ស្ថេរ​ភាព​ហិ​ រញ្ញ​វត្ថុ គឺ​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ចង់​បានខ្លាំង​បំផុត​ ដើម្បី​ឲ្យ​​ជី​វិត​ជួប​នឹង​ភាព​សុខ​ស្រួល​។​ នៅ​ពេល​ដែល​យើង​មាន​ការ​ព្រួយ​បា​រម្ភ​ខ្លាំង​បែប​នេះ​ វា​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​បាន​។​ យើង​យល់​ថា​ ជី​វិត​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​សព្វ​បែប​យ៉ាង តែ​​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ធ្វើ​វា​​ដើម្បី​រស់​។
 
យើង​មិន​អាច​ដឹង​មុន​ទេថា​ នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​មុខ តែ​រឿង​មួយ​គត់​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ ប្រ​ឈម​មុខ​នឹង​ការ​ពិត​។​ អ្នក​ចាំ​បាច់​ត្រូវ​មាន​បំ​លាស់​ប្តូរ​តិច​និច​នៃ​ការ​គិត​ ព្រោះ​វា​អាច​ជួយ​អ្នកឲ្យការ​ដោះ​ស្រាយ​បញ្ហាបាន។​ ស្វែង​រក​គំ​និត​ផ្ទាល់​ខ្លួន​រ​បស់​អ្នក​ ដើម្បី​រៀប​ចំ​អ​នា​គត​ និងត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​រ​បៀប​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​រ​បស់​អ្នក​ផង ​ដែរ​។​ ខាង​ក្រោម​នេះ​ជា​តិច​និច​មួយ​ចំ​នួន​ដើម្បី​រៀប​ចំ​អ​នា​គត​ឲ្យ​បាន​ល្អ​៖

ចំ​ណាយ ​និង​សន្សំ​
ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ត្រូវ​រស់​នៅ​ឲ្យ​បាន​ពេញ​លេញ​បំ​ផុត​។​ ត្រូវ​មាន​ភាព​រីក​រាយ​ ជា​ពិ​សេស​ទាន់​ខ្លួន​អ្នកនៅក្មេង​ ព្រោះ​អ្នក​នឹង​មិន​អាច​ឲ្យ​ថ្ងៃ​ទាំង​នេះ​ត្រ​លប់​មក​ក្រោយ​វិញ​បាន​ឡើយ​។​ អ្នក​ត្រូវ​ស្វែង​រក​សម​តុល្យ​រ​វាង​ការ​ចំ​ណាយ​នៅ​ថ្ងៃ​នេះ​ និង​ការ​សន្សំ​នៅ​ថ្ងៃ​អ​នា​គត​។​

សន្សំ និង​វិ​និ​យោគ​
តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ម​នុស្ស​នឹង​ទ​ទួល​បាន​ប្រាក់​កាន់​តែ​ច្រើន​ នៅ​ពេល​ពួក​គេ​ចេះ​វិ​និ​យោគ​ប្រាក់​សន្សំ​ទៅ​លើ​មុខ​ជំ​នួញ​។​ ម​នុស្ស​ជោគ​ជ័យ​ជា​ម​នុស្ស​ដែល​ចេះ​ស្រ​ឡាញ់​គោល​បំ​ណង និង​ចេះ​រៀប​ចំ​គម្រោង​ដើម្បី​សម្រេច​គោល​បំ​ណង​។​ គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​រៀប​ចំ​គោល​ដៅ និង​បញ្ចេញ​ស​កម្ម​ភាព​គម្រោង​។​

រៀប​ចំ​គោល​បំ​ណង​ខ្លី​ជា​មុន​សិន
វិ​ធី​ដើម្បី​រៀប​ចំ​អ​នា​គត ​អ្នក​ត្រូវ​ចាប់​ផ្តើម​រៀប​ចំ​គោល​បំ​ណង​ខ្លី​។​ មួយ​រ​យៈ​ក្រោយ​មក​ អ្នក​នឹង​ឃើញ​ថា​ គោល​បំ​ណង​វែង​រ​បស់​អ្នក​កំ​ពុង​តែ​ដំ​ណើរ​ការ​ហើយ​។​ គោល​បំ​ណង​ខ្លី​ក៏​អាច​ជួយ​ជំរុញ​ឲ្យ​ការ​ងារ​រ​បស់​អ្នក​មាន​សម​តុល្យ និង​សុ​ក្រឹត​ ហើយ​អាច​ឲ្យអ្នក​ផ្តោត​លើ​អ្វី​ដែល​អ្នក​ចង់​បាន​ថែម​ទៀត​ផង​។​

គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ​រ​បស់​អ្នក​
ការ​ណែ​នាំ​សា​មញ្ញ​ៗ​មួយ​សម្រាប់​ជី​វិត គឺ​ត្រូវ​ដឹង​ពី​កន្លែង​ដែល​អ្នក​កំ​ពុង​ទុក​ដាក់​ប្រាក់​ជា​ច្រើន​។​ អ្នក​នឹង​មិន​ត្រូវ​ការ​ដាក់​ប្រាក់​ទាំង​អស់​ដែល​អ្នក​រក​បាន​តាម​ខ្លួន​ ទាំង​អស់​បាន​ឡើយ​ តែ​បញ្ហា​គឺ​កន្លែង​ដែល​អ្នក​នឹង​ទុក​ដាក់​ប្រាក់​រ​បស់​អ្នក​។​ អ្នក​អាច​ប្រើ​វា​ជា​ម្ចាស់​បំ​ណុល​ ឬ​សន្សំ​ច្រើន​ជាង​ចាយ​។​

ប្រុង​ប្រ​យ័ត្ន​នឹង​ប្រាក់​កម្ចី​
អ្នក​ត្រូវ​ប្រុង​ប្រ​យ័ត្ន​យ៉ាង​ខ្លាំង​ចំ​ពោះ​រឿង​នេះ​។​ ម​នុស្ស​ភាគ​ច្រើន​រីក​រាយ​នឹង​សេ​វា​កម្ម​ជា​ច្រើន​ដូច​ជា​ ប័ណ្ណ​ឥណ​ទាន​ដើម្បី​ជី​វិត​កាន់​តែ​ប្រ​សើរ​ឡើង​។​ ប៉ុន្តែ​ប្រាក់​ដែល​អ្នក​រក​បាន​មិន​អាច​វេរ​ទៅ​ឲ្យ​ម្ចាស់​ប្រាក់​កម្ចី​ វិញ​ទាន់​ពេល​ ឬ​បណ្តាល​ឲ្យ​អ្នក​ជួប​នឹង​វិ​បត្តិ​ហិ​រញ្ញ​វត្ថុ​យ៉ាង​ធ្ងន់​ធ្ងរ​។​

ចេះ​ប្រើ​ប្រាស់​ហិ​រញ្ញ​វត្ថុ​
នេះ​ជា​វិ​ធី​មួយ​ដែល​ម​នុស្ស​ភាគ​ច្រើន​ភ្លេច​រៀន អ្នក​ចេះ​រក​ប្រាក់​, ចេះ​សន្សំ​ហើយ​ក៏​ត្រូវ​ចេះ​ធ្វើ​ឲ្យ​​វា​មាន​ការ​រីក​ចម្រើន​ផង​ដែរ​។​ ចំ​ណុច​ចុង​ក្រោយ​គឺ​អ្នក​ត្រូវ​ដឹង​ថា​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ ចុះ​គ្រប់​ពេល​។​ វិ​ធី​ដើម្បី​រៀប​ចំ​អ​នា​គត​គឺ​ត្រូវ​ដឹង​ពី​ទី​កន្លែង​ដែល​អ្នក​ត្រូវ​វិ​ និ​យោគ​ប្រាក់​រ​បស់​អ្នក​៕

ដោយ៖ ដារ៉ា
 
ប្រភព៖មង្គលការ

Ads

 
Top