ជាការពិតណាស់ ការបរិភោគសាច់ពពែគឺមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាព ប៉ុន្តែមានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ចំពោះរឿងនេះឡើយ។ ដើម្បីទទួលបានចម្លើយកាន់តែច្បាស់ សូមអានអត្ថបទខាងក្រោម៖

តើការបរិភោគសាច់ពពែមានផលល្អ ឬយ៉ាងណា?
សាច់ពពែ គឹជាអាហារមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តខ្លាំងបំផុត។ សាច់ពពែឈ្មោលអាចត្រូវបានគេយកទៅជាម្ហូបច្រើនមុខដូចជា ដុត ឬក៏ស៊ុប... វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់សុខភាពថែមទៀត
បើយោងតាមឪសថស្ថានបុរាណបង្ហាញថា ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃសរីរាង្គពពែឈ្មោលទាំង សាច់ ទាំងឆ្អឹង... មានគុណប្រយោជន៍អាចជាថ្នាំសម្រាប់ព្យាបាលជំងឺបាន។ បើយោងតាមគោការណ៍វិទ្យាសាស្ត្រ សាច់ពពែត្រូវបានគេចាត់ទុកថា មានផ្ទុកវីតាមីន B ច្រើន ជាពិសេស Riboflavin និងវីតាមីន B12 ។ សាច់ពពែគឺជាប្រភពដ៏ល្អនៃជាតិប្រូតេអ៊ីន, ជាតិខ្លាញ់តិច និងកាឡូរីតិចជាងសាច់គោ ឬសាច់មាន់ដុត។
សាច់ពពែជាប្រភពនៃជាតិដែក ដែលងាយស្រួលក្នុងការស្រូបយកសម្រាប់អ្នកដែលមានភាពស្លេកស្លាំង។ លើសពីនេះទៅទៀតជាតិស័ង្កសីនៅក្នុងសាច់ពពែក៏មានច្រើនផងដែរ។ ដូច្នេះសាច់ពពែគឺជាអាហារដែលមានជីវជាតិណាស់ ដែលស្ត្រីមានផ្ទៃពោះគួរជ្រើសរើសជាអាហារ។
ម្យ៉ាងវិញទៀតសាច់ពពែមានលក្ខណៈផ្អែម, កក់ក្តៅ, ជួយបំពេញឈាម, បញ្ចេញឧស្ម័នពុលពីរាងកាយ, សម្រួលដល់តម្រងនោម, ការពារភាពស្លេកស្លាំង, ខ្វះទម្ងន់, ខ្សោយ, ជួយជំរុញឲ្យឃ្លានអាហារ ឬជួយដល់មុខងារផ្លូវភេទ ដែលបណ្តោលមកពីការខូចតំរងនោម។
គួរចំណាំមុននឹងបរិភោគសាច់ពពែ
មនុស្សដែលមានអណ្តោតដំបៅ, ឈឺភ្នែកឡើងពណ៌ក្រហម, ល្វីងមាត់, ស្ងួតបំពងក, ឈឺធ្មេញ ឬជំងឺរាគរួសមិនគួរបរិភោគសាច់ពពែនោះទេ។ ជាពិសេសកំុំបរិភោគសាច់ពពែជាមួយនឹងទឹកខ្មេះ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់កំដៅរាងកាយ ដែលអាចកាត់បន្ថយយ៉ាងខ្លាំង។
បន្ទាប់ពីបរិភោគសាច់ពពែអ្នកមិនគួរផឹកតែនោះទេ។ ប្រសិនបើអ្នកនៅតែបរិភោគ ប្រូតេអ៊ីនដែលមាននៅក្នុងសាច់ពពែនឹងផលជាតិអាស៊ីតដែលធ្វើឲ្យខ្សោយពោះវៀន អាចបង្កបញ្ហាការទល់លាមក។
មិនតែប៉ុណ្ណោះការបរិភោគឪឡឹកបន្ទាប់ពីបរិភោគសាច់ពពែ ក៏ជាបញ្ហាមួយដែរ ព្រោះវាអាចរារាំងដល់ផាលក្រពះរបស់អ្នក៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស