តើអ្នកឆ្ងល់ទេ
ថា អ្វីជាស្នេហាបោកប្រាស់? ជាការពិតណាស់
អ្នកដែលដឹងរឿងនេះច្បាស់ជាងគេ
គឺមានតែអ្នកដែលធ្លាប់ត្រូវបានគេបោកប្រាស់ឲ្យធ្លាក់ក្នុង
អន្ទង់ស្នេហ៍ ហើយបោះបង់ចោលតែម្តង។

បុរសមួយចំនួនតែងតែធ្វើបែបនេះ
ដើម្បីចាក់សោទំនាក់ទំនងស្នេហារបស់គេកុំឲ្យបានត់បង់
ព្រោះវាជាតិចនិចដែលប្រុសៗភាគច្រើនយកមកដើម្បីបោកប្រាស់ស្រីៗ។
ប្រសិនបើមានបុរសម្នាក់បង្ហាញពីសេចក្តីស្នេហា
ដោយប្រើវិធីសាស្ត្រហួសហេតុពេក
ក្នុងគោលបំណងចង់បានខ្លួនមនុស្សស្រីណាម្នាក់
នោះគឺជាសញ្ញដែលព្រមានថាជាស្នេហាបោកប្រាស់។
មានបុរសមួយចំនួនប្រើប្រាស់វិធីសាស្ត្រមួយនេះជាអាវុធឆកយកបេះ
ដូងនារីវ័យក្មេងបានយ៉ាងលឿន។
ពេលដែលមនុស្សស្រីទាំងនោះធ្លាក់ក្នុងអ់ន្លង់ស្នេហាហើយ
ពួកគេនឹងចាប់ផ្តើមបញ្ចេញកាយវិការំលោភបំពាន
និងចូលរួមភាពសប្បាយរីករាយដែលមានលក្ខណៈប្រៃផ្សៃបំផុត។
ឥឡូវនេះអ្នកប្រហែលជាបានដឹងយ៉ាងច្បាស់នូវនិយមន័យនៃពាក្យថា
ស្នេហាបោកប្រាស់ហើយ
តែសូមឲ្យអ្នកផ្លាស់ប្តូរផ្នត់គំនិតមុននឹងសម្រេចចិត្តជ្រើសរើសនណា
ម្នាក់សូមគិតពីគុណសម្បត្តិប្រសើរជាង។
អ្នកគឺជាមនុស្សតែម្នាក់គត់ដែលស្រស់ស្អាតជាងគេនៅក្នុងជីវិតរបស់ខ្ញុំ
នេះគឺជាប្រយោគដំបូងដែលប្រុសៗប្រើដើម្បីឲ្យស្រីៗជាប់អន្ទាក់
របស់ខ្លួន។ ជាការពិតណាស់
ស្រីៗពិតជាចង់លឺគេសសើរថាខ្លួជាមនុស្សស្រីដែលស្អាតជាងគេបើ
ទោះជាដឹងថាខ្លួនឯងមិនសូវស្អាតក៏ដោយ
ជាពិសេសប្រសិនបើមានបុរសណាម្នាក់ប្រើពាក្យសំដីផ្អែមល្ហែមមកសសើរ
នាងច្បាស់ជាញញឹមមិនឈប់ឡើយ។ ប៉ុន្តែអ្នកត្រូវចាំថា
ស្នេហាដែលកើតឡើងលឿនពេក កាបញ្ចប់ទៅវិញក៏លឿនដែរ
ដូច្នេះគួរតែរង់ចាំពេលវេលាឲ្យយូរបន្តិចសិន។
គ្មាននារីណាម្នាក់ដែលចេះយល់ចិត្តខ្ញុំជាអ្នកទៀតទេ
នេះគឺជាប្រយោគបោកប្រាស់ដើម្បីទទួលបានការអាណិតអាសូពីអ្នក
តែប៉ុណ្ណោះ។ មនុស្សស្រីម្នាក់អាចមានអារម្មណ៍ពិសេស
នៅពេលដែលនាងលឺថា
នាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលយល់ពីអារម្មណ៍របស់គេ។
ចូច្នោះហើយអ្នកគួរតែស្វែងយល់ពីបុរសម្នាក់នោះឲ្យបានច្រើនបន្តិច
មុននឹងចាប់អារម្មណ៍ជាមួយគេវិញ។
អ្នកគឺជាស្នូលដ៏សំខាន់នៅក្នុងពិភពលោករបស់ខ្ញុំ
នេះគឺជាពាក្យសំដីកុហុសដ៏ធំបំផុតរបស់ប្រុសៗ។
ពួកគេចង់ឲ្យមនុស្សស្រីមានអារម្មណ៍ថាពិសេស។ ជាការពិតណាស់
បន្ទាប់ពីបុរសម្នាក់ដឹងថា ភាពវីវក់ចំពោះសេចក្តីស្រឡាញ់
នឹងការមានឆន្ទៈដោយសារតែការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក
វាពិតជាពិបាកខ្លាំងណាស់ក្នុងការដាក់អារម្មណ៍ឲ្យនៅមួយឡែក
និងការវិភាគពីចេតនាពិតរបស់បុសម្នាក់នេះ។
ប្រាដកណាស់នេះជាវិធីមួយដែលប្រុសៗចង់ឲ្យមនុស្សស្រីមានការទុក
ចិត្ត មុនពេលពួកគេទាញយកភាពសប្បាយរីករាយដ៏ធំបំផុត។
តែអ្នកត្រូវចាំ ត្រូវធ្វើសាកល្បងសិន មុនពេលសម្រេចចិត្ត។
មួយជីវិតនេះបើគ្មានអ្នកខ្ញុំរស់ក៏គ្មានន័យដែរ
ប្រសិនបើអ្នកជាមនុស្សស្រីដែលឆ្លាត
អ្នកត្រូវដឹងពីការនិយាយហុករបស់ប្រុសៗ។
ម្យ៉ាងទៀតអ្នកអាចដាក់កំហិតចំពោះសេចក្តីស្នេហាដែលមានលក្ខណៈជ្រាល
ជ្រៅ និងតម្រូវការអារម្មណ៍ខុសប្លែកពីគ្នាដែលធ្វើឲ្យគេពិបាក។
នេះគឺជាផ្នែកមួយដែលអាចជួយអ្នកជួបពីរឿងស្នេហាដែលបោកប្រាស់។
នៅក្នុងពិភពលោកដែលអាត្មានិយមសម័យនេះ
គ្មានសេចក្តីស្នេហាណាដែលស្មោះស្ម័គ្រដើម្បីគ្នាទៀតទេ។
ដូច្នេះសូមចាប់ផ្តើមដោយសន្សឹមៗជាមួយនឹងគាត់។
ប្រសិនបើអ្នកមិនព្រមរៀបការជាមួយខ្ញុំទេ ខ្ញុំនឹងស្លាប់
នេះជាការគំរាមកំហែងអារម្មណ៍
ប៉ុន្តែប្រសិនបើអ្នកកំពុងតែមានអារម្មណ៍សប្បាយរីកាយជាមួយនឹងបុរស
ម្នាក់ដែលហ៊ានលះបង់ជីវិតក៏ព្រោះតែរឿងស្នេហា
អ្នកប្រាដកជាស៊យធំហើយ។
ហេតុនេះហើយអ្នកត្រូវតែស្វែងយល់ពីបំណងស្នេហារបស់គាត់ឲ្យបាន
ច្បាស់ដើម្បីជៀសវាងការជាប់អន្ទាក់ស្នេហាបោកប្រាស់៕
ដោយ៖ មង្គលការ
ប្រភព៖មង្គលការ