បើ​បាន​ជា​ស្រឡាញ់​គ្នា​ហើយ​គួរ​តែ​ខំ​រក្សា​ចំណង​ស្នេហ៍​ឲ្យ​បាន​ល្អ តែ​ប្រសិន​បើ​អ្នក​ធ្វើ​ហាក់​ដូច​ជាប្រ​ងើយ​កណ្តើយ​នឹង​គ្នា​វិញ​ប្រាដកជាមាន​បញ្ហា​ប្រះ​ស្រាំ​ជាមិន​ខាន។ វា​ប្រៀប​​ដូច​​ជា​​កែវ​​ដែល​​បែក​​ទោះ​​បី​​ជា​​​ខំ​​ប្រឹង​​យក​​​អ្វី​​មក​​​បិទ​​ភ្ជាប់​​​ក៏​​​នៅ​​​តែ​​​មាន​​​ស្នាម​​​ដដែល។ យ៉ាង​ណាម៉ិញ​ដូច​ជា​ស្នេហា​រវាង​មនុស្ស​ប្រុស និង​ស្រី​អញ្ចឹង​ប្រសិន​បើ​​ភាគ​​គី​​ខាង​​ណា​មួយ​​ធ្វើ​ឲ្យ​​ភាគ​​គី​ម្ខាង​ទៀត​​ស៊ូ​ទ្រាំ​លែង​​បាន​​​ច្បាស់​​ជា​​មាន​​បញ្ហា​ព្រាត់​ប្រាស់​គ្នា​កើត​ឡើង​ជា​មិន​ខាន​ឡើយ។  ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ជៀស​វាង​នូវ​​បញ្ហា​មួយ​​ចំនួន​ដូច​ខាង​ក្រោម៖ 


១. ខឹងដោយគ្មានហេតុផលអ្វីសោះ
២. ចូលចិត្តនិយាយតែពាក្យឥតប្រយោជន៍ធ្វើឲ្យគេមិនចូលចិត្ត
៣. ចូលចិត្តធ្វើសកម្មភាពផ្ទុយពីដៃគូររបស់ខ្លួន
៤. សន្យាតែមាត់ធ្វើមិនបាន
៥. ឆាប់ជឿពាក្យញុះញង់អ្នកដទៃ
៦. ចូលចិត្តបដិសេធបំណងល្អពីមិត្តភក្តិ
៧. គ្មានទំនួលខុសត្រូវ...៕
 
 
ដោយ៖​ មង្គលការ

Ads

 
Top