នារីៗ​ដែល​មាន​ ប្រជាប្រិយ ឬ​ភាព​ទាក់ទាញ​មិន​មែន​មើល​ត្រឹម​តែ​រូប​រាង​ខាង​ក្រៅ​នោះ​ឡើយ។ ពី​ព្រោះ​ប្រុសៗ​មុន​នឹង​​ចាប់​អារម្មណ៍​ទៅ​លើ​នារី​ណា​ម្នាក់ ទាល់​តែ​គេ​មើល​ឃើញ​​លក្ខណៈ​សម្បត្តិ​ពិសេស​មួយ​ចំនួន​របស់​មនុស្ស​ស្រី​ជា​ មុន​សិន។ នៅក្នុងអត្ថបទ​ខាង​ក្រោម​នេះ មាន​ចំណុច​មួយ​ចំនួន​ក្រៅ​ពី​រូប​រាង​ខាង​ក្រៅ​របស់​នារីៗ​ដែល​បុរសៗ​តែង​តែ ​សម្លឹង​មើល។ នារីៗ​ពិត​ជា​បាន​ដឹង​ពី​ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​ដើម្បី​ទាក់​ទាញ​ចិត្ត ​បុរសៗ​ហើយ។ លក្ខណៈ​សម្បត្តិ​ទាំង​អស់​នេះ​ជា​តំណាង​ឲ្យ​សម្រស់ និង​ភាព​រ៉ូមែនទិច​របស់​នារីៗ។
 

ទំនុកចិត្ត
ទំនុក​ចិត្ត​អាច​ជួយ​លើក​សម្រស់​របស់​អ្នក​នៅ​ថ្ងៃ​ណា​មួយ។ លក្ខណៈ​សម្បត្តិ​នេះ​នឹង​ចង្អុល​បង្ហាញ​ពីភាព​ខ្លាំង​របស់​នារីៗ។ ទំនុក​ចិត្ត គឺ​ជា​លក្ខណៈ​សម្បត្តិ​ចម្បង​ដែល​ទាក់​ទាញ​ចិត្ត​បុរសៗ។

ភាព​ឯករាជ្យ
បុរសៗ​ពេញ​ចិត្ត​នឹងនារីៗ​ដែល​មាន​ភាព​ឯករាជ្យ។ ព្រោះ​ភាព​ឯករាជ្យ​របស់នារីៗ​ធ្វើ​ឲ្យ​ងាយ​នឹង​ប្រឈម​មុខ​ជាមួយ​ការ​ សម្រេចចិត្ត​ដោយ​ខ្លួន​គេ ហើយ​អាច​អនុវត្ត​រឿង​សំខាន់​នៅ​ក្នុង​ជីវិត​បាន។

ស្រឡាញ់​ក្រុមគ្រួសារ
នេះ​ជា​លក្ខណៈ​ពិសេស​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​បុរសៗ​កោតសរសើរ​ចំពោះ​នារីៗ។ ពួក​គេយល់​ពី​ការ​ពិត​ពីស្នេហា​គ្មាន​ព្រំដែន​របស់​មនុស្ស​ស្រី​ចំពោះ​ក្រុម ​គ្រួសារ​ផ្ទាល់​ខ្លួន​ទាក់​ទង​នឹង​សេចក្តី​ស្នេហា​ដែល​នាង​អាច​ផ្តល់​ឲ្យ​ បុរស​របស់​នាង។

បែប​បទ​នៃការ​បង្ហាញ​ខ្លួន​របស់​នាង
បែប​បទ​នៃការ​បង្ហាញ​ខ្លួន​របស់​នាង ឧទាហរណ៏​ដូច​ជា ការ​ស្លៀក​ពាក់ ក៏​ជា​លក្ខណៈ​សម្បត្តិ​មួយ ដែល​ជា​ភាព​ទាក់​ទាញ​ភ្នែក​បុរសៗ​ផង​ដែរ។ ការ​ស្លៀក​ពាក់​បាន​ស្អាត​ល្អឥតខ្ចោះ​ពិត​ជា​ធ្វើ​ឲ្យ​បុរស​ងប់​ស្រឡាញ់​ងើប ​ក្បាល​មិន​រួច។

សម្លេង
នេះជា​លក្ខណៈ​ពិសេស​មួយ​ទៀត​ដែល​បុរសៗ​ចង់​បាន។ សម្លេង​របស់នារី គឺ​ជា​ភាព​ទាក់​ទាញ​ច្រើន​ជាង​អ្វីៗទាំង​អស់។ បុរសៗ​ជា​ច្រើន​មាន​អារម្មណ៏​ចាប់​ចិត្ត​ចំពោះ​នារីៗ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​សម្លេង​របស់​នាង៕

ដោយ៖ ដារ៉ា
 
ប្រភព៖មង្គលការ

Ads

 
Top