ក្នុង ​ការ​យក​ឈ្នះ​លើ​ចិត្ត​បុរសៗ ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​មក​លើ​ខ្លួន ឬ​ក៏​ឆកយក​​បេះដូង​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ នារីៗ​មិន​បាន​គិត​ដល់​រឿង​សាមញ្ញៗ​ដូច​ជា៖ ការ​តុប​តែង​មុខ, ការ​ស្លៀក​ពាក់… ដែល​​ជា​ភាព​ទាក់​ទាញភ្នែក​របស់​មនុស្ស​ប្រុស​នោះ​ទេ។ នេះ​ហើយ ​​ជា​កង្វះ​ខាតដែល​នារីៗ​មិន​នឹក​ស្មាន​ដល់ និង​មិន​អាចធ្វើ​ឲ្យ​ប្រុសៗ​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​ខ្លួន​ថែម​ទៀត។ 
 

ការតុប​តែង​មុខ​ក្រាស់​ពេក
កំហុស​ឆ្គង​មួយ​ដែល​អ្នក​តែង​តែ​ជួប​ប្រទះ នៅ​ពេល​ព្យាយាម​ទាក់​ទាញ​ចំណាប់​អារម្មណ៏​ពី​បុរសៗ គឺ​ការ​តុប​តែង​មុខ​ខ្លាំង​ពេក ទាំង​ពេល​ខ្លះ​មិន​ចាំបាច់​សោះ។ ពិត​ណាស់ បុរសៗ​តែង​តែ​ស្រលាញ់​មនុស្ស​ស្រី ដែល​មាន​រូប​រាង​ស្អាត ប៉ុន្តែ​មិន​មែន​មានន័យ​ថា បុរសៗ​តែង​តែ​ពេញចិត្ត​នារីៗ​ដែល​មាន​ម្សៅ​ក្រាស់ៗ​នៅ​លើ​ផ្ទៃ​មុខ​ឡើយ។ ស្រមើ​ស្រមៃ​ថា វា​ជា​ពេល​វេលា​ញ៉ាំ​អាហារ​ជុំ​គ្រួសារ​នៅ​ខាង​ក្រៅ​ផ្ទះ​ដែល​មាន​សុភមង្គល​ បំផុត ហើយ​វា​សម​ដែរ​ទេ​ដែល​អ្នក​ត្រូវ​តុប​តែង​មុខ​ខ្លាំង​ពេក​នោះ? អ្វីៗ​ត្រូវ​ពឹង​ផ្អែក​លើ​កាលៈ​ទេសៈ ថា​តើ​អ្នក​ត្រូវ​ធ្វើ​ខ្លួន​ដូច​ម្តេច។ បើ​មិន​ដូច្នេះ​ទេ អ្នក​គ្រាន់​តែ​តុប​តែង​មុខ​តិច​តួច​ដើម្បី​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត ប៉ុន្តែ​នៅ​តែមាន​ភាព​ទាក់​ទាញ។

ភាព​យឺត​យ៉ាវ​ជា​ញឹក​ញាប់
ប្រសិន​បើ​នាង​បាន​និយាយ​ថា ភាព​យឺត​យ៉ាវ​ជា​សិទ្ធិ​របស់​មនុស្ស​ស្រី ការ​គិត​បែប​នេះ​ពិត​ជា​ខុស​ទាំង​ស្រុង។ ប្រសិន​បើ​អ្នក​យឺត​យ៉ាវ ២​ ទៅ ៣​ ដង គាត់​អាច​នឹង​មិន​ក្រៀម​ក្រំ​ចិត្ត។ ប៉ុន្តែ​នេះ​មិន​ប្រាក​ដ​ទេ​ថា គាត់​អាច​នឹង​រីករាយ​សម្រាប់​ការ​ណាត់​ជួប​លើក​ក្រោយៗ​ទៀត។ រៀន​ធ្វើ​ឲ្យ​ទាន់​ពេល យ៉ាង​ហោច​ណាស់​ក៏​វា​អាច​ជួយ​ឲ្យ​អ្នក​យក​ឈ្នះ​លើ​ការ​អាណិត​អាសូរ​ច្រើន​ ជាង​អ្នក​ដទៃ​ដែរ។

បង្អត់​អាហារ​ខ្លួន​ឯង​ញឹក​ញាប់
នេះ​ហាក់​បី​ដូច​ជា​គ្មាន​ស្ថេរភាព​សោះ ប៉ុន្តែ​ការ​ពិត​វា​គឺដូច្នេះ​មែន។ មាន​ម្ហូប​អាហារ​ច្រើន ប៉ុន្តែ​នាង​បាន​ញ៉ាំ​តិច​តួច ដើម្បី​រក្សា​រូបរាង​នាង​ក្នុង​កែវ​ភ្នែក​គាត់​ជា​និច្ច។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នេះ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឲ្យ​គាត់​គិត​ថា អ្នក​ញ៉ាំតិច ដើម្បី​រក្សា​រាង​តែ​ប៉ុណ្ណោះ។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ភ័យ​ខ្លាច ហើយ​ធ្វើ​ឲ្យ​គាត់​មានអារម្មណ៏​ថា គាត់​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​មិន​បាន​ស្រួល​សោះ។
សេចក្តី​ណែ​នាំ​ចំពោះ​នារីៗ​គឺ​ថា មិន​ត្រូវ​បង្អត់​អាហារ​ខ្លួន​ឯង​បែប​នេះ​ទេ។ វា​មិន​សំខាន់​ទេ​ថា អ្នក​មិន​ត្រូវ​ញ៉ាំច្រើន ឬ​ញ៉ាំ​តិច​ទេ ប៉ុន្តែ​សំខាន់​ត្រូវ​ញ៉ាំ​ឲ្យបាន​ឆ្ងាញ់។ ត្រូវ​ចាំ​ថា ភាព​ស្រស់​ស្អាត​របស់​អ្នក​នឹង​ធ្វើ​ជា​គូប្រជែង​នឹង​អាហារ​របស់​អ្នក។
  
ស្លៀក​ពាក់​ស៊ិចស៊ី
ប្រសិន​បើអ្នក​ចង់​ឲ្យ​​ទំនាក់​ទំនង​ស្នេហា​ជាមួយអ្នកណាម្នាក់ កុំ​ស្លៀក​សម្លៀក​បំពាក់​ស្តើងៗ​ពេក។ បុរសៗ​សម្លឹង​មើល​តែ​នារីៗ​ស៊ិច​ស៊ី​តាម​បែប​ធម្ម​ជាតិ​តែ​ប៉ុណ្ណោះ ពួក​គេ​មិន​ចូល​ចិត្ត​មនុស្ស​ស្រីដែល​ស្លៀក​ពាក់​តាម​អ្នក​ដទៃ​ឡើយ។ ត្រូវ​ជឿជាក់​ថា សម្លៀក​បំពាក់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ត្រូវ​គោរព ឬ​មិន​គោរព​ចំពោះ​អ្នក។

ព្យាយាម​ធ្វើ​ដូច​អ្នក​ណា​ម្នាក់
ប្រសិន​បើ​ខ្លួន​អ្នក​មិន​ល្អ​ឥត​ខ្ចោះ​ទេ ព្យាយាម​បង្កើន​ភាព​ខ្លាំង ហើយ​យក​ឈ្នះលើ​ភាព​ខ្សោយ​របស់​អ្នក។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​ជា​ជាង​ធ្វើ​ខ្លួន​តាម​អ្នក​ណា​ម្នាក់។ អ្នក​អាច​នឹង​ពេញ​ចិត្ត​អ្នក​ណា​ម្នាក់​នៅថ្ងៃ​ណា​មួយ តែ​គេ​បាន​លាចាក​លោក​នេះ​បាត់​ហើយ។ មនុស្ស​ម្នាក់ៗ​មាន​ជីវិត​តែ​មួយ ត្រូវ​ធ្វើ​ជា​ខ្លួន​អ្នក ហើយ​កុំព្យាយាម​ធ្វើ​ខ្លួន​ដូច​ជា​អ្នក​ដទៃ​ដើម្បី​ក្តី​សុខ​របស់​អ្នក​ណា​ ម្នាក់​ឲ្យ​សោះ។

អាយុច្រើន​ពេក
នៅ​អាយុ ២០ ឆ្នាំ នារីៗ​ចង់​បាន​បុរសៗ​ដែល​មាន​រូបរាង​សង្ហារ មាន​ជំនាញ​ពិត​ប្រាកដ។ ដល់​ពេល​អាយុ ៣០ នាង​ចង់​បាន​បុរសៗ​មាន​ចរិក​ចាស់​ទុំ មាន​សេដ្ឋកិច្ច​ស្ថិត​ស្ថេរ។ ដល់​ពេល​អាយុ ៤០ ធ្វើ​ឲ្យ​មនុស្ស​ប្រុស​លែង​ចង់​រៀប​ការ​ជាមួយ។ ដូច្នេះ មនុស្ស​ស្រី​មាន​អាយុ​ច្រើន​ពេក​ទី​បំផុត​ត្រូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ​ទាប។ នេះ​មិនមែន​ជា​កំហុស​ឆ្គង​ទេ។ បញ្ហា​គឺ​ថា ក្រៅ​ពីអាយុ​របស់​អ្នក អ្នក​នៅ​តែ​ត្រូវ​ការ​ដឹង​ថា​អ្វី​ដែល​អ្នក​ចង់​បាន។ ជាក់​ស្តែង ជីវិត​នៅ​លីវ​ពិត​ជា​មាន​ភាព​សប្បាយ​រីក​រាយ មាន​សេរី​ភាព​ប្រសើរ​ជាង​អ្នក​រៀប​ការ​រួច៕

ដោយ៖ ដារ៉ា
 
ប្រភព៖ បរទេស

Ads

 
Top