មនុស្ស​ស្រី​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជាមនុស្ស​ចូល​ចិត្ត​បើក​ចិត្ត​ទូលាយ និង​ចូល​ចិត្ត​និយាយ​ច្រើន​ជាង​មនុស្ស​ប្រុស។ ប៉ុន្តែ​អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ​ពេល​បាន​ដឹង​ថា មិន​មែន​មាន​តែ​មនុស្ស​ប្រុស​ទេ​ដែល​មាន​រឿង​ត្រូវ​លាក់​បាំង តែ​មនុស្សស្រី​វិញ​ក៏​មាន​រឿង​អាថ៌កំបាំង​ដូច​គ្នា។ អាថ៌កំបាំង​របស់​មនុស្សស្រី​គ្រប់​រូប ដែល​បុរស​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន។ ប៉ុន្តែ​មាន​មនុស្ស​ប្រុស​មួយ​ចំនួន​ប៉ុណ្ណោះ​អាច​ទទួល​ជោគជ័យ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​មែន​ជា​រឿង​អ្វី​គួរ​ឲ្យ​ស្មុគ​ស្មាញ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ ពិបាក​ដោះ​ស្រាយ​ឡើយ។ ដូច្នេះ ខាង​ក្រោម​នេះ​ជា​អាថ៌កំបាំង​មួយចំនួន​របស់​មនុស្ស​ស្រី ដែល​អាច​អ្នក​អាចជួយ​​ដោះ​ស្រាយ​បាន៖
 

១. ចង់ឲ្យ​បុរស​ជា​អ្នក​ចាប់​ផ្តើម​មុន
វា​ជា​រឿង​មួយ​យ៉ាង​សំខាន់។ នាង​មិន​ចូល​ចិត្ត​មើល​ថែ, ធ្វើ​គម្រោង និង​ធ្វើរឿង​គ្រប់​បែប​យ៉ាង​ដោយ​ខ្លួន​ឯង​ឡើយ។ នាង​ចង់​ឲ្យ​បុរស​ជា​អ្នក​ចាប់​ផ្តើម​មុន។ ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ នាង​នឹង​មិន​ដែល​ប្រាប់​ពី​វា​ឡើយ អ្នក​គួរ​តែ​ដឹង​ថា វា​ជារឿង​សំខាន់​ដែល​អ្នក​ត្រូវ​អនុវត្ត​កិច្ចការ​ពិបាកៗ​មួយ​ចំនួន។ នៅ​ពេល​បុរស​ចាប់​ផ្តើម​មុន មាន​ន័យ​ថា គាត់​ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់ និង​មើល​ថែ​នាង។ ធ្វើ​វា​ឲ្យ​បាន​ច្រើន មិន​ថា ជា​រឿង​អ្វី​ឡើយ របស់​របរ​ត្រូវ​ទិញ, រៀបចំ​អាហារ​ពេល​ល្ងាច ឬរៀប​ចំគម្រោង​សម្រាប់​ថ្ងៃឈប់​សម្រាក។

២. នាងចង់​បាន​ភាព​ភ្ញាក់​ផ្អើល​ញឹកញាប់
មនុស្ស​ស្រី​គ្រប់​រូប​ចូល​ចិត្តភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ដូច្នេះ​នាង​ចង់​ឲ្យ​បុរស​របស់​នាង​បង្ហាញ​ភាព​ឆ្នៃ​ប្រឌិត និង​ភាព​ភ្ញាក់​ផ្អើល​ឲ្យ​បាន​ញឹក​ញាប់​តាម​ដែល​អាច​ធ្វើទៅ​បាន។ ទោះ​បី​វា​ជា​រឿង​តូច​តាច​មិន​សំខាន់​ក៏​ដោយ តែ​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៏​ល្អ និង​មាន​ក្តីស្រឡាញ់។ នាង​មិន​ត្រូវ​ការ​កា​ដូថ្លៃៗ​អ្វី​ទេ គ្រាន់​តែបង្ហាញ​ការ​ចាប់​ផ្តើម​មុន, ក្តី​ព្រួយ​បារម្ភ និង​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​នា​ង​ទៅ វា​ពិត​ជា​មាន​តម្លៃបំផុត​សម្រាប់​នាង​ហើយ។ គ្មាន​អ្វី​ត្រូវ​លំបាក​ឡើយ គ្រាន់តែ​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​ចេះមើល​ថែ​នាង។ នៅ​ពេល​នាង​បាន​ដឹង​ការ​ពិត​ថា សមត្ថភាព​មួយ​ចំនួន​របស់​អ្នក​ធ្វើ​ឲ្យ​នាង​មាន​ក្តី​សុខ នោះ​អ្នក​នឹង​ទទួល​បាន​រង្វាន់​ឆាប់ៗ​ពីនាង​ជា​មិន​ខាន។

៣. នាងខ្លាចនារី​ផ្សេង​មក​ចាប់​យក​គូស្នេហ៏នាង​កាន់​តែ​ច្រើន​ឡើង
វាជា​អាថ៌កំបាំង​នៃភាព​ភ័យ​ខ្លាច​មួយ​របស់​មនុស្ស​ស្រី ដែល​ខ្លាច​មិត្ត​រួម​ការ​ងារ ឬមិត្តភក្តិស្រីៗ​ទាក់​ទាញយក​គូស្នេហ៏​នាង​ទៅ​បាត់។ ហេតុផល​តែម្យ៉ាង​គត់ គឺ​នាង​ចង់​បាន​អ្វី​មួយ​ដែល​នាង​មិន​អាច​មាន។

៤. នាងចង់​ឲ្យ​គូស្នេហ៏​ស្មោះ​ស​នឹង​នាង
មនុស្ស​គ្រប់​រូប​មិន​ថា អ្នក​ណាៗ​ទេ តែង​តែចង់​ឲ្យ​គូស្នេហ៏​របស់​ខ្លួន​បើក​ចិត្ត​ឲ្យ​ទូលាយ និង​ស្មោះស​ចំពោះ​ខ្លួន​ជា​និច្ច។ គ្មាន​អ្នកណា​ចង់​បាន​មនុស្ស​ល្បិច​ច្រើន​ឡើយ។ ហើយ​ប្រាកដ​ណាស់ មនុស្ស​ស្រី​គ្មាន​ការ​លើក​លែង​ឡើយ។ នាង​អាច​អត់​ទោស​ឲ្យ​បាន​គ្រប់​រឿង ប៉ុន្តែ​លើក​លែង​រឿង​មួយ គឺ​ការ​កុហក។ មិន​ថា​ស្ថាន​ភាព​មិន​ទាក់​ទង ឬកំហុស​ឆ្គង​របស់​អ្នក​អាក្រក់​បែប​ណា​ទេ នាង​នៅ​តែចង់​លឺ​អ្នក និង​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ដល់​អ្នក​ជា​និច្ច។

៥. នាងកត់​សម្គាល់ និង​ព្យាយាមយល់​ពីភាសាកាយ​វិការ
មនុស្ស​ស្រី​ត្រូវ​បាន​គេដឹង​ថា មាន​វិញ្ញាណទី៦ ជា​ពិសេស​នៅ​ពេល​មាន​ទំនាក់​ទំនង​ស្នេហា។ នាង​តែង​តែ​កត់​សម្គាល់ ហើយ​វិភាគ​រឿង​លម្អិត​គ្រប់​យ៉ាង​ពី​អ្នក​ដទៃ ហើយ​រួមទាំង​ភាសាកាយ​វិការ​គូស្នេហ៏​របស់​នាង។ ដូច្នេះ​ជា​ធម្មតា​ដឹង​ពីអារម្មណ៏​គូស្នេហ៏​នាង​ចំពោះ​មិត្តរួម​ការ​ងារ ដែល​នាង​មិន​ដែល​បាន​ជួប។ នៅ​ពេល​នាង​សង្ស័យ​រឿងអ្វី​មួយ រឿង​នោះ​តែង​តែរំខាន​ដល់​នាង ទោះ​បី​ជា​នាង​មិន​បាន​ដឹង​ថា អ្វី​ឲ្យ​ពិតប្រាក​ដដែល​រំខាន​នាង​ក៏​ដោយ។ ហើយប្រសិន​បើមនុស្ស​ស្រី​សង្ស័យ​ពី​រឿង​អ្វី​មួយ​ហើយ នាង​នឹង​មាន​ភាព​ក្រៀម​ក្រំ​ក្នុង​ចិត្ត​នៅ​ពេល​គូស្នេហ៏​នាង​មិន​ចំណាយ​ ពេលវេលា​ជា​មួយ​នាង នៅ​តែ​ក្នុង​ការិយាល័យ​ធ្វើ​ការ។

៦. នាងយល់​ពី​ពេល​វេលា​រ​បស់​មនុស្ស​ប្រុស
នេះជា​រឿង​សម្ងាត់​មួយ ដែល​មាន​តែម​នុស្ស​ប្រុស​មួយ​ចំនួន​ប៉ុណ្ណោះបាន​ដឹង។ មនុស្សស្រី​ជា​ច្រើន​យល់​ពីពេល​វេលា​របស់​មនុស្ស​ប្រុស។ នាង​យល់​យ៉ាង​ច្បាស់​ថា ស្វាមី​របស់​នាង, មិត្តភក្តិ​របស់​ស្វាមី​នាង​ត្រូវ​ការ​ពេលវេលាខ្លះ​ជា​មួយ​គ្នា ហើយ​វា​ក៏ជារឿង​ចាំបាច់​មួយដែល​ពួក​គេត្រូវ​ចំណាយ​ពេល​វេលា​ជា​មួយគ្នា មើល​ការ​ប្រកួត​បាល់, ផឹក​ស្រាបៀ ឬលេង​ប្រភេទ​កីឡា​ផ្សេងៗ។ បញ្ហា​តែ​មួយ​គត់​កើត​ឡើង នៅ​ពេល​នាង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ស្វាមី​របស់​នាង​ផ្តោត​តែទៅ​លើការ​ចំណាយ​ពេល​វេលា​ជា​មួយ​មិត្តភក្តិ។

៧. នាងចង់​ឲ្យ​មិត្តភក្តិ​របស់​ស្វាមី​នាង​ចូល​ចិត្តនាង
គ្មាន​មនុស្សស្រី​ណាហ៊ាន​និយាយ​រឿង​បែប​នេះចេញ​ទេ។ មិត្តភក្តិស្វាមី​នាង​ពិត​ជា​សំខាន់​សម្រាប់​ស្វាមី​របស់​នាង ដូច្នេះ​នាង​ចង់​ឲ្យ​ពួក​គេ​ចូល​ចិត្ត​នាង។ មាន​ន័យថា នាង​ចង់​ឲ្យ​គេ​បាន​ដឹង​ថា នាង​ស្រឡាញ់​ស្វាមី​របស់​នាង ហើយ​ចង់​ឲ្យ​គេដឹង​ថា ស្វាមីនាង​សង្ហារ​ប៉ុណ្ណា។ ទំនោរ​បែបនេះ​ក៏​អាច​ជួយ​ឲ្យ​គេច​ចេញ​ពី​ជម្លោះ ប្រសិន​បើនាង​មិន​ចូលចិត្ត​មិត្ត​ភក្តិស្វាមី​របស់​នាង។

៨. នាងត្រូវការ​ពេល​វេលា​ផ្ទាល់​ខ្លួន
ប្រសិន​បើនាង​និយាយ​ថា នាង​ត្រូវ​ការពេល​វេលាផ្ទាល់​ខ្លួន មិន​មែន​មានន័យ​ថា នាង​មិន​ចង់​ឃើញ​អ្នក ហើយ​ចង់​ឲ្យ​អ្នក​បើក​ឡាន​ចេញ​ទៅក្រៅ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ឡើយ។ នាង​គ្រាន់​តែ​ចង់​ឲ្យ​អ្នកយល់​ចិត្ត​នាង។ មិត្ត​ស្រី ឬភរិយា​របស់​អ្នក​ចង់​ឲ្យ​អ្នក​បាន​ដឹង​ថា នាង​ជា​មនុស្ស​សំខាន់ ហើយ​ចង់​ឲ្យ​អ្នក​ដឹង​ពីអត្ថន័យ​ដែល​នាង​បាន​និយាយ​មក​កាន់​អ្នក។

៩. នាងចង់​ឲ្យ​អ្នក​ស្មោះត្រង់​នឹង​នាង
មនុស្ស​ស្រី​គ្រប់​រូប​ចង់​ឲ្យ​គូស្នេហ៏​ស្មោះត្រង់​នឹង​ខ្លួន។ ដូច្នេះ ប្រសិន​បើភរិយា​របស់​អ្នក​ស្លៀក​ពាក់​ខោអាវ​នោះ​មើល​ទៅ​ធាត់ កុំនៅ​តែនិយាយ​ថា "អូនមើល​ទៅ​ស្អាត​ណាស់”។ មនុស្ស​ស្រី​តែង​តែបាន​ដឹង​ពីរូបរាង​របស់​នាង​ជា​និច្ច។ កុំខ្លាច​នឹង​និយាយ​ថា​នាង​ធាត់​ច្រើន ប៉ុន្តែ​នៅតែ​ស្អាត។ ត្រូវ​បង្ហាញ​ឲ្យ​នាង​ឃើញ​ថា អ្នក​ស្រឡាញ់​នាង ព្រោះ​តែ​នាង​ជា​នាង។ អ្នក​អាច​នាំនាង​ទៅ​ហាត់​ប្រាណ​ជាមួយ​គ្នា។ នាង​នឹង​សរសើរ​នូវភាព​ស្មោះត្រង់​របស់​អ្នក​ជាក់​ជាពុំ​ខាន៕

ដោយ៖ ដារ៉ា
 
ប្រភព៖មង្គលការ

Ads

 
Top