
វាយតំលៃហិរញ្ញវត្ថុរបស់អ្នក
កុំប្រញាប់ទទួលយកប្រាក់កម្ចីពីធនាគារពេក ដោយគ្រាន់តែប្រាក់ខែ ឬប្រភពចំណូលរបស់អ្នកមានលទ្ធភាពបានត្រឹមតែបង់ការប្រាក់ប៉ុណ្ណោះ។ ថ្លៃដំណើរការឥណទាន និងការប្រាក់អាចបង្កើតជាបន្ទុកកាន់តែខ្លាំង ជាពិសេសប្រាក់កម្ចីផ្ទាល់ខ្លួន។ ដូច្នេះប្រសិនបើអ្នកគ្មានផ្លូវជ្រើសរើស ឬត្រូវការចាំបាច់បំផុតសូមទទួលយកសេវាកម្មមួយនេះ។
កុំភ្លេចចំនួនឥណ្ឌទាន
សូមពិនិត្យមើលកាតឥណ្ឌទានរបស់អ្នក មុនពេលដែលអ្នកសុំកម្ចីប្រាក់។ ធ្វើបែបនេះអាចឲ្យអ្នកប្រាដកថា ចំនួនប្រាក់កម្ចីដែលធនាគារផ្តល់ឲ្យគ្រប់ចំនួនដូចដែលតាមការ ព្រមព្រៀងឬទេ។
ពិនិត្យមើលសមត្ថភាពរបស់អ្នកមុននឹងប្រើប្រាស់ប្រាក់កម្ចី
សូមពិនិត្យមើលសមត្ថភាពរបស់អ្នកផ្ទាល់ខ្លួនមុននឹងសម្រេចចិត្តប្រើ ប្រាស់សេវាកម្មកម្ចី។ ជួនកាលអ្នកអាចបង់ប្រាក់មិនទាន់ដោយសារតែអ្នកមានប្រាក់កម្ចីនៅ ធនាគារមួយផ្សេងទៀត ឬប្រាក់ចំណូលរបស់អ្នកទាបពេក។
លំហូរសាច់ប្រាក់ និងរយៈពេលនៃប្រាក់កម្ចី
ប្រសិនបើលំហូរនៃសាច់ប្រាក់របស់លោកអ្នកមមានលក្ខណៈខ្ពស់ត្រូវ បង្កើនប្រាក់កម្ចី ទើបការសង់ការប្រាក់មានកម្រិតទាបហើយមានរយៈពេលវែង។ ដូច្នេះមុននឹងកម្ចីប្រាក់អ្នកត្រូវផ្អែកទៅលើផែនការលំហូរសាច់ ប្រាក់របស់អ្នកទើបប្រសើរ៕
ដោយ៖ មង្គលការ
ប្រភព៖ goodreturns