យើង​បាន​ដឹង​ហើយ​ថា ប្រេងអូលីវជា​ផលិតផល​ដ៏​ល្អ​សម្រាប់​សុខភាព។ ប៉ុន្តែ​​មិន​មែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ពីរបៀប​​ប្រើប្រាស់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ។ ជា​ទូទោ​មាន​កំហុស​ ៦​ចំណុច​ដែល​ធ្វើ​ឲ្យអ្នក​ប្រើ​ប្រាស់​ប្រេង​មិនបាន​ត្រឹម​ត្រូវ។
 

១.កាឡួរី
ដួច​ដែល​អ្នក​ដឹង​ស្រាប់​ហើយ​ កាល​ណា​ដែល​មនុស្ស​ម្នាក់​មាន​កាឡួរី និង​ជាតិ​ខ្លាញ់​ខ្ពស់​នៅ​ក្នុង​​ខ្លួន​មាន​​ន័យ​ថា​សម្រាប់​សុខ​ភាព​របស់​គេ​មិន​សម​ប្រកប​នោះ​ឡើយ។ ប្រេងអូលីវ​ទាំងអស់​សុទ្ធតែ​មាន​កាឡូរី និង​ជាតិខ្លាញ់ គឺកាឡូរី​ប្រហែល ១២០ និង​ជាតិ​ខ្លាញ់​ប្រហែល ១៤ក្រាម។

២.ហានិភ័យក្នុង​ការប្រើ​ប្រេង​អូលីវសុទ្ធ
បើទោះបី​ជាប្រេងអូលីវបាន​បន្ថែម​នូវ​វីដ្យូនីន​ក៏ដោយ ក៏​ផ្សែង​នៃ​ជាតិ​ប្រេង​ដែល​បានស្ថិត​នៅ​ក្នុង​នោះមាន​ទៅ​ដល់ ២១០ អង្សារសេ​ ដែរ។ ប៉ុន្តែវា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សុខ​ភាព​ល្អវិញ ប្រសិន​បើ​អ្នក​ប្រើប្រាស់​វា​នៅ​ក្នុង​កម្រិត​ដែល​តិច​តាម​ដែលអាច​ធ្វើទៅ​បាន។

៣.ប្រេងអូលីវមាន​បង្កប់​នូវ​រស​ជាតិ​ល្វីង
យោង​តាម​ការស្រាវ​ជ្រាវ​ដោយ​សាកលវិទ្យាល័យ​នៅ​រដ្ឋ កាលីហ្វញា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រេង​អូលីវ​មាន​បង្កប់​នូវ​សារធាតុ​ល្វីង ហើយ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីត​កម្ម។ នៅ​ក្នុង​ប្រេងអូលីវ​សុទ្ធ វា​មាន​ក្លិន​ជា​លក្ខណៈ​ប្រេង​អួលីវ​ស្រស់។

៤.ការ​ទុកប្រេងអូលីវ​នៅ​ក្បែរ​ចង្រ្កាន
ប្រេងអូលីវ​ដូច​ជា​គ្មាន​អ្វី​គូរ​ឲ្យ​ព្រួយបារម្ភ​ក្រៅ​ពី​ខ្យល់ និង​កម្តៅ​ទេ។ អ្នក​គួរ​តែ​ទុក​វា​នៅ​ក្នុង​ក្រឡ ដែល​មាន​ពណ៌​រាងងងឹត ឬក្រឡ​ដែល​ធ្វើ​ពី​សំណ​ប៉ាហាំង បន្ទាប់​មក​ទុក​វា​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​សមគួ។ តែ​ជៀស​វាង​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ។

៥.កាល​ដែល​ទិញ​ប្រេងអូលីវ​ច្រើន​ពេក
លុះត្រាតែ​អ្នក​ប្រើ​ច្រើន បើ​មិន​ដួច្នេះ​ទេ ជា​ការ​ល្អ​បំផុត​អ្នក​គួរ​តែ​ទិញ​តាម​ចំនួន​សមល្មម​បាន​ហើយ។ ព្រោះការ​ដែល​ទិញ​ប្រេង​អួលីវ​មក​ស្តុប​អស់​រយៈ​ពេល​យូរយ៉ាង​ដួច្នេះ អាច​ធ្វើ​ឲ្យ​កក
ឬ​បាត់​បង់​សុពលភាព​ដោយ​សារ​តែ​អ្នក​មិន​បាន​ដឹង​ពីរបៀប​រក្សា​វា​ទុក។

៦.ប្រើទូទឹកកក​ដើម្បី​ពិនិត្យ​មើលគុណ​ភាព​របស់​ប្រេងអូលីវ
នៅ​ពេល​ដែល​អ្នក​បាន​រក្សា​វា​ទុក​នៅ​សីតុណ្ហភាព​ទាប​នៅ​ក្នុង​ទូទឹកកក ប្រេង​អួលីវ​ប្រែជារឹង។ នោះ​មិនមែន​មានន័យ​ថា ប្រេង​អួលីវ​មាន​គុណ​ភាព​ជាង​មុន​នោះ​ឡើយ៕

ដោយ៖ យូរី

ប្រភព៖ បរទេស

Ads

 
Top