មួយ​ពួក​គេ​
នៅ​ពេល​អ្នក​បាន​ជួប​នឹង​កូន​ដែល​ខ្ជិល​ រឿង​មួយ​ដែល​អ្នក​ត្រូវ​មើល​ថែ​នោះ​គឺ​ ត្រូវ​ចំ​ណាយ​ពេល​វេ​លា​ជា​មួយ​នឹង​គេ ហើយ​និ​យាយ​លេង​ជា​មួយ​នឹង​គេ​។​ និ​យាយ​ណែ​នាំ​គេ​កាន់​តែ​ឆាប់​ កាន់​តែ​ល្អ​!​ អ្នក​ត្រូវ​ប្រាប់​ដល់​ពួក​គេ​ពី​សា​រៈ​សំ​ខាន់​នៃ​ការ​ប្រឹង​ប្រែង​ធ្វើ​ ការ​ងារ​ និង​ភាព​ចាំ​បាច់​រ​បស់​ការ​ងារ​ដើម្បី​ឲ​ជី​វិត​មាន​ន័យ​។​

ការ​ងារ​ផ្ទះ​
វិ​ធី​សាស្ត្រ​មួយ​ដើម្បី​ដោះ​ស្រាយ​នឹង​ក្មេង​ខ្ជិល​គឺ​ អ្នក​អាច​ឲ​ការ​ងារ​ផ្ទះ​ដល់​ពួក​គេ​ធ្វើ​។​ អ្នក​អាច​ផ្តល់​ជា​រង្វាន់​ ដោយ​ការ​ឲ​ប្រាក់​ដល់​ពួក​គេ​។​ ការ​ធ្វើ​បែប​នេះ​នឹង​ជម្រុញ​ឲ​ពួក​គេ​ខំ​ធ្វើ​ការ​ងារ​។​ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ឲ​ពួក​គេ​ធ្វើ​ការ​ងារ​ផ្ទះ​ផ្សេង​ៗ​ដ​ទៃ​ទៀត​រៀង​ រាល់​សប្តាហ៏​ផង​ដែរ​។​ ផ្តល់​ជា​រង្វាន់​ល្អ​ៗ​ដែល​ធ្វើ​ឲ​ពួក​គេ​កាន់​តែ​ខំ​ធ្វើ​។​

បញ្ហា​សុខ​ភាព​
នៅ​ពេល​អ្នក​ដោះ​ស្រាយ​ជា​មួយ​នឹង​ក្មេង​ខ្ជិល​ អ្នក​ត្រូវ​មើល​ថែ​ជា​ពិ​សេស​ ត្រួត​ពិ​និត្យ​ថា​តើ​ពួក​គេ​មាន​បញ្ហា​សុខ​ភាព​ប្រ​ភេទ​ណា​មួយ​។​ ត្រូវ​ឲ​ប្រា​កដ​ថា​ពួក​គេ​មាន​សុខ​ភាព​ល្អ​ ហេតុ​នេះ​ហើយ​ត្រូវ​ដឹង​ថា​ភាព​ខ្ជិល​រ​បស់​ពួក​គេ​មិន​មែន​មក​ពី​ជំងឺ​រ​ បស់​ពួក​គេ​ឡើយ​។​ ក​រ​ណី​ភាគ​ច្រើន​ ក្មេង​ៗ​មិន​អាច​ដឹង​ថា​ពួក​គេ​កើត​អ្វី​ឡើយ​ ដូច្នេះ​ឪ​ពុក​ម្តាយ​គួរ​តែ​យក​ពួក​គេ​ទៅ​ជួប​នឹង​វេ​ជ្ជ​បណ្ឌិត​។​

ធ្វើ​ឲ​កូន​មាន​ស​កម្ម​ភាព​ច្រើន​
នាំ​ពួក​គេ​លេង​កី​ឡា​ នេះ​នឹង​ជម្រុញ​ឲ​ពួក​គេ​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​ក្មេង​ៗ​ដ​ទៃ​ៗ​ទៀត​ ហើយ​ក៏​ត្រូវ​មាន​គ្រូ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ឲ​មាន​ស​កម្ម​ភាព​ផង​ដែរ​។ ​ អ្នក​ក៏​អាច​នាំ​ពួក​គេ​ទៅ​ផ្សារ​ទំ​នើប​ ឬ​ទៅ​ញ៉ាំ​អ្វី​នៅ​កន្លែង​ណា​ជា​លក្ខ​ណៈ​គ្រួសារ​ដើម្បី​អាច​ឲ​អ្នក​ប្រ​ឡែង ​លេង​ជា​មួយ​ពួក​គេ​។​

ធ្វើ​អត្ត​ច​រិក​ឲ​បាន​ល្អ​
ការ​ចិញ្ចឹម​មើល​ថែ​ក្មេង​ខ្ជិល​ពិត​ជា​មិន​មែន​រឿង​ងាយ​ស្រួល​ឡើយ​ អ្នក​ត្រូវ​មាន​ការ​អត់​ធ្មត់​ច្រើន​ដើម្បី​យក​ពួក​គេ​ចេញ​ពី​ភាព​ខ្ជិល​នេះ ​។​ ព្យា​យាម​រ​ក្សា​អ​ត្ត​ច​រិក​ឲ​បាន​ល្អ​នៅ​ផ្ទះ​ មិន​ត្រូវ​ស្តី​បន្ទោស​ ឬ​វៃ​ពួក​គេ​ឡើយ​ ព្រោះ​អាច​ធ្វើ​ឲ​ពួក​គេ​ខឹង​៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top