តើ​សាច់​គោ, សាច់​ក្របី​សម្បូរសារធាតុ​ចិញ្ចឹម​ច្រើន ហើយ​អាច​ជំនួយ​ដល់​សុខភាព​មែន​ទេ? មនុស្ស​ជា​ច្រើន​ជឿថា សាច់​ក្របី​អាច​ព្យាបាល​រោគ​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព។
ចម្លើយ​លម្អិត នឹង​បកស្រាយ​ដូច​ខាង​ក្រោមនេះ៖

តើសាច់ក្របីអាចជំនួយដល់សុខភាពដែរទេ?
បើ​យោង​តាម​ផ្នែក​ឱសថស្ថាន គ្រប់​ផ្នែក​ទាំង​អស់នៃ​​ក្របីមិន​ថា សាច់, ស្បែក, ឆ្អឹង... ត្រូវបាន​គេ​យក​ទៅ​ព្យាបាល​ជំងឺ​ទាំង​អស់ ដូច្នេះ​យើង​អាចនិយាយថា​សាច់​ក្របីពិតជា​ជំនួយ​ដល់​​សុខភាព​មែន។

តើសាច់គោ សាច់ក្របីសម្បូរសារធាតុចិញ្ចឹមមែនដែរទេ?
អ្នកជំនាញផ្នែកសារធាតុចិញ្ចឹមបានមានប្រសាសន៏ថា សាច់គោឬសាច់ក្របីសម្បូរសារធាតុចិញ្ចឹមដូចគ្នា។ តែទោះបីជាយ៉ាងណាក៏ដោយ សាច់គោល្អជាងសាច់ក្របី។

យោងតាមអ្នកវិភាគសារធាតុចិញ្ចឹមបានបង្ហាញថា សាច់ក្របីក៏មានចំណែកជាតិខ្លាញ់តិចជាងសាច់គោផងដែរ។ សាច់ក្របីមានជាតិខ្លាញ់តែ ១.៦ ទៅ ៥.៦%តែប៉ុណ្ណោះបើធៀបនឹងជាតិខ្លាញ់របស់សាច់គោពី ១០ទៅ ២២ ភាគរយ។ លើសពីនេះទៀត បរិមាណនៃជាតិដែកនៅក្នុងសាច់ក្របីច្រើនជាងសាច់គោ។

យោងតាមអ្នកវិភាគនៅឌឺប៉ាតឺម៉ង់កសិកម្មរបស់សហរដ្ឋអាមេរិចបានរកឃើញថា សារធាតុចិញ្ចឹមនៅក្នុងសាច់ក្របី ៨៥ក្រាម រួមមានថាមពល ១៦០កាឡូរី, ប្រូតេអ៊ីន ២៦ក្រាម, ខ្លាញ់ ៥ក្រាម, ខា្លញ់ប៉ះពាល់ដល់សុខភាពមាន ២ក្រាម, សារធាតុកូឡេស្តេរ៉ុល ៤៩មីលីក្រាម។ ហើយ​សមាសធាតុ​សារធាតុ​ចិញ្ចឹម ៨៥ក្រាម​របស់​សាច់​ក្របី​ខាង​លើ​មាន​សមតុល្យ​នឹង​សមាសធាតុសារ​ធាតុចិញ្ចឹម​របស់​សាច់​គោដែរ ប៉ុន្តែសារធាតុ​កូឡេស្តេរ៉ុល​នៅ​ក្នុង​សាច់​គោខ្ពស់​ជាង​សាច់​ក្របី ៧៦​មីលីក្រាម។

សាច់ក្របីអាចព្យាបាលរោគអ្វីខ្លះ?
សាច់​ក្របី​មាន​លក្ខណៈ​ពណ៌​ផ្កាឈូក​ស្លេក, ជាតិ​ខ្លាញ់​ពណ៌ស, ក្លិន​ឆ្អាតប មិន​ដូច​សាច់គោ​ឡើយ។ បើ​យោង​តាម​ផ្នែក​ឱសថបុរាណ សាច់​ក្របី​មាន​ប្រសិទ្ធិភាពក្នុងការ​ព្យាបាល​ជំងឺ​ហើម, ឈឺសន្លាក់ឆ្អឹង, ស្ពឹក, ឈឺខ្នង, រមួល​ក្រពើ។ លើសពីនេះទៀត​ ឈាមរបស់ក្របីអាចជួយឲ្យសាច់ដុំរឹងមាំ។

សាច់ក្របី​ក៏អាចប្រើ​ដើម្បីជួយ​លាងឈាម, ឆ្អឹងក្តៅ, ក្លិនញើស។ សាច់ក្របី ឬខួរឆ្អឹង​ក្របី​ស្ល​ជា​មួយនឹង​ដំឡូងបារាំង,​ មើមស្ពៃក្រហម, ឈូក, មើមនិងជី។

ចំពោះមនុស្សស្រីកើត​ជំងឺ​ហើមសុដន់ ត្រូវ​យក​សាច់​ច្រមុះ​ក្របី​មក​ធ្វើស៊ុប​ជាមួយ​ត្រសក់, មើមខ្ទឹម​បារាំង និង​ស្លឹក​ផ្កា​ស្រស់។ ហើយវា​ក៏អាចចម្អិន​ជា​មួយ​ម្នាស់ ឬ​ខ្នោរក៏​បាន៕

ដោយ៖ មង្គលការ

ប្រភព៖ បរទេស

Ads

 
Top