ការ​ថើប​គ្នា​ គឺជានិមិត្ត​រូប​នៃ​ក្តី​ស្រឡាញ់ដែល​អាចជួយ​ឲ្យ​ជីវិត​ស្នេហា​កាន់តែមាន​ភាព ​ស្រស់​ស្រាយ និងធ្វើ​ឲ្យមាន​អារម្មណ៍​រំជើប​រំជួល​ថែម​ទៀត។ ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ​កាន់តែមាន​ភាព​រ៉ូមែន​ ទិច អ្នក​មិន​ត្រូវបង្កើតរឿង​ផ្សេងទៀតដែល​ធ្វើ​ឲ្យមាន​ការរំមានការ​ខាន​ឡើយ។ នៅ​ក្នុង​អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​​រឿង​មួយ​ចំនួន​​ដែល​អ្នកគួរ​ ធ្វើ នឹង​មិន​គួរធ្វើពេល​កំពុង​ស៊ីអារម្មណ៍។
 

កុំ​លៀន​អណ្តោត
ការ​លៀន​អណ្តោត​ចេញ​មក​នៅ​ពេល​ដែល​កំពុងតែ​ថើប​គ្នា​មិន​ត្រឹម​តែ​មិន​ ជួយ​ឲ្យ​​ដៃ​គូ​របស់​អ្នក​មានអារម្មណ៍​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​ឧបសគ្គ​មួយដែល​អាច​ឲ្យ​ដៃ​គូ​របស់​អ្នក​បញ្ចប់​សកម្មភាព​ថែម ​ទៀត។ ដូច្នេះ​អ្នក​ត្រូវ​ចាំ​ថា លាក់អណ្តោត​របស់​អ្នក​នៅ​ក្នុងមាត់​ឲ្យ​ជិត ព្រោះមិន​ទាន់​ដល់​ពេលវេលាដែល​ត្រូវ​ប្រើ​អណ្តោត​នោះ​ទេ។

កុំ​រុញ​ផ្អិប​ខ្លាំង​ពេក
នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់មួយ​ដែល​អ្នក​ត្រូវដឹង ដើម្បី​ផ្តល់​ឱកាស​ដល់​ដៃ​គូរ​ក្នុងការ​ដក​ដង្ហើម​ផង។ ជួនកាលការ​ថើប​មាត់​ដោយ​រុញ​ផ្អិបខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ដៃគូ​ឆាប់​ខឹង ហើយ​គេ​យល់​ថា​អ្នក​ជា​មនុស្ស​ដែល​គ្មាន​សិល្បះក្នុងការ​ថ្នាក់​ថ្នម​ថែម​ ទៀត។ ចូរធ្វើ​វាដោយ​សន្សឹមៗ នឹងមាន​លក្ខណៈទន់​ភ្លន់ដើម្បី​បង្កើន​អារម្មណ៍​រំភើប​ដល់​ដៃគូ។

កុំ​លេង​សើច
ឈាន​ដល់​ដំណាក់​កាល​ដែល​កំពុងតែ​មាន​ភាព​រ៉ូមែន​ទិច អ្នក​មិន​ត្រូវ​បញ្ចេញ​ចរឹក​លេង​សើច​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ដៃ​គូ​បាត់​បង់​អារម្មណ៍​ដ៏​សែន​រំភើប ហើយ​មិន​អាច​ធ្វើ​ឲ្យ​គេ​បន្ត​ទៅ​ទៀត​នោះ​ទេ។

កំុព្យាយាម​ប្តូរ​ទីតាំង
ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​អូស​ទាញ​ដៃគូ​ទៅ​កន្លែង​ផ្សេង ប្រើសិន​បើ​ប្រតិបត្តិការ​បាន​ចាប់​ផ្តើម​ទៅ​ហើយ​នោះ? នេះ​គឺ​ជា​ចំណុច​រំខានមួយ​ដែល​អាច​ធ្វើ​ឲ្យ​ដៃ​គូ​អស់ចំណាប់​អារម្មណ៍ ហើយ​គេ​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​បត់បែន​តាម​កាលៈទេសៈសោះ។

កុំ​ភើ
កុំ​បណ្តោល​ឲ្យករណី​មួយ​នេះ​កើត​មាន​ឡើង​ឲ្យ​សោះ ព្រោះ​វាជា​មេរោគ​ដែល​ធ្វើ​ឲ្យ​ដៃគូ​មានភាព​ធុញ​ទ្រាន់។ បរិយាកាស​ទាំង​មូល​នឹង​ត្រូវបាន​បំផ្លាញ់ ប្រសិន​បើអ្នក ឬក៏​ដៃ​គូ​របស់អ្នក​ភើ។ ការ​ភើ​អាច​បណ្តោល​មក​ពី​ការ​បរិភោគ​អាហារ​មិន​ល្អ ឬ​ការ​បរិភោគ​ច្រើន​ជ្រុល។ ដូច្នេះ​អ្នក​ត្រូវត្រៀម​ខ្លួនដើម្បី​កុំ​ឲ្យ​ឱកាស​ដ៏​មាន​ន័យនេះ​ត្រូវ​ រំខាន​ដោយសារតែ​រឿង​តិចតួច៕ 


ដោយ៖ មង្គលការ

ប្រភព៖ boldsky

Ads

 
Top