ជាការជាក់ស្តែង
នៅក្នុងសម័យបច្ចុប្បន្នបុរសៗច្រើនចាប់អារម្មណ៏លើនារីដែលមានរាង
ស្អាត ហើយវ័យក្មេង។
ប៉ុន្តែនៅតែមានករណីមួយចំនួនដែលអាចធ្វើឲ្យបុរសៗចាប់អារម្មណ៏
លើមនុស្សស្រី ដែលមានវ័យចំណាស់ជាងខ្លួន
ហើយឈានដល់ការរៀបអាពាហ៏ពិពាហ៏ផងដែរ។
ហេតុផលទាំងនេះនឹងត្រូវបានលើកយកមកបង្ហាញនៅក្នុងអត្ថបទខាងក្រោម
នេះ។

១. ភាពវ័យក្មេង
មានគូរស្នេហ៏ជាច្រើនបានបែកបាក់គ្នា
ដោយសារតែពួកគេនៅក្មេងខ្ចីពេក
និងមិនទាន់មានការយល់ដឹងគ្រប់គ្រាន់។
នេះហើយជាមូលហេតុធ្វើឲ្យបុរសៗវ័យក្មេងធ្លាក់ក្នុងអន្លង់ស្នេហ៏
ស្ត្រីវ័យចំណាស់ ព្រោះស្ត្រីវ័យចំណាស់មានគំនិតចាស់ទុំជាង។
២. ភាពទាក់ទាញ
បុរសៗបានសារភាពស្នេហ៏ជាមួយស្ត្រីវ័យចំណាស់
ដោយឥតមានខ្វល់ជាមួយនឹងអ្វីទាំងអស់។ នោះក៏ដោយសារតែគាត់ស្អាត
សមសួន និងមានសម្តីទន់ភ្លន់។
៣. មានបទពិសោធន៏ក្នុងជីវិត
ជាប់ទាក់ទងទៅនឹងបទពិសោធន៏ ស្ត្រីវ័យចំណាស់
មានការយល់ដឹងច្រើនមិនថារឿងស្នេហា
ឬរឿងជីវិតរស់នៅក្នុងសង្គមនោះទេ គឺប្រសើរជាងស្ត្រីវ័យក្មេង។
៤. ឯករាជ្យ
ភាពឯករាជ្យ គឺជាលក្ខណៈមួយដែលសំខាន់។ ជាទូទៅស្ត្រីវ័យចំណាស់
គឺគាត់មានជីវិតឯករាជ្យច្រើន ដោយសារតែក្រុមគ្រួសារគិតថា
គាត់មានវ័យកាន់តែច្រើនដូច្នេះមិនចំបាច់មានការហាមឃាត់ពេកទេ។
ផ្ទុយទៅវិញស្ត្រីវ័យក្មេងមានការបិទសិទ្ធិច្រើន។
៥. ការសន្ទនាល្អ
ការសន្ទនាល្អត្រូវបាន
គេគិតថា ផុសចេញពីគំនិតនៃស្ត្រីវ័យចំណាស់។
ព្រោះគាត់បានដឹងពីពាក្យពេចន៏ និងរបៀបរបបនៃការនិយាយច្រើន។
មិនតែប៉ុណ្ណោះគាត់ថែមទាំងមាន
ចំណេះផ្សេងៗដឹងបន្ថែមទៀតផង។
៦. បទពិសោធន៏នៅលើគ្រែ
នេះប្រហែលជាការលេចធ្លោមួយដែលបុរសចូលចិត្តស្ត្រីវ័យចំណាស់។
បញ្ហានៅលើគ្រែ បើសិនជាអ្នកមានទិចនិច
និងចេះថ្នាក់ថ្នមនោះនឹងកាន់តែធ្វើឲ្យរ៉ូមែនទិច៕
ដោយ៖ យូរី
ប្រភព៖មង្គលការ