អ្នកដំណើរភាគច្រើនភ័យខ្លាចនឹងការពុលឡាន។ មានអាហារមួយចំនួនដែលអ្នកត្រូវចៀសវាងនៅពេលធ្វើដំណើរ។ អាហារប្រភេទនេះអ្នកមិនគួរទទួលទានឡើយ មិនថាអ្នកកំពុងធ្វើដំណើរតាមយន្តហោះ ឬធ្វើដំណើរតាមផ្លូវថ្នល់ទេ។ ប្រសិនបើអ្នកទទួលទានអាហារប្រភេទនេះ នោះអ្នកអាចជួបនឹងការពុលអាហារដល់ដំណាក់កាលកំពូល។ ការពុលឡានធ្វើឲ្យអ្នកដំណើរលេងមានភាពសប្បាយរីករាយ។ នៅពេលអ្នកធ្វើដំណើរកំសាន្តជាមួយមិត្តភក្តិ អ្នកនឹងមានការព្រួយបារម្ភខ្លាចពុលឡាន។ អារម្មណ៏ពុលឡានបែបនេះនឹងមកដល់ខ្លួនអ្នកនៅពេលអ្នកគិតដល់វា។ ជាក៏ជាហេតុធ្វើឲ្យអ្នកគេចវេសពីការធ្វើដំណើរជុំគ្រួសារ ប៉ុន្តែកុំព្រួយបារម្ភច្រើនទៀតអី។ អាហារមួយចំនួនដែលអ្នកមិនត្រូវបរិភោគមុន និងក្នុងពេលអ្នកកំពុងធ្វើដំណើរ នោះអ្នកនឹងនៅតែមានសុខភាពល្អ មានអារម្មណ៏ល្អ។

ខាងក្រោមនេះជាអាហារ ៦ប្រភេទ ដែលអ្នកមិនត្រូវបរិភោគនៅពេលធ្វើដំណើរមិនថាប្រើមធ្យាបាយអ្វីឡើយ៖
អាហារចៀន
អាហារទាំងនេះអ្នកមិនគួរទទួលទានឡើយ នៅពេលធ្វើដំណើរ។ យើងទាំងអស់គ្នាប្រហែលជាបានដឹងហើយថា អាហារទាំងអស់ជាធម្មតាអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងណា។ អាហារចៀនអាចនឹងផ្តល់ភាពងាយស្រួលដល់អ្នក មុនពេលធ្វើដំណើរ ប៉ុន្តែប្រសិនបើអ្នកបានដឹងពីផលប៉ះពាល់របស់វា នោះអ្នកនឹងមិនចង់ទទួលទានវាម្តងទៀតឡើយ វាអាចប៉ះពាល់ដល់ដំណើរការរំលាយអាហារ ហើយអាចធ្វើឲ្យអ្នកមានអារម្មណ៏មិនល្អក្នុងពេលធ្វើដំណើរ។
សូរា
វានឹងធ្វើទុក្ខទោសដល់អ្នក នៅពេលអ្នកកំពុងធ្វើដំណើរតាមយន្តហោះ។ អ្នកប្រហែលជាចង់ទទួលទានទឹកផ្លែឈើមុនពេលអ្នកឡើងយន្តហោះហើយ ប៉ុន្តែវានឹងធ្វើឲ្យអ្នកខ្វះជាតិទឹក។ វានឹងធ្វើឲ្យអ្នកធីងធោងក្នុងពេលអ្នកកំពុងធ្វើដំណើរ។
ប្រូម៉ា និងសាច់ក្លាសេ
អ្នកដំណើរជាច្រើនគិតថា ប្រូម៉ា ឬសាំងវ៉ិចធ្វើឲ្យពួកគេមានសុខភាពល្អ ហើយអាចទទួលទានបានលឿនមុនពេលធ្វើដំណើរ។ អ្នកអាចទទួលទានវាបាន ប៉ុន្តែអ្នកនឹងមិនចង់ទទួលទានវាទៀតទេ ប្រសិនបើអ្នកបានដឹងពីផលប៉ះពាល់របស់វា ជាពិសេសនៅពេលអ្នកធ្វើដំណើរ។ អាហារទាំងអស់នេះសម្បូរទៅដោយបាក់តេរី ដែលអាចធ្វើអ្នកឈឺបានក្នុងពេលដំណើរ។
អាហារសាច់សុទ្ធ
អ្នកប្រាកដជាបានដឹងហើយថាអាហារសាច់សុទ្ធដូចជា៖ ត្រី, មាន់ និងសាច់ក្រហម…ត្រូវឲ្យក្រពះចំណាយពេលយូរ ដើម្បីរំលាយវា។ ដូច្នេះនៅពេលអ្នកកំពុងធ្វើដំណើរ វានឹងកាន់តែមានការលំបាកដល់ការរំលាយអាហារ។ មិនថា អ្នកធ្វើដំណើរតាមផ្លូវថ្នល់, អាកាស, ផ្លូវដែក ឬសមុទ្រ អាហារសាច់សុទ្ធបែបនេះអ្នកមិនត្រូវបរិភោគឡើយ។ តែអ្នកគួរទទួលទានអាហារបន្លែឲ្យបានច្រើនជំនួសវិញ។
ទឹកដោះគោ និងផលិតផលទទួលទានជាប្រចាំ
ទឹកដោះគោ និងផលិតផលទទួលទានជាប្រចាំអាចធ្វើឲ្យអ្នកឈឺបានក្នុងពេលធ្វើដំណើរ។ ប្រសិនបើអ្នកកំពុងតែចង់ពុលឡានស្រាប់ផង នោះអាហារប្រភេទនេះជំរុញដល់ការចង់ពុលឡាននេះកាន់តែខ្លាំង។ អាហារប្រភេទនេះដែលអ្នកត្រូវចៀសវាង នៅពេលធ្វើដំណើរ ជាពិសេសនៅពេលអ្នកធ្វើដំណើរតាមរថយន្ត។
ទទួលទានអាហារឆ្អែតពេក
អ្នកប្រហែលជាគិតថា ការទទួលទានអាហារឲ្យបានឆ្អែតនឹងធ្វើឲ្យអ្នកងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសវានឹងមិនធ្វើឲ្យអ្នកឃ្លានទៀត ព្រោះត្រូវធ្វើដំណើរយូរ។ ប៉ុន្តែអ្វីដែលអ្នកគិតនេះពិតជាខុស អ្នកត្រូវធ្វើរក្សាសុខភាពឲ្យបានល្អ និងត្រូវទទួលទានល្មមៗមុនពេលអ្នកធ្វើដំណើរ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស