រដូវកាល​បុណ្យណូអែល​ខាង​មុខ​នេះ​ជិតឈាន​ចូល​មក​ដល់​ហើយ តើ​មាន​គូស្នេហ៍​ណា​ខ្លះ​ដែល​ចង់​រៀប​ការ​នៅ​រដូវកាល​នេះ? ប្រសិន​អ្នក​មាន​គំរោង​រៀប​ចំពិធី​មង្គលការ​នៅ​ក្នុង​ឱកាស​នេះ​ឲ្យ​កាន់តែ​ មាន​លក្ខណៈ​ពិសេស អ្នក​ត្រូវ​​ដឹង​ពី​តិច​និច​ក្នុង​ការ​រៀប​ចំ​ ព្រម​ទាំង​ពណ៌​មាន​ឲ្យ​ស៊ី​នឹង​រដូវ​កាល ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បរិយាកាល​នៅក្នុង​ពីធី​អស្ចារ្យ​នេះ​មាន​ភាព​រ៉ូមែន​ ទិច​កាន់តែ​ខ្លាំង។​

ថតរូប​ភាព​មុន​ថ្ងៃអាពាហ៏ពិពាហ៏
ប្រសិនបើអ្នក​មាន​គំរោង​រៀប​ចំពិធីអាពាហ៏ពិពាហ៏​នៅ​ថ្ងៃបុណ្យ​ណូអែល អ្នក​គួរតែ​ផ្តិត​យក​រូប​ភាព​របស់​អ្នក​ទាំង​ពីរ​ជាមួយ​នឹង​ទិដ្ឋភាព​ដែល​ មាន​ភាព​រ៉ូមែន​ទិច​បំផុត។ នៅ​ពេល​ដែល​អ្នក​បង្ហាញ​រូប​ភាពទាំង​នៅក្នុង​ថ្ងៃ​អាពាហ៍​ពិពាហ៍ ​ភ្ញៀវ​ដែល​បាន​ចូល​រួម​ទាំង​អស់​​​នឹង​សប្បាយ​រីក​រាយ​នឹង​ទស្សនា​រូប​ ភាពដ៏​​ផ្អែម​ល្ហែម​របស់​អ្នក​ទាំងពីរជា​មិនខាន។
បែប​បទ​នៃការរៀប​ចំផ្កា
អ្នក​អាច​ធ្វើ​ការ​រៀប​ចំផ្កា​ឲ្យ​ស៊ី​ជាមួយ​នឹង​ឈុត​របស់​កូន​ក្រមុំ ទើប​អ្វីៗ​ទាំង​អស់កាន់ត​តែមាន​ភាព​ទាក់ទាញ។ យក​ល្អ​កូន​ក្រមុំគួរតែ​ស្លៀក​ឈុត​ពណ៌ស ប៉ុន្តែ​បាច់​ផ្កា​អាច​រៀប​ចំពណ៌​ចំរុះ​ពីរពណ៌ គឺ​ពណ៌សលាយ​បៃតង ឬ​ពណ៌​ក្រហម​លាយ​បៃតង ដែល​ស្រដៀង​ទៅ​នឹង​​រ៉ូប​កូន​ក្រមុំ​ដែរ។
តុបតែសំភារៈ​ប្រើប្រាស់​ក្នុងពិធី​មង្គលការ
ប្រសិនបើអ្នក​ចង់​ឲ្យ​ពិធី​មង្គលការនៅ​រដូវកាល​បុណ្យ​ណូអែលកាន់តែ​មាន​​ បរិយោកាស​រីករាយ អ្នក​មិន​អា​ច​មិន​អាច​មើល​រំលង​ឈុតពណ៌​ក្រហម​បាន​ទេ ព្រោះវា​ជាពណ៌​ដែល​លេចធ្លោ​ជាង​គេ។ ពណ៌​ក្រហម​ជាពណ៌​​ដែល​មាន​ការពេញ​និយម​បំផុតសម្រាប់​ប្រណៃណី​មង្គលការ​ជា​ ពិសេស​ខ្សែ​ស្រឡាយ​ចិន​តែ​ម្តង ប៉ុន្តែ​ដើម្បី​បង្ហាញ​ពី​គំនិត​ដ៏​រ៉ូមែន​ទិចកូន​ក្រមុំ​កូន​កំលោះ​គួរតែ​ ជ្រើសរើស​ពណ៌​ចំរុះ​បីពណ៌​ គឺ​ក្រហម ស និង​បៃតង។ ទាំង​នេះ​គឺជា​ពណ៌​ដែល​សាក​សម​បំផុត​នៅថ្ងៃអាពាហ៏​ពិពាហ៏​នារដូវកាលបុណ្យ​ ណូអែល។​
នំ​អាពាហ៏​ពិពាហ៏
ក្នុង​បញ្ចី​នំ​អាពាហ៏​ពិពាហ៏​ដែល​មាន​ភាព​ផ្អែមល្ហែម និងមាន​ភាព​រ៉ូមែន​ទិច​បំផុតត្រូវតែ​មាន​សិល្បៈក្នុងការ​តុបតែង​ដូចជា​ការ​ បន្តុបផ្លែ​ឈើ​ពណ៌​ក្រហម ឬ​បៃតង​នៅ​ពីលើ។ ម្យ៉ាង​វិញ​ទៀត​នៅ​លើនំ​អាពាហ៏​ពិពាហ៏​អ្នក​កាហ្មង់អ្នក​ធ្វើ​នំ​ធ្លាក់​​ ឈ្មោះ​ អ្នក​ទាំង​ពីរ​នៅ​ពី​លើ​ថែម​ទៀត​គឺកាន់តែ​ពិសេស។


ដោយ៖ មង្គលការ

ប្រភព៖ បរទេស

Ads

 
Top