ការ​ទទួល​ទាន​ត្រី ៣ ដង​ក្នុង ១ សប្តាហ៏​អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ។ មិន​ថា​អ្នក​ទទួល​ទាន​ត្រី​សមុទ្រ ឬត្រី​ទន្លេ​ទេ អត្ថប្រយោជន៏​នៃ​ប្រភេទ​អាហារ​បែប​នេះ​មាន​លក្ខណៈ​ធំធេង​ណាស់។ ប្រសិន​បើអ្នក​រស់​នៅ​ជិត​សមុទ្រ អ្នក​នឹង​អាច​រក​ទិញ​ត្រី​បាន​ដូចជា៖ ត្រី​ស្បៃកា, ត្រី​ធូណា និង​ត្រីសាល់​ម៉ុន។ តែ​ប្រសិន​បើអ្នក​រស់​នៅ​ជិត​ទឹក​សាប អ្នក​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៏​ដល់​សុខ​ភាព​ពី​ត្រីគល់​រាំង។
 

ទោះ​បី​ជា​ត្រីផ្តល់​អត្ថប្រយោជន៏​ដល់​សុខ​ភាព​ក៏ពិត​មែន តែ​អ្ន​ញ៉ាំ​​មិនងាយ​នឹង​យក​ត្រីធ្វើ​ជា​ម្ហូប​ញឹក​ញាប់​ឡើយ ព្រោះ​មនុស្ស​ភាគ​ច្រើនចូល​ចិត្ត​ទទួល​ទាន​សាច់​មាន់ ឬ​ស៊ុត​​ជាង​​សាច់​​ត្រី។ តែ​វា​ក៏​ផ្អែក​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ដែរ។

វីតាមីន C
ត្រី​គល់​រាំង​ជា​ប្រភេទ​ត្រីទន្លេ។ ត្រី​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​អាច​ជួយ​រក្សា​សុខ​ភាព​មនុស្ស​បាន​ល្អ។ វា​អាច​ជួយ​ព្យា​បាល​ជំងឺ​ផ្តា​សាយ និង​ក្អក ហើយ​ការ​ពារ​ការ​កើត​ជំងឺ​ផ្សេងៗ។

សម្បូរ​ជាតិ​ប្រូតេអ៊ីន
ប្រូតេអ៊ីន​របស់​ត្រី​ជា​ប្រូតេ​អ៊ីន​ល្អ​បំផុត​សម្រាប់​សុខ​ភាព។ គេ​និយាយ​ថា ប្រភេទ​ត្រី​សមុទ្រ​មាន​ផ្ទុក​នូវ​បរិមាណ​ប្រូតេអ៊ីន​ច្រើន។ ប៉ុន្តែ​ចំពោះ​ត្រី​ទន្លេ​វិញ​ក៏​សម្បូរ​ជាតិ​ប្រូតេអ៊ីន​មិន​ចាញ់​ត្រី​សមុទ្រ​ប៉ុន្មាន​ឡើយ។ ការ​រស់​នៅក្បែរ​តំបន់​ទឹក​សាប ប្រភេទ​ត្រី​ទន្លេ​ដែល​សម្បូរ​ប្រូតែ​អ៊ីនជាង​គេ ​គឺ​ត្រី​គល់​រាំង។ សម្រាប់​ក្មេង​តូចៗ និង​មនុស្ស​ជំទង់ ប្រូតេអ៊ីន​របស់​ត្រី​គល់​រាំង​នេះ​អាច​ជួយ​ដល់​ការ​លូតលាស់ និង​ទ្រ​ទ្រង់សុខ​ភាព​បាន​ល្អ។

ជាតិខ្លាញ់តិច
ត្រី​គល់​រាំង​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន តែ​មាន​ជាតិ​ខ្លាញ់​តិច។

ជំនួយដល់បេះដូង
អាស៊ីត​ខ្លាញ់ អូមេហ្គា ៣ ត្រូវ​បាន​គេ​ដឹង​ថា វា​ជំនួយ​ដល់​បេះ​ដូង។ យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ ពី​ប្រេង​ឆាដែល​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់ អូមេហ្គា ៣ ប៉ុន្តែ​អ្នក​ដឹង​ទេ​ថា ប្រភព​អាស៊ីត​ខ្លាញ់​អូមេហ្គា៣ នេះ បាន​មក​ពី​ត្រី​គល់​រាំង។ ដូច្នេះ​ហើយ នេះ​ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គួរ​តែទទួល​ទាន​ត្រី​គល់​រាំង​នៅ​ថ្ងៃ​នេះ។

ជំនួយដល់ខួរក្បាល
សាច់​ត្រី និង​ខួរក្បាល​តែង​តែមាន​ទំនាក់​ទំនង​ជា​មួយ​គ្នា។ ការ​ទទួល​ទាន​ត្រីអាច​ផ្តល់​អត្ថប្រយោជន៏​ជាច្រើន​ដល់​រាងកាយ និង​ខួរក្បាល។ អ្នក​ទទួល​ទាន​ត្រី​ច្រើន​តែង​តែ​មាន​ការ​ចង​ចាំបាន​ប្រសើរ ហើយ​មាន​ជំនាញ​ខាង​វិភាគ។

សម្បូរសារធាតុខនិជ
សារ​ធាតុខ​និជ​ចាំ​បាច់​ដែល​គេបាន​រក​ឃើញ​នៅ​ក្នុង​ត្រីគល់​រាំង​មាន​ដូចជា៖ ជាតិ​ដែក, ស័ង្កសី, អ៊ីយ៉ូត, ប៉ូតាស្បូម និង​សេលី​ស្យូម។ សារធាតុខនិជ​ទាំង​អស់​នេះ​ហើយ ដែល​រាង​កាយ​ត្រូវ​ការ។

ប្រឆាំង​នឹង​ជំងឺ​មហារីក
ជំងឺ​ដែល​ធ្វើ​ឲ្យ​មនុស្ស​លើពិភព​លោក​អាច​ស្លាប់​បាន​គឺ​ជំងឺ​មហារីក។ សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ក្នុង​ត្រី​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​យ៉ាង​មាន​ប្រសិទ្ធិភាព។ យល់​ល្អ អ្នក​គួរ​តែទទួល​ទាន​ត្រី​ឲ្យ​បាន​ច្រើន​មិន​ថា វា​ជា​ត្រី​ទន្លេ ឬត្រី​សមុទ្រ​ឡើយ៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top