កូនក្រមុំគួរ
ជ្រើសរើសយកម្សៅផាត់លើស្បែកមុខពណ៌ស៊ីជម្ពូ, ពណ៌ផ្កាឈូក
ឬទឹកក្រូច។ នៅរដូវរងារប៉ែកខាងជើង
ជាធម្មតាធ្វើឲ្យមនុស្សស្រីមានស្បែកស្ងួត។
វាធ្វើឲ្យមនុស្សមានការភ័យខ្លាច ជាពិសេសកូនក្រមុំ។
ដោយសារកូនក្រមុំគ្រប់រូបចង់បានស្បែកមុខស្រស់ស្អាតបំផុត។
ខាងក្រោមនេះជាការណែនាំមួយចំនួនដើម្បីរក្សាស្បែកក្រមុំឲ្យមាន
ភាពស្រស់ស្អាត និងការតុបតែងមុខសម្រាប់ថ្ងៃពិសេស។


១. មុនពេលតុបតែងមុខ
-
កូនក្រមុំត្រូវយកចិត្តទុកចិត្តដាក់ទៅលើស្បែកមុនថ្ងៃរៀបការយ៉ាង
ហោចណាស់មុន ១ខែ។ នៅរដូវរងារ អ្នកគួរមានឡេសំណើមស្បែកជាប្រចាំ
ហើយប្រសិនបើនៅក្នុងរដូវក្តៅ
កុំភ្លេចប្រើឡេការពារកម្តៅព្រះអាទិត្យមុនពេលចេញទៅក្រៅ។
- នៅក្នុងថ្ងៃរៀបការ កូនក្រមុំគួរតែលាងសម្អាត
និងម៉ាស្សាមុខនឹងទឹកផ្កាកុលាប។ នេះជាជំហ៊ានសំខាន់មួយ
ជួយឲ្យស្បែកមុខលាត ទន់មុនពេលតុបតែង។
អ្នកគួរលាងសម្អាតមុខដោយទឹកក្តៅ(ត្រូវចាំថាមិនត្រូវប្រើទឹកក្តៅ
សម្រាប់ស្បែកស្ងួតឡើយ), ត្រូវប្រើកន្សែងដៃទន់ជូតសម្អាតស្បែកមុខ
បន្ទាប់ពីមានសំណើមលើស្បែកមុខ ហើយ យកទឹកផ្កាកុលាបមកលាងមុខ
និងម៉ាស្សាថ្នមៗរយៈពេល ៣០នាទី
ដើម្បីឲ្យស្បែកស្រូបយកជាតិទឹកផ្កាកុលាប។
២. តុបតែងមុខ
- មុនពេលអ្នកជំនាញធ្វើការតុបតែងមុខឲ្យកូនក្រមុំ
អ្នកត្រូវចងចាំថាត្រូវប្រើឡេលាបស្បែក
បន្ទាប់មកប្រើក្រែមលាបត្របកភ្នែក, ម្សៅ…
- ជ្រើសរើសយកការតុបតែងមុខ ដោយការប្រើម្សៅទឹក លាបលើផ្ទៃមុខថ្នមៗ ដើម្បីរក្សាសម្រស់បែបធម្មជាតិ។
- កូនក្រមុំគួរជ្រើសរើសយកម្សៅផាត់មុខពណ៌ស៊ីជម្ពូ, ផ្កាឈូក ឬទឹកក្រូចដើម្បីធ្វើឲ្យស្បែកមានពណ៌ផ្កាឈូក។
- ជម្រើសនៃក្រែមលាបបបូរមាត់ក៏ជាភាពសំខាន់មួយ
ដើម្បីធ្វើឲ្យផ្ទៃមុខមានភាពស្រស់ស្អាតផងដែរ។
ប្រសិនបើផ្ទៃមុខកូនក្រមុំមានពណ៌ផ្កាឈូកហើយ
កូនក្រមុំគួរជ្រើសរើសយកក្រែមបបូរមាត់ពណ៌ក្រហម, ទឹកក្រូច,
ផ្កាឈូក, ពណ៌ទឹកក្រូចស្រាល… គួរចៀសវាងពណ៌ខ្មៅពេក ឬពណ៌ស្លេកពេក។
៣. ក្រោយពេលតុបតែងមុខ
- ក្រោយពេលអ្នកបានតុបតែងមុខ គួរប្រើស្ព្រាយ (Spray)
ទឹកខនិចបាញ់លើផ្ទៃមុខ។ សព្វថ្ងៃនេះ
ផលិតផលមួយនេះមានការពេញនិយមច្រើន
វាមិនត្រឹមតែផ្តល់ចំហាយទឹកដល់ស្បែកមុខប៉ុណ្ណោះទេ
តែថែមទាំងជួយរក្សាក្រែមម្សៅលើផ្ទៃមុខបានក្នុងរយៈពេលច្រើនម៉ោង
ផងដែរ។ កូនក្រមុំគួរមានស្ព្រាយ (Spray)
ទឹកខនិជមួយដបប្រើក្នុងឱកាសរៀបអាពាហ៏ពិពាហ៏។ ក្រោយពេលបាញ់រួច
ប្រើក្រដាសជូតលើផ្ទៃមុខថ្នមៗយ៉ាងណាកុំឲ្យរលុបម្សៅ ក្រែម៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស