ចិន៖ ក្មេងស្រីដែលទើបតែមានអាយុ ១ឆ្នាំម្នាក់បានទទួលរងនូវជំងឺដ៏ម្លែក ជាហេតុធ្វើឲ្យខ្លួនរបស់នាងមានទម្ងន់ត្រឹមតែ ២,៨ គីឡូក្រាម និងរូបរាងដូចជាមនុស្សក្រៅភព (Aliens) ដែលធ្វើឲ្យអ្នកនិយមលេងបណ្តោញសង្គមមានការអាណិតអាសូយ៉ាងខ្លាំង។

នៅលើគណីរបស់ Weibo បានធ្វើការចែរំលែកនូវរូបភាពរបស់ក្មេងស្រីដ៏កម្សត់រូបនេះ ដែលមានទម្ងន់មិនដល់ ៣ គីឡូក្រាម និងមិនទាន់មានធ្មេញទេ តែអាចបរិភោគទឹកដោះគោតាមច្រមុះ ដូច្នេះគាត់ត្រូវការជំនួសជាបន្ទាន់។ មនុស្សជាច្រើនដែលនៅលើបណ្តោញសង្គមមានបានសម្តែងនូវការអាណិតអាសូយ៉ាងខ្លាំង ចំណោះស្ថានភាពរបស់ក្មេងស្រីរូបនេះ។
តាមរបាយការណ៍ឲ្យដឹងថា ក្មេងស្រីរូបនេះមានឈ្មោះ Yuanyuan មានអាយុ ១៣ ខែ គឺជាកូនស្រីទី ២ របស់ប្តីប្រពន្ធវ័យក្មេង ដែលរស់នៅកនុងទីក្រុង Zhenzhen ប្រទេសចិន។ នៅពេលដែលទារិកានេះកើតមកដំបូង នាងមានទម្ងន់ ០,០៥ គីឡូក្រាម ប្រវែង ១០ សង់ទីម៉ែត្រ។ បច្ចុប្បន្ននេះ ទារិកាដ៏កម្សត់កំពង់តែស្ថិតនៅក្នុងស្ថានភាពកង្វះអាហាររូបត្ថធ្ងន់ធ្ងន់ រហូតមកដល់អាយុ ១ឆ្នាំ នាងមានទម្ងន់ត្រឹមតែ ២,៩ គីឡូក្រាម និងកម្ពង់ត្រឹមតែ ៥០ សង់ទីម៉ែត្រប៉ុណ្ណោះ។
ឪពុកម្តាយរបស់ Yuanyuan បាននិយាយថា នាងបំបៅដោះបានតិចតួច និងការបញ្ចូលតាមច្រមុះក៏តិចតួចដែរ។ ក្រៅពីអាចបង្ហាញពីសេចក្តីរីករាយតាមរយៈក្រសែភ្នែក ឬញញឹម Yuanyuan មិនអាចបញ្ចេញសំលេងសូម្បីតែបន្តិច។ ជារៀងរាល់ថ្ងៃ នាងអាចដេកបានប្រហែលជា ២ ម៉ោងប៉ុណ្ណោះ ចំណែកឯស្បែករបស់ Yuanyuan មានអាការៈស្ងួតខ្លាំងណាស់ ដូច្នេះឪពុកម្តាយរបស់នាងតែងតែធ្វើការម៉ាស្សា និងលាបក្រមួនប្រេងបន្ទាប់ពីការងូតទឹកជារៀងរាល់ថ្ងៃ៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស