ក្នុងសម័យកាលចុងក្រោយនេះ យុវវ័យគ្រប់រូបត្រូវតុបតែងខ្លួនជាមួយនឹងគ្រឿងអង្ការដែលប្លែកៗ ហើយពេញនិយម។ សម្លៀកបំពាក់ និងគ្រឿងអលង្ការទើបនឹងចេញថ្មីជារបស់មួយដែលមនុស្សគ្រប់រូបតែងតែចង់សាកល្បង។ អ្វីដែលសំខាន់បំផុត របស់ទាំងអស់នេះត្រូវស៊ីនឹងសម្បុរស្បែករបស់អ្នកផងដែរ។

រឿងមួយចំនួនដែលអ្នកត្រូវរក្សាទុកក្នុងចិត្ត មុនពេលពាក់គ្រឿងអលង្ការដែលទើបនឹងចេញម៉ូដថ្មី ដំបូងអ្នកត្រូវសម្លឹងមើលវាឲ្យបានត្រឹមត្រូវ ព្រោះវាអាចអន់ពណ៌។ អ្នកត្រូវចាប់ផ្តើមពាក់គ្រឿងអលង្ការតូចៗជាមុនសិន។ អ្នកត្រូវពាក់គ្រឿងអលង្ការ ២ពណ៌ ដើម្បីឲ្យអ្នកមើលទៅឡូយឆាយ។ គន្លឹះមួយដែលធ្វើឲ្យអ្នកមានអារម្មណ៏ល្អនោះ គឺរបស់ដែលអ្នកកំពុងពាក់។
គ្រឿងអលង្ការដែលមានលក្ខណៈសាមញ្ញៗ និងជារបស់ដែលធ្វើឲ្យជីវិតអ្នកមានភាពស្រស់ស្រាយ ហើយជួយលើកសម្រស់បានមួយកម្រិតដែរ។ តែអ្នកនឹងត្រូវការរបស់អលង្ការតូចៗ ពណ៌មិនឆើតឆាយសម្រាប់ខ្លួនអ្នក។មិនខ្វល់ថា សម្លៀកបំពាក់ណា ឬគ្រឿងអលង្ការណាដែលអ្នកចូលចិត្តពាក់នោះទេ តែសំខាន់ត្រូវរកគ្រឿងអលង្ការណាដែលនឹងសក្តិសមនឹងអ្នកបំផុត។ ខាងក្រោមនេះជាការណែនាំពាក់គ្រឿងអលង្ការយ៉ាងណា ដើម្បីឲ្យស៊ីនឹងពណ៌សម្លៀកបំពាក់របស់អ្នក៖
សម្លៀកបំពាក់ដែលសក្តិសម
តិចនិចទាន់សម័យសំខាន់មួយ ត្រូវពាក់គ្រឿងអលង្ការដែលមើលទៅសាមញ្ញា។ ហើយសម្លៀកបំពាក់ក៏ត្រូវសាមញ្ញដូចគ្នា ដើម្បីឲ្យរបស់ទាំង ២នេះស៊ីគ្នា។ អាវផ្កាតូចៗ ឬអាវពណ៌លាតពិតជាសក្តិសមបំផុតនៅពេលអ្នកពាក់ជាមួយគ្រឿងអលង្ការ។ ចៀសវាងពាក់គ្រឿងជាមួយនឹងអាវផ្កាធំៗ។
ពណ៌ដែលស៊ីគ្នា
អ្នកអាចពាក់គ្រឿងអលង្ការលាយគ្នាបាន។ អ្នកគួរតែរើសពណ៌សម្រាប់ខ្សែក ដែលខុសពណ៌ទាំងស្រុងជាមួយនឹងក្រវិល និងកងដៃរបស់អ្នក។ កុំពាក់គ្រឿងអលង្ការច្រើនលើសពី ៣ពណ៌។ គំនិតល្អ អ្នកត្រូវថែរក្សាពណ៌វាឲ្យបានភ្លឺ។
លាយជាមួយពណ៌ខ្មៅ
គ្រឿងអលង្ការរបស់អ្នកនឹងកាន់តែសក្តិសមជាមួយសម្លៀកបំពាក់ពណ៌ខ្មៅ។ វាកាន់តែធ្វើឲ្យអ្នកមានភាពទាក់ទាញសម្រាប់ពិធីជប់លៀងពេលល្ងាច។ គ្រឿងអលង្ការរបស់អ្នកនឹងបញ្ចេញពន្លឺភ្លឺផ្លេកៗរាល់នាទី។
ពាក់គ្រឿងអលង្ការទៅធ្វើការ
គ្មានអ្វីដែលត្រូវសង្ស័យឡើយ អ្នកនឹងស្លៀកពាក់ឯកសណ្ឋានការងារមួយដែលគួរឲ្យធុញទ្រាន់។ សម្រស់របស់អ្នកអាចលើកកម្ពស់ ដោយការពាក់គ្រឿងអលង្ការស្រាលៗ។ ជាការពិតណាស់ គ្រឿងអលង្ការស៊ីនឹងសម្លៀកបំពាក់ពណ៌ស្រគាំៗ។
ចាប់ផ្តើមពាក់របស់ពីតូចទៅ
គ្មានផលប៉ះពាល់អ្វីឡើយ ដែលចង់សាកល្បងរបស់ដែលថ្មីៗហើយរបស់ដែលទាន់សម័យ។ ភាពទាន់សម័យសំខាន់ជាងគេគឺ ត្រូវពាក់គ្រឿងអលង្ការចាប់ពីតូចៗទៅមុន។ ចាប់ផ្តើមពាក់ក្រវិល ហើយឆ្លុះកញ្ចក់ខ្លួនឯងថាតើអ្នកមានការខុសប្លែកយ៉ាងណា។ នេះជាវិធីមួយអាចឲ្យអ្នកបានដឹងថា តើរបស់មួយណាដែលសក្តិសមនឹងអ្នកជាងគេ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស