ការមានផ្ទៃពោះ គឺជាដំណាក់កាលមួយក្នុងជីវិតដែលស្ត្រីភាគច្រើនស្រឡាញ់ចូលចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សស្រីមួយចំនួនមិនពេញចិត្តនឹងការមានផ្ទៃពោះដែរ។

អ្នកជំនាញជាច្រើននិយាយថា វាពិតជាសំខាន់យ៉ាងខ្លាំងចំពោះស្ត្រីដែលត្រូវមានភាពរីករាយ កំឡុងពេលនាងកំពុងមានផ្ទៃពោះ។ ហេតុផលពិតប្រាកដគឺថា ភាពសប្បាយរីករាយនៅក្នុងដំណាក់កាលនេះពិតជាល្អសម្រាប់ទារកក្នុងផ្ទៃ។ ភាពសប្បាយរីករាយបានបង្កើតបរិយាកាសល្អៗ និងជួយកម្ចាត់ថាមពលអាក្រក់ៗចេញពីម្តាយ និងកូន។ នៅពេលអ្នកស្រឡាញ់ការមានផ្ទៃពោះ អ្នកនឹងរីករាយពេញរយៈពេល ៩ខែ ហើយភាពចុករោយរៀងរាល់ព្រឹកនឹងមិនអាចគ្រប់គ្រងអ្នកបានឡើយ។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលស្ត្រីមានផ្ទៃពោះត្រូវរីករាយ៖
ការរួមភេទ
ការរួមភេទក្នុងពេលកំពុងមានផ្ទៃពោះពិតជាប្រសើរបំផុត។ មានលំហូរឈាមច្រើនក្នុងពេលកំពុងមានផ្ទៃពោះ ហើយអរម៉ូនជាច្រើនបានហោះទៅលើអាកាស។ ដូច្នេះ អ្នកពិតជាមានក្តីសុខនឹងការបញ្ចេញទឹកកាមបានច្រើន។
ការគេងថ្ងៃ
ហេតុផលមួយដែលស្ត្រីត្រូវស្រឡាញ់ការមានផ្ទៃពោះ គឺអ្នកអាចគេងថ្ងៃបានច្រើន។ ការគេងថ្ងៃពិតជាមានសារៈសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាអាចជួយផ្តល់ថាមពលដល់រាងកាយ។ ការគេងថ្ងៃក៏ល្អសម្រាប់ទារកក្នុងការលូតលាស់ផងដែរ។
អាហារ
ស្ត្រីភាគច្រើនតែងតែទទួលទានអាហារច្រើនតាមដែលចិត្តនាងឃ្លានក្នុងពេលកំពុងមានផ្ទៃពោះ។ លើសពីនេះទៀត អាហារសុខភាពដែលមានរសជាតិឈ្ងុយឆ្ងាញ់និងជាអាហារដែលមនុស្សជាទីស្រឡាញ់របស់អ្នកចង់ញ៉ាំនេះនឹងធ្វើឲ្យនាងមានអារម្មណ៏ល្អ។
មានអារម្មណ៏ចំពោះទារក
ស្ត្រីមានគភ៌ភាគច្រើន មានអារម្មណ៏ថា កូនក្នុងផ្ទៃបានកម្រើកក្នុងរយៈពេលមួយ។
លែងមានរដូវ
ការមករដូវអាចជាពេលវេលាដែលឈឺចាប់ពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នែកល្អប្រសើរបំផុតនៃការស្រឡាញ់ការមានផ្ទៃពោះ គឺធ្វើឲ្យអ្នកអាចគេចចេញពីការមករដូវអស់រយៈពេល ៩ខែ។ នេះជាហេតុផលពិតប្រាកដមួយ ដែលស្ត្រីមានផ្ទៃពោះគួរតែសប្បាយរីករាយ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស