ត្រីប្រភេទជាអាហារដែលធ្វើឲ្យសុខភាពល្អ ប៉ុន្តែបើសិនជាអ្នកមិនដឹងពីរបៀបបរិភោគវា នោះនឹងមានគ្រោះថ្នាក់ដល់សុខភាព ហើយអាចគំរាមគំហែងដល់អាយុជីវិតទៀតផង។ ត្រូវបរិភោគត្រីយ៉ាងហោចណាស់ឲ្យបាន ២ដងក្នុង ១សប្តាហ៏សមាគមន៏បេះដួងនៃប្រទេសអាមេរិចបានណែនៃឲ្យមនុស្សគ្រប់ៗគ្នាឲ្យបរិភោគត្រីឲ្យបាន ២ដងក្នុងមួយសប្តាហ៏។ ជាពិសេសត្រីដែលមានអាស៊ីតខ្លាញ់អូមេហ្គា ៣ខ្ពស់។ ដើម្បីឲ្យកាន់តែល្អ អាហារនីមួយៗគួរតែមានរួមផ្សំជាមួយនឹងសាច់ត្រីផងដែរ។

ការចៀនត្រីឆ្អិនពេក
ជាការពិតណាស់ បើសិនជាអ្នកចៀនបានឆ្អិន ហើយស្រួលគឺប្រាកដជាឆ្ងាញ់។ ប៉ុន្តែជាអកុសលអត្ថប្រយោជន៏របស់ត្រី នឹងត្រូវបាត់បង់នៅពេលដែលឆ្អិនពេក។ ក្នុងនោះផងដែរការបរិភោគត្រីចៀនច្រើនដងអាចប្រឈមមុខនឹងជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ស្ត្រីវ័យចំណាស់ ការបរិភោគត្រីចៀនច្រើនដង គឺធ្វើឲ្យទាក់ទងទៅនឹងការកើនឡើងហានិភ័យនៃជំងឺខ្សោយបេះដួងជាង ៤៨ ភាគរយ។
ការបរិភោគត្រីនៅពេលឃ្លានពេក
ការបរិភោគត្រី នៅពេលឃ្លានពេកអាចបង្កើននៃការរំលាយសារធាតុ Purine និងទឹកអាស៊ីត Uric។ សារធាតុទាំងនេះបណ្តាលឲ្យមានការខួចខាតដល់ជាលិកា។ ហើយការខូចខាតជាលិកានេះជាមូលហេតុនៃរោគប្រគ្រីវ។ ដួច្នេះដើម្បីចៀសវាងគ្រោះថ្នាក់នៃជំងឺនេះ អ្នកមិនគួរបរិភោគត្រីនៅពេលឃ្លានទេខ្លាំងទេ។ ត្រីមានផ្ទុកប៉ារ៉ាស៊ីតជាច្រើន នេះជាដំណឹងអាក្រក់សម្រាប់អ្នកដែលចូលចិត្តបរិភោគត្រីឆៅ ឬ Sushi។ ទោះបីជាមេចុងភៅថ្នាក់ទេពកោសល្យខ្ពស់បំផុតនៅភោជនីយដ្ឋានដែលធ្វើការកែច្នៃអាហារសមុទ្របានល្អ ដោយសារតែពួកគេមានការប្រុងប្រយ័ត្នខ្ពស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វិធីតែមួយគត់ដើម្បីចៀសវាងបាក់តេរី និងប៉ារ៉ាស៊ីតគឺអាស្រ័យទៅលើខ្លួនអ្នកចម្អិនផ្ទាល់។
ការបរិភោគត្រីខណៈពេលដែលអ្នកទទួលទានថ្នាំក្អក
ប្រសិនបើអ្នកមានជំងឺក្អក ឬប្រើថ្នាំក្អក អ្នកមិនគួរបរិភោគត្រីទេ ជាពិសេសត្រីសមុទ្រព្រោះវាអាចធ្វើឲ្យអ្នកកាន់តែក្អកជាងមុន។ នៅក្នុងត្រីសមុទ្រភាគច្រើន គឺមានសារធាតុ Histamine នៅពេលវាបានចួលទៅក្នុងរាងកាយច្រើនពេកវានឹងជ្រាបចូលទៅក្នុងឈាមដែលបណ្តាលឲ្យមានអាឡែស៊ី ហើយប្រឆាំងទៅនឹងថ្នាំ។ ប្រសិនបើអ្នកស្ថិតនៅក្នុងដំណើរការទទូលយកថ្នាំក្អក នោះអ្នកគួរចៀសវាងការញុំាត្រី ដើម្បីជាសះស្បើយយ៉ាងឆាប់រហ័ស៕
ដោយ៖ យូរី
ប្រភព៖ បរទេស