តើ​ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹកមាន​អត្ថប្រយោជន៍សម្រាប់​សុខភាព​ដែរ ឬ​ទេ? ចុះ​បើ​ការ​ផឹក​ទឹក​នៅ​ពេល​ល្ងាច​វិញ តើ​ល្អ​យ៉ាង​ណា​សម្រាប់​សុខភាព​ដែរ? ខាង​ក្រោម​នេះ គឺ​ជាចម្លើយ​ ហើយ​ក៏​ជា​ហេតុ​ផល​ដែល​អ្នក​រាល់​គ្នា​គួរតែ​ចង​ចាំ​ផង​ដែរ ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អ​ពី​ការ​ទទួល​ទាន​ទឹក។
 

ម៉ោង ៦ ទៅ ៧ ៖ បន្ទាប់ពី​គេង​យប់ រាង​កាយ​របស់​អ្នក​ពិត​ជា​ត្រូវការ​ទឹក​ខ្លាំង​ណាស់។ ផឹក​ទឹក​មួយ​ពែងក្រោយ​ពេល​ភ្ញាក់​ពី​គេង ដើម្បី​ជួយ​បន្សុទ្ធ​ថ្លើម និង​តម្រង​នោម។ មិន​គួរ​ញាំ​អាហារ​ពេល​ព្រឹក​ភ្ញាមៗបន្ទាប់​ពី​ផឹក​ទឹករួច​នោះ​ទេ យ៉ាង​ហោច​ណាស់​ក៏​មួយ​ម៉ោង​ដែរ ទើប​ទឹក​អាច​ជ្រាប​ចូល​ទៅ​គ្រប់​កោសិកា​ក្នុង​ខ្លួន​របស់​អ្នក។

ម៉ោង ៨ ទៅ ៩៖ នៅ​កន្លែង​ធ្វើ​ការ​ប្រហែល​ជា​មាន​ភាព​តាន​តឹង​តិច​តួច សម្រាប់​អ្ន​ក​ដែល​បណ្តែត​បណ្តោយ​ឲ្យ​បាត់​បង់​ជាតិ​ទឹកនៅ​ក្នុង​ខ្លួន។ ផឹក​ទឹកមួយ​កែវ​នៅ​ពេល​ដែល​អ្នក​មក​ដល់​កាលវិយាល័យ ដើម្បី​ឲ្យ​អ្នក​មាន​ភាព​រីក​រាយ​នៅ​ពេល​ចាប់​ផ្តើម​ការងារ។

ម៉ោង ១១៖ បន្ទាប់​ពី​​ធ្វើ​ការ​នៅ​ក្នុង​កាវិកាល័យអស់​ ២ ទៅ ៣ ​ម៉ោង​កន្លង​ផុត​ទៅ កំដៅ​និងចាប់​ផ្តើម​សាយ​ភាយ​ចេញ​ពី​ការិយាល័យ​ ហើយ​ស្បែក​របស់​អ្នក​នឹង​ចាប់​ផ្តើម​ស្ងួត។ សូ​មផឹក​ទឹកដើម្បី​ផ្តល់​សំណើម​ដល់​រាងកាយ​របស់អ្នក និង​កាត់បន្ថយ​ភាព​តាន​តឹង​នៅ​កន្លែង​ធ្វើ​ការ។

ម៉ោង ១២៖ ផឹកទឹក​បន្ទាប់ពី​អាហារ​ថ្ងៃ​ត្រង់ គឺ​មិន​ត្រឹម​តែល្អសម្រាប់​ការរំលាយ​អាហារ​ប៉ុណ្ណោះទេ ប៉ុន្តែ​វាក៏​អាចជួយ​រក្សា​រាង​កាយ​បាន​យ៉ាង​ល្អ។

ម៉ោង ១៥ ទៅ ១៦៖ ពេល​រសៀលមនុស្សភាគ​​ច្រើនតែង​​មាន​អារម្មណ៍​ថា ងងុយ​គេង និង​មិន​អាច​ផ្តោត​អារម្មណ៍​លើ​ការ​ងារ​បាន។ ក្រោក​ឈរ​ឡើង និង​ផឹក​ទឹក ១ កែវ​ ដើម្បី​ជួយ​សម្រួល​ដល់​តុល្យភាព​របស់​អ្នក។

ម៉ោង ១៧៖ ផឹក​ទឹក​មួយ​កែវ​មុន​ពេល​ក្រោក​ចេញ​ពី​ការិយាល័យ នឹង​ជួយ​កាត់បន្ថយអារម្មណ៍​ស្រែក​ឃ្លាន​ និង​អស់​កំលាំងរបស់​អ្នក។ ការ​ធ្វើ​បែប​នេះ​វា​ល្អ​សម្រាប់​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច។

ម៉ោង ២២៖ ដើម្បី​ឲ្យ​មានសុវត្ថភាព​គួរ​ផឹក​ទឹក​ឲ្យ​បាន​កន្លះ​ម៉ោង ឬ​មួយ​ម៉ោង​មុន​ពេល​ចូល​គេង ព្រោះ​វា​អាច​ជួយ​ការ​ពារ​រាង​កាយ​ក្នុងការ​ទប់​ស្តាត់​ហានិភ័យ​នៃ​ការកក​ឈាម៕

ដោយ៖ មង្គលការ

ប្រភព៖ បរទេស

Ads

 
Top