តាម​ការ​ពិត​អ្វី​ដែល​មនុស្ស​ ស្រី​គ្រប់​រូប​មាន​ការ​ភ័យខ្លាច​ខ្លាំង​បំផុត​នោះ គឺ​ទាក់​ទង​ជាមួយ​នឹង​សម្រស់​ដូច​ជា សក់, ស្បែក, សុដន់... សុទ្ធ​តែ​ជា​ក្តី​ព្រួយបារម្ភ​រហូត​មក​ដល់​ពេល​ឡើង​​សមរភូមិ​ប្រយុទ្ធ។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ការ​ ភ័យ​ខ្លាច៖
 

ខ្លាច​ឡើង​ទម្ងន់
បុរសៗ​ភាគ​ច្រើន​មិន​សម្លឹង​មើល​កែវ​ភ្នែក​របស់​អ្នក​ឡើយ នៅ​ពេល​ឡើង​សមរភូមិ​ប្រយុទ្ធ​នោះ​ឡើយ។ ហេតុផល​គឺ​ថា អរម៉ូន​អុក​ស៊ីតូ​ស៊ីន, អរម៉ូន​តេស​តូស្តេរ៉ូន និង​សារធាតុ​បញ្ជូន​ទៅ​សរសៃ​ប្រសាទ​ជា​អ្នក​ដឹក​នាំពួក​គេ។ ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​អ្នក​គួរ​តែ​ព្រួយ​បារម្ភ​ទៀត​ដែរ ប្រសិន​បើ​ចង្កេះ​របស់​អ្នក​មិន​ស្លីម។

ខ្លាច​សុដន់​តូចពេក
អ្នក​គួរ​តែ​ដឹង​ថា មាន​តែ​អ្នក​ម្នាក់​គត់​ដែល​កត់​សម្គាល់​ពីទំហំ​ខុស​គ្នា រវាង​សុដន់​ទាំង​សង​ខាង។ សម្រាប់​បុរស​វិញ ពួក​គេ​ប្រាកដ​ជា​មិន​ដឹង​ឡើយ។

ខ្លាច​ស្បែក​មិន​ស្អាត
មនុស្ស​ស្រី​តែង​តែ​ចង់​បាន​ស្បែក​ស​ភ្លឺថ្លា, រលោង​គ្មាន​ស្នាម។ ទោះបី​ជា​យ៉ាង​ណាក៏​ដោយ កុំ​ប្រើ​ក្រែម​ច្រើន​ពេក ដើម្បី​ជួយ​លាក់​បាំង​ភាព​មិន​ល្អ​របស់​អ្នក។ មនុស្ស​ប្រុស​មិន​ឲ្យ​តម្លៃ​ចំពោះ​រឿង​បែប​នេះ​ឡើយ។

ខ្លាច​មាន​ក្លិនខ្លួន​​មិនល្អ​ពីធម្មជាតិ
អ្នក​ប្រហែល​ជាគិត​ថា ការ​ធុំក្លិន​ខ្លួន គឺ​ជា​ភាព​អៀន​ខ្មាស់​មួយ។ ប៉ុន្តែអ្វីៗ​ផ្ទុយ​ពី​ការ​គិត​របស់​អ្នក ក្លិនខ្លួន​ពី​ធម្មជាតិ គឺ​ជាភាព​ទាក់​ទាញ​ចំពោះ​មនុស្ស​ប្រុស។

ព្រួយ​បារម្ភពី​តំបន់​ឯកជន
អ្នក​ក៏​មិន​ចាំបាច់​មាន​ការ​ព្រួយ​បារម្ភ ភ័យ​ខ្លាច​អ្វី​ដែរ ប្រសិន​បើ​អ្នក​គ្មាន​ពេល​លាង​សម្អាត​តំបន់​ឯកជន​របស់​អ្នក​ទេ​នោះ។ ការ​ពិត​ណាស់ មនុស្ស​ប្រុស​នឹង​មិន​ឲ្យ​បញ្ហា​តូច​មួយ​ប៉ះពាល់​ដល់​ស្នេហា​របស់​គេ​ជា​មួយ ​អ្នក​ឡើយ៕

ប្រភព៖មង្គលការ

Ads

 
Top