ប្រទាលកន្ទុយក្រពើត្រូវបានគេទទួលស្គាល់ថា ជាប្រភេទរុក្ខជាតិដែលផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ព្រមទាំងសម្ជស្សរបស់មនុស្សដូចជា៖ កាត់បន្ថយការជ្រុះសក់, កម្ចាត់អង្គែនៅលើស្បែកក្បាល, ធ្វើឲ្យស្បែកស្រស់ថ្លា... អត្ថប្រយោជន៍ដ៏អស្ចារ្យនៃសារធាតុទាំងនេះមានតែនៅក្នុងប្រទាលកន្ទុយប្រពើប៉ុណ្ណោះ។

ពន្លឿនការវិវត្តិនៃសក់
ចំនួនអង់ស៊ីមដែលមាននៅក្នុងប្រទាល់កន្ទុយក្រពើអាចជួយលើកកម្ពស់កំណើននៃសក់។ លើសពីនេះទៅទៀតវា ក៏គាំទ្រដល់តុល្យភាពនៃអាល់កាឡាំ PH នៃឬសក់, ផ្តល់សារធាតុចិញ្ចឹមដល់ការអភិវឌ្ឍ, កាត់បន្ថយការការជ្រុះសក់។ បន្ទាប់បីការប្រើប្រាស់សាប៊ូ អ្នកត្រូវបន្ថែមប្រទាលកន្ទុយក្រពើពីលើឲ្យសព្វទាំងសក់ទាំងស្បែកក្បាល បន្ទាប់មកផ្អាប់ទុករយៈពេល ១៥ ទោ ២០ នាទីរួចធ្វើការសម្អាតសក់របស់អ្នកជាមួយនឹងទឹកត្រជាក់។
ដែនកំណត់អង្គែនៅលើស្បែកក្បាល
ការសិក្សាបានបង្ហាញថា សារធាតុចិញ្ចឹមនៅក្នុងប្រទាលកន្ទុយក្រពើ មានលក្ខណៈសម្បត្តិ អាចកាត់បន្ថយការរមាស់ដោយសារអង្គែនៅលើស្បែកក្បាលប្រកបដោយប្រសិទ្ធិភាព។ លើសពីនេះទៅទៀតរុក្ខជាតិនេះត្រូវបានគេចាត់ទុកថា ជា (អ្នកជួយសង្គ្រោះ) សម្រាប់ស្បែកក្បាលដែលមានអាការៈស្ងួត ឲ្យមានអារម្មណ៍ត្រជាក់ឡើងវិញ។
កាត់បន្ថយជំងឺលើស្បែក
ដោយសារតែប្រសិទ្ធិភាពនៃប្រទាល់កន្ទុយក្រពើ អាចព្យាបាលជំងឺសើរស្បែក និងជំងឺស្បែកក្រហមប្រសើរបំផុត។ មិនតែប៉ុណ្ណោះប្រទាលកន្ទុយក្រពើគឺជាជែល ដែលអាចជួយកម្ងាត់កោសិការដែលងាប់ៗចេញពីលើស្បែកក្បាល ហើយផ្តល់នូវវីតាមីនដែលអត្ថប្រយោជន៍ដល់រាងកាយដូចជា វីតាមីន A, B1, B2, B5, B12, C, E, អាស៊ីតអាមីណូ...។
ធ្វើឲ្យសក់ភ្លឺរលាង
សារធាតុនៅក្នុងប្រទាលកន្ទុយក្រពើអាចជួយឲ្យសក់មានសភាពភ្លឺរលោង។ នៅពេលដែលសក់របស់អ្នកខ្វះសារធាតុចិញ្ចឹម នឹងធ្វើឲ្យសក់ស្ងួតយ៉ាងឆាប់រហ័ស និងធ្វើឲ្យសក់ងាប់។ ប្រសិនបើអ្នកចង់បានសារធាតុចិញ្ចឹមពីធម្មជាតិ អ្នកគ្រាន់ប្រើប្រាស់ពីរដងក្នុងមួយសប្តាហ៍ នឹងជួយឲ្យសក់របស់អ្នកភ្លឺចែងចាំង ហើយទន់រលោងយ៉ាងឆាប់រហ័ស។
ទប់ស្តាត់សក់បែកចុង
ទឹកប្រទាលកន្ទុយក្រពើ ឬជែលអាចកាត់បន្ថយបាតុភូតនៃសក់បែកចុង ដោយសារតែវាមានសមត្ថភាពបង្កើនសំណើម, ជំរុញការអភិវឌ្ឍនៃសក់, ដោយហេតុនេះទើបអាចជួយដោះស្រាយឬសគល់នៃសក់ដែលខូចខាត។ វិធីអនុវត្តអ្នកត្រូវលាយទាកក្រុឆ្មាជាមួយនឹងទឹកប្រទាលកន្ទុយក្រពើក្នុងអត្រា ១:១ បន្ទាប់មកយកទៅកក់ឲ្យសព្វប្រហែលជា ១៥ នាទិ និងលាងជាលើកដំបូង។
ចំណាំ៖ ភ្លាមបន្ទាប់ពីអ្នកកាត់ស្លឹកប្រទាលកន្ទុយក្រពើ អ្នកគួរឆ្នៃយកជាតិអន្ទិលៗ ឬចំរាញ់យកជាទឹកកុំទុកចោលយូរ ព្រោះសារធាតុសកម្មជីវសាស្ត្រនៅក្នុងរុក្ខជាតិអាចថយចុះម្តងបន្តិចៗ និងអស់ប្រសិទ្ធិភាព ដូច្នេះស្លឹករបស់វាគួរតែរក្សាទុកនៅក្នុងទូទឹកកក៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស