ខាងក្រោមនេះជារោគសញ្ញាមួយចំនួន ដែលបុរសៗមិនគួរមិនអើពើឡើយ មុនពេលវាធ្វើឲ្យសុខភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ ពិបាកនឹងវិភាគរោគវិនិច្ឆ័យ និងព្យាបាល។

ស្បែកទ្រូងខូង ជារោគសញ្ញានៃជំងឺមហារីកសុដន់បុរស
រោគសញ្ញាកើតមាននៅលើស្បែកជុំវិញសុដន់ អាចជារោគសញ្ញានៃជំងឺមហារីកសុដន់។ ស្បែកជុំវិញក្បាលដោះរីកដូចជាកាក់ខុសប្រក្រតី។ នៅពេលបុរសៗឃើញរោគសញ្ញាបែបនេះគួរតែទៅជួបនឹងវេជ្ជបណ្ឌិតជាបន្ទាន់។
ហូរឈាមចេញតាមច្រមុះ ឬតឹងច្រមុះ ជាសញ្ញាបញ្ជាក់ពីជំងឺមហារីកបំពង់ក
ជំងឺមហារីកបំពង់កកើតចេញពីកោសិកានៅក្នុងបំពង់ច្រមុះ។ សមាមាត្រនៃមនុស្សប្រុសកើតជំងឺមហារីកបំពង់កច្រើនជាងមនុស្សស្រី ហើយនៅអាយុដែលគ្រោះថ្នាក់បំផុតពីអាយុ ៣០ ទៅ ៥៥ឆ្នាំ។
នៅពេលអ្នកបានឃើញរោគសញ្ញាមួយចំនួនដូចជា៖ ឈាមច្រមុះឬ តឹងច្រមុះ, កំហាកមានឈាម, ហ៊ឹងត្រចៀក, ស្តាប់មិនសូវលឺ, ឈឺក្បាល, ហើមកូនកណ្តុរ, ត្របកភ្នែកធ្លាក់, វិលមុខ, ស្ពឹកមុខ…។
ទម្លាប់នៃការនោមមានការផ្លាស់ប្តូរ ជាសញ្ញាទាក់ទងនឹងក្រពេញប្រូស្តាត
ប្រសិនបើបុរសត្រូវការក្រោកពីគេងទៅនោម ៤ ៥ដង ក្នុង១យប់ៗ ឬ នោមច្រើនខុសធម្មតានៅពេលផឹកគ្រឿងស្រវឹង ឬកាហ្វេ វាជាពេលដែលត្រូវទៅជួបនឹងវេជ្ជបណ្ឌិត។ ការនោមច្រើនដង ជាពិសេសនៅពេលយប់ នោមទាស់ ឬនោមខ្សោយ ទាំងអស់នេះជាសញ្ញាបញ្ជាក់ថា បុរសមានបញ្ហាក្រពេញប្រូស្តាត។ ព្រោះជំងឺមហារីកក្រពេញប្រូស្តាត ធ្វើឲ្យមានការពិបាកក្នុងការនោម៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស