តើ​អ្នក​ជា​ឪពុក​ ម្តាយ​ដែលតឹង​រ៉ឹង​ចំពោះ​កួន​ដែរ ឬទេ?  ឪពុក​ម្តាយ​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​ឲ្យ​កូន​រស់​នៅ​ប្រកប់​ដោយ​សុខ​ភាព ​ល្អ និង​មាន​ភាព​សប្បាយ​រីក​រាយ។ នោះ​ក៏​អាស្រ័យ​លើ​អាណា ​ព្យាបាល​ដែរ។ បើ​សិន​ជា​ឪពុក​ម្តាយ​តឹង​រ៉ឹង​ចំពោះ​កូន​ពេក គឺ​ធ្វើ​ឲ្យ​ពួក​គេ​ធំ​ឡើងជា​មួយ​ភាព​រន្ធត់​ញាប់​ញរ និង​ការ​ថប់​អារម្មណ៏។ មិនតែ​​ប៉ុណ្ណោះ ពេល​ដែល​កូន​របស់​អ្នក​ធំ​ឡើង ​គេ​នឹង​ធ្វើ​បែប​នេះ​ដាក់​កូន​របស់​គេ​ផង​ដែរ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ​អ្នក​គួរ​អនុញ្ញាត​ឲ្យ​កូន​ធ្វើ​រឿងអ្វី​ដែល​គេចង់ ​ធ្វើ ប៉ុន្តែ​អ្នក​អាច​ណែនាំ​ឲ្យ​គេធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ។
 

១. ភាពភ័យខ្លាច
នៅ​ពេល​ដែល​អ្នក​ជាឪពុក​ម្តាយ​ដែល​មាន​ភាព​តឹង​រ៉ឹង​ចំពោះ​កូន, កូន​របស់​អ្នក​នឹង​រស់​នៅជា​មួយ​ភាព​ភ័យ​ខ្លាច។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ពេល​កូន​របស់​អ្នក​ធ្វើ​រឿង​អ្វី​មួយ ច្រើន​មិន​បាន​សម្រេច​ដោយសារ​តែ​គេ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ខ្លួន​ច្រើន​ ពេក។

២. ការផ្លាស់ប្តូរ
កូនៗ​ដែល​មាន​ភាព​តឹង​រ៉ឹង​ខ្លាំង​ពេកប្រៀប​បាន​ប៉េង​ប៉ោង​ដែល​រៀប​នឹង ​ផ្ទុះ នៅ​ខណៈពេល​ណា​មួយ។ ពេល​ដែល​ប៉េង​ប៉ោង​ផ្ទុះ​ហើយ វា​នឹង​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ​ថ្មី។ កូនៗ​ក៏​ដូច​គ្នា​នេះ​ដែរ ពេល​ដែល​គេ​មាន​សម្ពាធ​ខ្លាំង​ពេក នោះ​នឹង​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ទៅ​ជា​មនុស្ស​ថ្មី​ម្នាក់​ទៀត។ បើសិន​ជាកូន​របស់​អ្នក​ផ្លាស់​ប្តូរ​ពី​អាក្រក់​ទៅ​ល្អនោះ​ជា​រឿង​ដែល​ សប្បាយ​ចិត្ត ប៉ុន្តែ​
ចុះ​បើ​ផ្លាស់​ប្តូរ​ពី​ល្អ​ទៅ​អាក្រក់​វិញ តើ​អ្នក​នឹង​គិត​យ៉ាង​ណា? មិន​តែ​ប៉ុណ្ណោះ​អាច​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្សម្នាក់​ដែល​ស្រងូត​ស្រងាត់ មិន​សូវ​និយាយ​ស្តី។

៣. មិនមានក្តីសប្បាយរីករាយ
ក្នុង​នាម​ជា​ឪពុក​ម្តាយ​មាន​កាតព្វ​កិច្ច ផ្តល់​នូវ​ក្តីស្រលាញ់ និង​សុភមង្គល​ឲ្យ​កូន​ដោយ​ឥត​មាន​លក្ខខ័ណ្ឌ។ បើ​សិន​ជា​អ្នក​មាន​សម្ពាធ​លើ​កូន នោះ​នឹង​ធ្វើ​ឲ្យ​គេ​រស់​នៅ​ដោយ​មិន​ស្គាល់​ពី​សេចក្តី​សប្បាយ​រីក​រាយ។ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ ពេល​ដែល​គេចេញ​ទៅ​សង្គម​ខាង​ក្រៅ​ពិត​ជា​ពិបាក​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង ព្រោះ​គេមាន​សម្ពាធ​ផ្លូវ​ចិត្ត៕

ដោយ៖ យូរី
 
ប្រភព៖មង្គលការ

Ads

 
Top