យោងតាមការស្រាវជ្រាវថ្មីៗពីសាកលវិទ្យាល័យ ប្រទេសកាណាដាបានឲ្យដឹងថា ក្បាច់ដេកអង្កុញខ្លួន អាចប៉ះពាល់ដល់សុខភាពឆ្អឹងខ្នង។ អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Waterloo ក្នុងប្រទេសកាណាដាបានបំពេញការសិក្សាដំបូងលើក្បាច់រួមភេទទាក់ទងនឹងឆ្អឹងខ្នង។ អ្នកស្រាវជ្រាវបានឲ្យគូស្វាមីភរិយាមានសុខភាពល្អទាំង ១០ គូរៀបចំ ៥ ក្បាច់ ដោយប្រើប្រព័ន្ធអំពូលរាត្រី ហើយផ្តល់សញ្ញាដោយអេឡិចត្រូម៉ាញ៉េទិចទៅដល់ឆ្អឹងខ្នងដោយប្រព័ន្ធមួយនេះ។

យោងតាមរយៈការធ្វើបែបនេះ មនុស្សស្រីឈឺខ្នងដោយសារការបត់បែនខ្នងត្រង់ក្បាលពោះពេលធ្វើបេសកកម្ម ដូច្នេះគួរកុំប្រើក្បាច់ដេកអង្កុញខ្លួន។ មនុស្សបែបនេះក៏គួរតែដាក់ខ្នើយពីក្រោមខ្នងក្នុងពេលកំពុងបង្កាត់ភ្លើងស្នេហ៏ ដើម្បីចៀសវាងការឈឺខ្នងពេលរួមភេទ។ មនុស្សឈឺខ្នង ឬឈឺមេជើងបណ្តាលមកពីអង្គុយយូរពេក ឬច្រត់ដៃច្រើនជាងប្រើកែងដៃ ដើម្បីឲ្យដៃគូរបស់ខ្លួនបញ្ចេញសកម្មភាព។
មកដល់សព្វថ្ងៃនេះ ក្បាច់ដេកអង្កុញខ្លួននៅតែជាក្បាច់ដែលសុខស្រួលបំផុត ប៉ុន្តែអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Waterloo ថ្មីៗនេះនៅតែរកឃើញថា ក្បាច់នេះធ្វើឲ្យឈឺខ្នងច្រើនជាងការគិតរបស់មនុស្ស។ ជាធម្មតា វេជ្ជបណ្ឌិតជាច្រើនតែងតែផ្តល់ការណែនាំដល់អ្នកជំងឺទាក់ទងនឹងការដេកអង្កុញខ្លួន ដើម្បីកាត់បន្ថយភាពតានតឹង។
វេជ្ជបណ្ឌិតលោក Natalie Sidorkewicz ដែលជាមេដឹកនាំការសិក្សាស្រាវជ្រាវបានមានប្រសាសន៏ថា៖ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការត្រួតពិនិត្យចលនារបស់ឆ្អឹងខ្នង និងសាច់ដុំ យើងបានរកឃើញថាក្បាច់ដេកអង្កុញខ្លួនបែបនេះអាចបណ្តាលឲ្យឈឺខ្នង។
លទ្ធផលការសិក្សាស្រាវជ្រាវនេះបានរួមចំណែកក្នុងការបង្កើនគុណភាពនៃជីវិតផ្លូវភេទ និងសុខភាពរបស់គូស្វាមីភរិយា ជាពិសេសចំពោះអ្នកដែលទទួលរងការឈឺចាប់ខ្នង។ យោងតាមរយៈព័ត៌មានចុងក្រោយ មានមនុស្ស ៤/៥ នាក់នឹងទទួលបទពិសោធន៏ការឈឺខ្នងនេះយ៉ាងហោចណាស់ម្តងក្នុងមួយឆាកជីវិតរបស់ពួកគេ។ បុរសជាង ៨៤ ភាគរយ និងស្ត្រី ៧៣ ភាគរយ កាត់បន្ថយការរួមភេទដោយសារខ្លាចជំងឺនេះ។ ការសិក្សាស្រាវជ្រាវនៅចុងខែមុនក៏បានបង្ហាញថា ក្បាច់អោនក្រាបក៏ជាក្បាច់ធ្វើឲ្យឈឺខ្នងផងដែរ។
តាមរយៈការសិក្សានេះ អ្នកស្រាវជ្រាវមិនបានលើកយកកត្តាជាច្រើនដែលប៉ះពាល់បណ្តាលមកពីការរួមភេទ ដោយត្រូវប្រើស្រោមអនាម័យ ឬការពន្យាកំណើតបណ្តាលពីការរួមភេទទេ។ ការសិក្សាស្រាវជ្រាវនេះត្រូវបានចេញផ្សាយពីទស្សនាវដ្តីឆ្អឹងខ្នងរបស់ប្រទេសអឺរ៉ុប៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស