ជាធម្មតាយើង
គ្រប់គ្នាមិនបានដឹងថា ទម្លាប់ និងរបៀបរស់នៅប្រចាំថ្ងៃ
អាចប៉ះពាល់ទាំងផ្លូវកាយ ព្រមទាំងសុខភាពផ្លូវចិត្តនោះឡើយ។
សុខភាពផ្លូវចិត្តសំខាន់ជាងគេ
ព្រោះវាជាអ្នកផ្តល់មុខងារដល់គ្រប់ផ្នែកនៃសរីរាង្គទាំងអស់
ក្នុងរាងកាយ។ យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថា
កន្សោមខួរក្បាលធំមានទំនួលខុសត្រូវយ៉ាងជិតស្និទ្ធិនឹងប្រព័ន្ធ
ខាងក្នុងមួយចំនួនរបស់រាងកាយ។
មានគំនិតមួយចំនួនបានបង្ហាញថា
របៀបរស់នៅដែលយើងទាំងអស់គ្នាមានសារៈសំខាន់ចំពោះសុខភាព
ផ្លូវចិត្ត។
ខាងក្រោមនេះនឹងបានដឹងពីទម្លាប់ជាច្រើនដែលប៉ះពាល់ដល់សុខភាព
ផ្លូវចិត្ត។

គេងជ្រុល
ផ្នែកស្រាវជ្រាវវិជ្ជសាស្ត្របានបង្ហាញថា
ការគេងជ្រុលនឹងធ្វើឲ្យមិនស្រួលក្នុងចិត្ត។
ការគេងជ្រុលមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តប៉ុណ្ណោះទេ
តែថែមទាំងធ្វើឲ្យអត្រានៃការកើតជំងឺដែលគួរឲ្យភ័យខ្លាចកើតឡើង
ដូចជា ជំងឺទឹកនោមផ្អែម។
ការគេងជ្រុលនៅពេលនេះសំដៅលើការគេងច្រើនជាងតម្រូវការពី ៦ ទៅ
៩ម៉ោងក្នុង ១ថ្ងៃ។
ជាតិសូរា
ការទទួលទានជាតិសូរាយូរៗម្តង
ត្រូវបានគេទទួលស្គាល់ថាអាចផ្តល់អត្ថប្រយោជន៏មួយចំនួនដល់សុខ
ភាព។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា
ទោះបីជាយ៉ាងណាក៏ដោយ
ការទទួលទានជាតិសូរាហួសកម្រិតអាចបំផ្លាញដល់សុខភាពផ្លូវចិត្ត
។ ការទទួលទានជាតិសូរាហួសប្រមាណអាចឲ្យមានបញ្ហាការចងចាំ
ក្រៅពីនេះអាចធ្វើមានការខ្វល់ខ្វាយនិងតានតឹងក្នុងចិត្តច្រើន។
កង្វះលំហាត់ប្រាណ
យើងទាំងអស់គ្នាប្រាកដជាបានដឹងពីការពិតហើយថា
ការធ្វើលំហាត់ប្រាណបានទៀងទាត់ជាវិធីល្អបំផុតដើម្បីជម្រុញ
ដល់សុខភាពផ្លូវចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ
កង្វះការធ្វើលំហាត់ប្រាណអាចធ្វើឲ្យមនុស្សងាយនឹងកើតជំងឺតាន
តឹងក្នុងចិត្ត ជំងឺផ្លូវចិត្ត។
ភាពតានតឹងក្នុងចិត្ត
ប្រសិទ្ធិភាពនៃការគ្រប់គ្រងភាពតានតឹងក្នុងចិត្ត
គឺវាជាអ្នកបង្កើតឡើងដោយខ្លួនឯង។
នៅក្នុងអត្ថបទនៃទម្លាប់ជាច្រើនដែលប៉ះពាល់ដល់សុខភាពផ្លូវ
ចិត្ត មិនអាចនិយាយបានថា ភាពតានតឹងក្នុងចិត្ត
ជាទម្លាប់មួយដែរ។
ទោះបីជាយ៉ាងណាក៏ដោយភាពតានតឹងក្នុងចិត្តមិនមែនបានមកពីការ
មិនពេញចិត្តនឹងរបៀបរស់នៅប្រចាំថ្ងៃ
ហើយបណ្តាលឲ្យអ្នកងាយនឹងកើតជំងឺផ្លូវចិត្ត។
បញ្ហាការពិតនោះគឺ
ភាពតានតឹងក្នុងចិត្តកើតឡើងមកពីភាពខ្វាយខ្វល់
និងភាពតប់ប្រមល់ក្នុងចិត្តច្រើន។
ការជក់បារី
ការជក់បារីគឺជាផ្នែកមួយប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាង
ខ្លាំង។
ការជក់បារីច្រើនពេកអាចធ្វើឲប៉ះពាល់ដល់មុខងារកោសិកាខួរ
ក្បាល, បណ្តាលឲថាមពលនៃការចងចាំចុះអន់ខ្សោយ
ហើយអាចធ្វើឲខួរក្បាលលែងដំណើរការ។
ថ្នាំញៀន
ថ្នាំញៀនគឺជារបស់អាក្រក់បំផុត
ដែលអាចបំផ្លាញ់ទាំងផ្លូវកាយ និងសុខភាពផ្លូវចិត្ត។
ការប្រើថ្នាំញៀនខ្លាំងពេកអាចបណ្តាលឲ្យមានបញ្ហាផ្លូវចិត្តយ៉ាង
ធ្ងន់ធ្ងរ ខ្លាំងជាងភាពតានតឹងក្នុងចិត្តទៅទៀត។
គេងមិនគ្រប់គ្រាន់
ការគេងជ្រុលមានបញ្ហាផ្ទាល់ខ្លួនរបស់វាមួយ
ឯការគេងមិនគ្រប់គ្រាន់ក៏មានបញ្ហាមួយដែរ
អាចបណ្តាលឲ្យមុខងាររបស់ខួរក្បាលមិនសមតុល្យនឹងគ្នា។
ការគេងមិនបានគ្រប់គ្រាន់ត្រូវបានគេសង្កេតឃើញថា
កើតមានចំពោះមនុស្សក្មេងដែលមានភាពខ្វល់ខ្វាយច្រើន។
មិនចង់រៀនពីអ្វីដែលថ្មី
នេះជាទម្លាប់ផ្សេងមួយទៀតដែលអាចប៉ះពាល់ដល់ខួរក្បាល
និងសុខភាពផ្លូវចិត្តទាំងស្រុងរបស់អ្នក។
ការមិនចង់រៀនពីអ្វីដែលថ្មីមិនអាចធ្វើឲ្យខួរក្បាលរបស់អ្នក
មានការរីកចម្រើនឡើយ។ បញ្ហាការពិតមួយ
ខួរក្បាលរបស់អ្នកកាន់តែស្ពឹក
ប្រសិនបើអ្នកមិនផ្តល់ព័ត៌មានដល់វា។
ផ្តល់ព័ត៌មានឲ្យខួរក្បាលគ្រប់ពេល
ប្រសិនបើអ្នកចង់ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ។
ការទទួលទានមិនបានត្រឹមត្រូវ
ការទទួលទានតែអាហារចៀន,
អាហារគ្មានគុណភាពនិងអាហារដែលបណ្តាលឲខូចសុខភាពជាច្រើនផ្សេង
ទៀត អាចបំផ្លាញដល់សុខភាពផ្លូវចិត្តរបស់អ្នកយ៉ាងខ្លាំង។
អាហារដែលនាំឲខូចសុខភាពនឹងធ្វើឲថាមពលដំណើរការខួរក្បាលរ
បស់អ្នកចុះអន់ខ្សោយ និងបណ្តាលឲជួបនឹងបញ្ហាសុខភាព។
ខ្វះភាពរីករាយនៅក្នុងសង្គម
វាពិតជាល្អប្រសិនបើអ្នករីករាយនឹងជីវិតក្នុងសង្គមមួយ។
ជាការពិតណាស់ វាបានបង្ហាញពីវិធីដើម្បីជម្រុញសមត្ថភាព,
ផ្លូវចិត្ត ឬរាងកាយ។
ប្រសិនបើយើងទាំងអស់គ្នាសង្កេតមើលឃើញថា
ខួរក្បាលរបស់យើងទាំងអស់គ្នាបានផ្សាភ្ជាប់ទៅនឹងសង្គមទាំង
ស្រុង ចាប់តាំងពីលើកដំបូងដែលយើងបានចូលរៀនក្នុងសាលាម៉្លេះ។
ជីវិតដែលខ្វះសង្គមបណ្តាលឲ្យអសុខដុម,
សមត្ថភាពផ្លូវចិត្តនឹងចុះអន់ខ្សោយ៕
ដោយ៖ ដារ៉ា
ប្រភព៖មង្គលការ