គ្រប់​ផ្នែក​នៃរាង​កាយ​សុទ្ធតែ​ទាម​ទារការ​មើល​ថែយ៉ាង​ពិសេស ជា​ពិសេស​នៅ​ពេល​អ្នក​ធ្វើលំហាត់​ប្រាណ​ជា​ប្រចាំ។ រឿង​ចម្បង​ដែល​អ្នក​ត្រូវ​គិត​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​គឺ ភាព​ល្អ​ឥត​ខ្ចោះ។ រូបរាង និង​ទំហំរាង​កាយ​របស់​អ្នក​ត្រូវ​ខុស​ប្លែក​ពីអ្នក​ដទៃ។ អ្នក​ត្រូវ​រក្សា​រឿង​នេះទុក​ក្នុង​ចិត្ត នៅពេល​អ្នក​កំពុង​ធ្វើលំហាត់​ប្រាណ។ នៅ​ពេល​អ្នក​ព្រឹក្សា​ជា​មួយ​អ្នក​ជំនាញ អ្នក​នឹង​ឃើញ​ថា អ្នក​មាន​ក្បាច់​ហាត់​ប្រាណ​តែ​មួយ​គត់​ដែល​ផ្សាភ្ជាប់​ទៅ​នឹង​រាង​កាយ​របស់​អ្នក។
 

ចំណុច​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង​អំពីស្មា​របស់​អ្នក មុន​អ្នក​ចាប់​ផ្តើម​ធ្វើ​លំហាត់​ប្រាណ​ស្មា។ ស្មា​មាន​សាច់​ដុំ ៣​កន្លែង៖ ខាង​មុខ, កណ្តាល និង​​ខាង​ក្រោយ។ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ធ្វើ​លំហាត់​ប្រាណសាច់​ដុំ ៣​កន្លែង​នេះ​បាន​ស្មើ​គ្នា។ ខាង​ក្រោម​នេះ​ជា​លំហាត់​ប្រាណ​ស្មា​មួយ​ចំនួន​ដែល​អ្នក​អាច​មើល​ឃើញ​ភាព​ខុស​ប្លែក​គ្នា​ទាំងស្រុង។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពេល​ធ្វើ​លំហាត់​ប្រាណ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អឥត​ខ្ចោះ។

លើកដុំ​ដែក
អ្នក​​ត្រូវ​អង្គុយ​លើកៅអី​ពូក រួច​លើក​ដុំ​ដែកដើម្បី​ជំនួយ​ដល់​ខ្នង។ ការ​លើកដុំដែក​ដោយ​ដាក់​ប្រវែង​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ លើក​វា​ឡើង​លើ​ក្បាល។ អ្នក​ត្រូវ​ដក​ដង្ហើម​ចូល​នៅ​អ្នក​ដាក់​វា​លើ​ស្មា ហើយ​ដក​ដង្ហើម​ចេញ នៅ​ពេល​អ្នក​ដាក់​វាចុះមក​លើ​ស្មា​វិញ។

ដៃម្ខាង​ដាក់​ចុះ ម្ខាង​ទៀត​លើក​ដុំដែក​ឡើង
នេះ​ជា​លំហាត់​ប្រាណ​សាច់​ស្មា​ដែល​ល្អ​បំផុត។ អ្នក​នឹង​ត្រូវការ​ដុំ​ដែក ដៃ​ម្ខាង​ទៀត​គួរក្តាប់​អ្វី​ឲ្យ​នៅ​នឹង។ អ្នក​ត្រូវ​ឈរ​ឲ្យ​បាន​ត្រង់ ដៃ​ម្ខាង​កាន់​ដុំ​ដែក។ រក្សា​ដង​ខ្លួន​ឲ្យ​នឹង លើក​ដុំដែក​ទៅ​ម្ខាង។ ដាក់​ដុំដែក​ចុះមក​ទីតាំង​ដើម​វិញ ហើយ​ធ្វើម្តង​ទៀត​សម្រាប់​ដៃ​របស់​អ្នក​ម្ខាង​ផ្សេង​មួយ​ទៀត។

លើកដុំដែកត្រប៉ែត
អ្នក​ត្រូវ​ឈរ​ឲ្យ​ត្រង់ កាន់​ដុំដែក​ត្រប៉ែត ហើយ​លើក​ដាក់​ចំពី​មុខ។ អ្នក​ត្រូវ​ដក​ដង្ហើម​ចេញ នៅ​ពេល​លើក​ដុំដែក​ត្រប៉ែត​លើ​ស្មា​បន្តិច។ ដក​ដង្ហើម​ចូល​ហើយ​ដាក់​ដុំ​ដែក​ត្រប៉ែត​ចុះមក​ទីតាំង​ដើម​វិញ។

ដេកលើកដុំដែក
អ្នក​ត្រូវ​ដេក​លើ​បង់រាប​ស្មើមួយ ហើយ​កាន់​ដុំដែក​ក្នុង​ដៃ​ម្ខាងៗ។ ដៃ​ទាំង​២​របស់​អ្នក​គួរ​ដាក់​ឲ្យ​ស្មើគ្នា។ ដក​ដង្ហើម​ចេញ​នៅពេល​អ្នក​លើក​ដៃឡើង​លើ​រហូត​ដល់​កែង​ដៃ​រាបស្មើ។ ដក​ដង្ហើម​ចូល​នៅ​ពេល​អ្នក​ដាក់​ដៃចុះមក​ទីតាំង​ដើម​វិញ។

អាហ្វង់
អាវ៉ង់​ក៏​ជា​លំហាត់​ប្រាណល្អ​មួយ​ប្រភេទ​សម្រាប់​សាច់ស្មាផង​ដែរ។ អ្នក​ត្រូវ​ផ្កាប់​មុខ ហើយ​អ្នក​ត្រូវ​លើក​ខ្លួន​ឡើង​ហើយ​ដាក់​ខ្លួន​ចុះវិញ​ដោយ​ប្រើដៃ​ទាំង​សង​ខាង​របស់​អ្នក។ លំហាត់​ប្រាណ​បែបនេះ​អាច​ជួយ​សាច់​ដុំសរ​សៃ​យាង, ស្មា និង​សាច់​ដុំក្បាល​ពោះទាំង​មូល៕

ដោយ៖ ដារ៉ា

Ads

 
Top