តើការទទួលទានសាច់ទាពិតជាល្អសម្រាប់សុខភាពមែនទេ? តើអ្វីខ្លះត្រូវចងចាំ នៅពេលទទួលទានសាច់ទា? បើចង់ដឹងច្បាស់សូមមើលអត្ថបទលម្អិលដូចខាងក្រោម៖

ការទទួលទានសាច់ទាពិតជាល្អសម្រាប់សុខភាព
សាច់ទាមានផ្ទុកនូវកម្រិតប្រូតេអ៊ីនខ្ពស់ដូចជា៖ ជាតិដែក, កាល់ស្យូម, ផូស្វ័រិច, វីតាមីន A, វីតាមីន B1, វីតាមីន D… ចាំបាច់សម្រាប់សុខភាព និងការឡើងទម្ងន់។ យោងតាមឱសថបុរាណបានឲ្យដឹងថា សាច់ទាមានរសជាតិផ្អែម, ប្រៃបន្តិច, ងាយរំលាយ អាចជួយព្យាបាលជំងឺហើមសួត ដោយសារទឹកចូល, បន្សាបជាតិពុល។ ការទទួលទានសាច់ទាអាចជួយព្យាបាលជំងឺសរសៃឈាមបេះដូង, ជំងឺរបេង និងមហារីក។ ការទទួលទានសាច់ទាអាចផ្តល់អត្ថប្រយោជន៏ចំពោះអ្នកមានរាងកាយចុះខ្សោយ, មិនឃ្លានបាយ, គ្រុនក្តៅ, ទាចទឹក, រាងកាយចុះខ្សោយពេលក្រោកពីឈឺ, បាតជើងក្តៅ, ការមករដូវតិច, ធ្លាក់ស, អ្នកម្តាយខ្វះទឹកដោះ និងជួយឲ្យគេងលក់បានស្រួល។
ដើម្បីព្យាបាលជំងឺលើសឈាម, សូរហ៊ឹងត្រចៀក, មមើមមាយ, វិលមុខ ត្រូវទទួលទានពងទាជ្រលក់អំបិល ១គ្រាប់ជារៀងរាល់ព្រឹក។
ចំណុចត្រូវចងចាំ
ដោយសារសាច់ទាងាយក្នុងការរំលាយ វាបានធ្វើឲ្យប៉ះពាល់អវិជ្ជមានដល់លំពែង, ផ្លូវចិត្ត។ ហាមទទួលទានសាច់ទាជាមួយផ្សិតខ្មៅ, សណ្តែកសៀង, សាច់អណ្តើក, សាច់អណ្តើកខ្មៅ។ ហាមទទួលទានពងទាជាមួយសាច់ជ្រូកបីជាន់, ផ្លែប៊ឺរី, ផ្លែព្រូន។
សាច់ទាអាចជួយព្យាបាលជំងឺ
ការទទួលទានអាហារដែលធ្វើពីសាច់ទាអាចជួយព្យាបាលជំងឺឈឺខ្នង, រលាកតម្រងនោម, ជំងឺហឺត, ខ្វះសារធាតុចិញ្ចឹម។ យោងតាមឱសថបុរាណបានឲ្យបង្ហាញថា អាហារធ្វើពីសាច់ទាអាចជួយព្យាបាលជំងឺបានច្រើនមុខ។ មនុស្សតែងតែយកសាច់ទាចាស់ៗមកធ្វើជាឱសថ។
ព្យាបាលជំងឺឈឺខ្នង៖ សាច់ទាជាមួយសណ្តែកកួរ យកសាច់ទាមិនជាប់ខ្លាញ់ ២០០ក្រាម, ហាន់ជាចំណិតតូចៗ, គ្រឿងទេស។ ដាក់សណ្តែកកួរ ២០០ក្រាម ក្នុងទឹកក្តៅ ៣០០មល ដាក់សាច់ទាចូល ហើយកូរវារហូតដល់ឆ្អិន។ ទទួលទានរយៈពេល ៣ថ្ងៃ ១ថ្ងៃមួយម្តង។
ព្យាបាលជំងឺរលាកតម្រងនោម៖ សាច់ទាជាមួយខ្ទឹមស យកទាទាំងមូលមកលាងឲ្យបានស្អាត, យកបេះដូងវាចេញ។ ញាត់ខ្ទឹមស ៥០ក្រាមចូលក្នុងពោះទា រួចដាក់ចម្អិន។ ទទួលទានឲ្យបានរយៈពេល ២ទៅ ៣ថ្ងៃ។
ព្យាបាលជំងឺរបេង ក្អកតែនៅពេលថ្ងៃ៖ ស្លជើងទាជាមួយសាច់ជ្រូក ទទួលទានទាំងក្តៅៗ។
ព្យាបាលជំងឺខ្វះឈាម៖ សាច់ទាជាមួយសណ្តែកក្រហម។ ទា ១គីឡូ, សណ្តែកក្រហម ៥០ក្រាម, សណ្តែកដី ១០០ក្រាម, ល្ពៅ ៣០ក្រាម យកមកធ្វើជាស៊ុប។
ព្យាបាលជំងឺហឺត៖ ទាជាមួយទឹកអំពៅ។ យកសាច់ទាមិនជាប់ខ្លាញ់ ៣០០ក្រាមមកចិញ្ច្រាំ, គ្រឿងទេស, ទឹកអំពៅ ៣០០មល, អង្ករ ១០០ក្រាម។ នៅពេលដែលបបរពុះ ដាក់សាច់ទាចូល និងទឹកអំពៅចូល។ ទទួលទានក្នុងរយៈពេល ១សប្តាហ៏ ទទួលទានបបរក្តៅជារៀងរាល់ថ្ងៃ ១ថ្ងៃបីដង៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស