ស្របពេលដែលរដូវរងារដែលជិតឈានចូលមកដល់ សុភាពនារីគ្រប់រូបគួរតែគិតគូពីសុខភាពរបស់ខ្លួន ហើយក៏គួរគិតគូពីការស្លៀកពាក់របស់ខ្លួនឯងពេលទៅការផងដែរ។ ព្រោះរដូវនេះអាកាសធាតុប្រែប្រួលទោជាត្រជា ដែលអាចធ្វើឲ្យលោកអ្នកងាយនឹងទទួលរងនូវជំងឺផ្តាសាយ ឬគ្រុនក្តៅជាដើម។ យកល្អសុខភាពនារីគួរតែជ្រើសអាវដែលមានរាងវែងដល់ត្រឹមជង្គង់ ដើម្បីផ្តល់មកនូវភាពកក្តៅដល់រាងកាយ និងចូលរួមចំណែករូបរាងរបស់អ្នកកាន់តែឆើតឆាយ ហើយទាន់សម័យថែមទៀត។
ម្យ៉ាងវិញទៀតអ្នកក៏អាចជ្រើសរើសអាវដែលមានខ្សែក្រវ៉ាត់ ឬក៏អាវដែលមានហោប៉ាវខាងក្រៅ ដើម្បីងាយស្រួលញាក់ដៃចូលពេលដែលមានអារម្មណ៍រងារ។ ដូច្នេះហើយអ្នកអាចជ្រើសរើសអាវដូចខាងក្រោម ព្រោះវាសាកសមសម្រាប់អ្នក ហើយអាចជួយឲ្យអ្នកក្លាយជាមនុស្សដែលទាន់សម័យ៕







