ការសម្អាតសម្លៀក
បំពាក់ដោយប្រើដៃជាវិធីសាស្ត្រមួយដែលត្រូវបានគេអនុវត្តយ៉ាងទូ
លំទូលាយ ពិភពលោកតាំងពីយូរលង់មកហើយ។
ត្បីតែពីមុនការបោកគក់ដោយប្រើដៃត្រូវប្រើកំលាំងច្រើន
ហើយពុំសូវមានប្រសិទ្ធិភាព
ដូចការប្រើប្រាស់ម៉ាស៊ីនបោកគក់ក៏ពិតមែន។ ប៉ុន្តែនៅតែ
មានវិធីធ្វើឲ្យសម្លៀកបំពាក់ភ្លឺសស្អាតប្រសិនបើអ្នកអនុវត្តដូច
វិធីសាស្ត្រខាងក្រោម៖

លាងជម្រះជាមួយនឹងទឹកត្រជាក់
ទឹកត្រជាក់គឺជាវិធីដ៏ប្រសើរបំផុត
ខណៈដែលអ្នកសម្អាតសំលៀកបំពាក់
ព្រោះការប្រើប្រាស់ទឹកត្រជាក់មានប្រសិទ្ធិភាពជាងការទឹកក្តៅ។
ទឹកត្រជាក់ត្រូវបានដឹងថា
អាចជួយកាត់បន្ថយស្នាមប្រលាក់នៅលើសាច់ក្រណាត់
ប្រសើរជាងការប្រើម៉ាស៊ីនដែលធ្វើឲ្យទឹកក្តៅ។
ដូច្នេះនៅពេលដែលបោកគត់សំលៀកបំពាក់ដោយប្រើទឹកត្រជាក់។
ប្រើម្សៅ Bleach សម្រាប់សំលៀកបំពាក់ពណ៌ស
Bleach គឺជាម្សៅដែលមានសមាសភាគដ៏អស្ចារ្យ
ក្នុងការនាំត្រឡប់សំលៀកបំពាក់របស់អ្នកឲ្យមានភាពសស្អាត
និងភ្លឺចែងចាំងដូចដើមវិញ។ ប្រសិនបើអ្នកប្រើផលិតផលផ្សេងទៀត
សូមប្រាដកថា ត្រូវមានប្រសិទ្ធភាពដូចជាម្សៅ Bleach នេះដែរ។
ប៉ុន្តែអ្នកត្រូវចាំថា វិធីមួយនេះត្រូវប្រើជាមួយនឹងទឹកត្រជាក់។
ដំបូងត្រូវលាងសម្អាតតំបន់កខ្វក់
ប្រើច្រាស់ដើម្បីលាងសម្អាតចំកន្លែងដែលកខ្វក់។
កុំត្រាំសម្លៀកបំពាក់របស់អ្នកទាំងអស់ចូលគ្នាឲ្យសោះ
ព្រោះវាអាចធ្វើឲ្យខាអាវដែលមិនសូមប្រលាក់បែរជាប្រលាក់ដូចគ្នា។
បន្ទាប់ពីបានលាងស្នាមប្រលាក់ជាមួយនឹងច្រាស់ដោយប្រើទឹកត្រជាក់
ហើយ អ្នកត្រូវត្រាំវាម្តងទៀតជាមួយនឹងម្សៅ Bleach
និងសម្អាតប្រហែលរយៈពេល ១០ ទៅ ២០ នាទី។
កុំត្រាំសំលៀកបំពាក់យូរពេក
ចំណុចមួយនេះអ្នកត្រូវកត់សម្គាល់
ជាពិសេសចំពោះសម្លៀកបំពាក់ពណ៌ស។
នៅពេលដែលអ្នកលាងជម្រះជាមួយនឹងម្សៅ Bleach ត្រូវធ្វើឲ្យប្រាដកថា
អ្នកមិនបានត្រាំសម្លៀកបំពាក់យូរពេកទេ។
ព្រោះវាអាចធ្វើឲ្យហឺរពណ៌សម្លៀកបំពាក់
និងក៏ធ្វើឲ្យក្លិនសំលៀកបំពាក់របស់អ្នកមានក្លិនអាក្រក់ផងដែរ៕
ដោយ៖ មង្គលការ
ប្រភព៖ boldsky