ចិន៖ បុរសម្នាក់មានឈ្មោះ Jianbin Yan បានទទួលរងនូវគ្រោះថ្នាក់ដល់អាក្រក់មួយ ដែលធ្វើឲ្យផ្ទៃមុខរបស់គាត់ត្រូវខូចខាតទាំងស្រុង។ តែទោះជាយ៉ាងណាក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យយោធានៃខេត្ត Liaoning ប្រទេសចិនបាននិយាយថា ពួកគេមានសង្ឃឹមនឹងបង្កើតមុខថ្មីសម្រាប់ Yan។

រយៈពេលប្រាំមួយខែមកហើយ គ្រូពេទ្យបានចាប់ផ្តើមទាញ និងប៉ូមស្បែកនៅលើដើមទ្រូងផ្នែកខាងឆ្វេងរបស់ Yan ដើម្បីពង្រីកស្បែក សម្រាប់បង្កើតជាទម្រង់មុខមនុស្ស។ ឥឡូវស្បែកទ្រូងរបស់គាត់បានពង្រីតធំល្មម ដែលអាចឲ្យគ្រូពេទ្យបង្កើតជាមុខថ្មីបានហើយ។
ដំណាក់កាលបន្ទាប់នឹងត្រូវជំនួសមុខថ្មី សម្រាប់ Yan ដែលត្រូវខ្សែភ្លើងឆក់ធ្វើឲ្យខូចមុខ។
គ្រូពេទ្យបាននិយាយថាដំណើរការទាំងមូលនឹងត្រូវបានបែងចែកទៅជាប្រាំដំណាក់កាល។ ដំបូងមានពីរដំណាក់កាល ដំណាក់កាលទីមួយត្រូវបង្កើតច្រមុះថ្មីមួយ ដោយគ្រូពេទ្យនឹងធ្វើការវះការឆ្អឹងខ្ចីនៅផ្នែកឆ្អឹងជំនី និងស្បែកថ្មីត្រូវបានធ្វើឡើងនៅលើដើមទ្រូងរបស់ជនរងគ្រោះតែម្តង។ដំណាក់កាលទីបីគឺការបង្កើតសសៃឈាមថ្មី និងសសៃអាក់ទែ។ ការបង្កើតទម្រង់ផ្ទៃមុខមិនសូវជាបញ្ហាធ្ងន់ធ្ងរទេ ចំណែកឯដំណាក់កាលទីបួន និងដំណាក់កាលចុងក្រោយផ្តោតទៅលើការរចនា និងការលៃតម្រូវទៅតាមលក្ខណៈពិសេសថ្មីនៅលើផ្ទៃមុខរបស់ Yan។ បើយោងតាមគ្រូពេទ្យវះកាត់ដែលបានដំណើរការ នៃការបង្កើតមុខថ្មីនេះបាននិយាយថា យ៉ាងហោចណាស់ក៏ចំណាយពេល ២ ឆ្នាំដែរ ទើប Yan អាចមានមុខមាត់ដូចមនុស្សធម្មតាវិញ៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស