ការទទួលទានទឹកយ៉ាងទៀងទាត់ជារៀងរាល់ព្រឹក ក្រោយពេលភ្ញាក់ពីគេង ធ្វើឲ្យរាងកាយបុរសៗចុះអន់ខ្សោយ។
យោងតាមជំនឿដ៏ពេញនិយម ការទទួលទានទឹក១កែវ រៀងរាល់ព្រឹក ក្រោយពេលភ្ញាក់ពីគេងភ្លាមអាចផ្តល់អត្ថប្រយោជន៏ជាច្រើនដល់រាងកាយដូចជា៖ ជួយសម្រកខ្លាញ់ក្បាលពោះ, បង្កើនសមត្ថភាពផ្លូវភេ, ជួយកម្ចាត់ជាតិពុល, ជួយឲ្យស្បែកទន់ភ្លឺថ្លា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនៅប្រទេសចិនបានអះអាងថា៖ ទម្លាប់បែបនេះពិតជាមិនបានផ្តល់អត្ថប្រយោជន៏អ្វីដល់រាងកាយនោះឡើយ។

ដូច្នេះអ្នកជំនាញបានបញ្ជាក់យ៉ាងច្បាស់ថា ការទទួលទានទឹកជារៀងរាល់ព្រឹកនឹងអាចប៉ះពាល់ដល់ផ្នែកមួយចំនួននៃរាងកាយដូចជា៖ ផ្ចិត, ប្លោកនោម, តម្រងនោម និងពោះវៀន។ អ្នកដែលមានទម្លាប់នេះភាគច្រើនទទួលរងនូវជំងឺផ្នែកខាងក្នុងពោះ ធ្វើឲ្យរាងកាយចុះអន់ខ្សោយ។
អ្នកជំនាញជាច្រើនបានណែនាំថា៖ ក្រោយពេលភ្ញាក់ពីគេងរៀងរាល់ព្រឹក គួរតែទទួលទានភេសជ្ជៈទឹកឃ្មុំក្តៅៗ ១ពែង។ យោងតាមខាងផ្នែកឱសថស្ថានបានឲ្យដឹងថា ទឹកឃ្មុំជាឱសថប្រភេទទឹក ដែលជំនួយដល់ថ្លើម។
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស