សាច់​គោធម្មជាតិ​មាន​លក្ខណៈ​ទន់, ក្លិន​ឈ្ងុយ ហើយផ្អែម ដែល​មនុស្ស​ជាច្រើ​ន​ចូល​ចិត្ត​ទទួល​ទាន។ បើ​ប្រៀប​ធៀប​ទៅ​នឹង​សាច់​គោ​ដែល​ចម្អិន​រួច បរិមាណ​សារធាតុ​ចិញ្ចឹម​របស់​សាច់​មិន​ខុស​គ្នា​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ទទួល​ទាន​សាច់​គោ ដើម្បី​ចៀស​វាងការ​​ឆ្លង​ជំងឺ។
 
 

ចំពោះ​បច្ចេក​ទេស​ក្នុងការ​សម្លាប់​សត្វ ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន និង​កន្លែង​ផ្ទុក​សាច់​នៅ​ក្នុង​ប្រទេស​យើង​មិន​ទាន់​មាន​​អនាម័យ​ត្រឹម​ត្រូវ​នៅ​​ឡើយ។ ដូច្នេះ ការ​ទទួល​ទាន​សាច់​គោ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ជា​ច្រើន​ដូច​ខាង​ក្រោម៖

ជំងឺ​ឆ្លង​ពីពពួក​ប៉ារ៉ាស៊ីត៖ ដោយ​សារ​តែ​ពពួក​ប៉ារ៉ាស៊ីត​មាន​នៅ​ក្នុង​ពោះវៀន​ ហើយ​​គីស​មាន​នៅ​ក្នុង​សាច់​សាច់​គោ។ ប្រសិនបើ​អ្នក​បរិភោគ​ដោយ​ចម្អិន​មិនបាន​ល្អ វា​នឹង​ធ្វើ​ឲ្យ​មេរោគ​​មាន​ឱកាស​​ទៅ​ក្នុង​ពោះវៀនរបស់​អ្នក ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​រាង​កាយ បណ្តាល​ឲ្យ​កើត​ជា ជាលិកា​ប៉ារ៉ាស៊ីត។

ប៉ារ៉ាស៊ីត​ហ្វាស៊ីអូឡូ​ស៊ីស៖ ជា​ធម្មតា​ប្រភេទ​នៃ​ប៉ារ៉ាស៊ីត​នេះ​មាន​នៅ​ក្នុង​ថ្លើម ហើយ​បំពង់​ទឹក​ប្រមាត់​របស់​សត្វ​ស៊ី​រុក្ខជាតិ​ជា​អាហារ​ដូច​ជា៖ គោ​ក្របី, ចៀម…នៅ​ពេល​ពពួក​ប៉ារ៉ាស៊ីត​ទាំង​អស់​នេះ​ចេញ​តាម​លាម​ក មក​ក្រៅ ពង​ញាស់​របស់​ពពួក​ប៉ារ៉ាស៊ីត​នឹង​លូត​លាស់​នៅ​ក្នុង​ខ្យល់។ មួយ​ចំនួន​រស់​នៅ​ក្នុង​ទឹក, ខ្លះ​ទៅ​តោង​ជាប់​នឹង​បន្លែ​ដូច​ជា៖ ជីរ, ស្ពៃ​ខៀវ ឬអាច​ជាប់​នឹង​សាច់​សត្វ​នៅ​ពេល​សម្លាប់​មិន​បាន​ត្រឹម​ត្រូវ និង​គ្មាន​អនាម័យ។

នៅពេល​ពពួក​ប៉ារ៉ាស៊ីត​បាន​ចូលទៅ​ក្នុង​រាង​កាយ​ហើយ វា​បាន​ជ្រៀត​ចូល​ក្នុង​ពោះវៀន និង​ថ្លើម ហើយ​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ។ ដូច្នេះ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ទទួល​ទាន​សាច់​គោ មុន​ពេល​ទទួល​ទាន​អ្នក​គួរ​សុំ​ឲ្យ​អ្នក​លក់​បាន​ស្ងោរ ឬស្រុះ​សាច់​នៅ​ក្នុង​ទឹក​ក្តៅ​ជា​មុន​សិន៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top