មានហេតុផល
ជាច្រើនដែលធ្វើឲទំនាក់ទំនងស្នេហាត្រូវបែកបាក់។
គ្រប់ពេលដែលនៅជាមួយគ្នាស្ទើរតែគ្មានអារម្មណ៏ដូចបាននៅជាមួយ
គ្នា។ ដើម្បីការពារភាពសោកស្តាយទាំងអារម្មណ៏
និងការចំណាយពេលវេលាឥតប្រយោជន៍
គូស្នេហ៍គ្រប់រូបត្រូវតែពិភាក្សាគ្នាអំពីទស្សនៈមួយចំនួនមុនពេល
សម្រេចចិត្តចែកផ្លូវគ្នា។ ការពិភាក្សាគ្នាអំពីការចែកផ្លូវគ្នា
នឹងធ្វើឲអ្នកទាំងពីរអាចបែកគ្នាដោយគ្មានការឈឺចាប់។

តើអំពើហឹង្សាកើតឡើងញឹកញាប់ដែរទេ?
នេះជាសំណួរទី១ អ្នកត្រូវសួរខ្លួនឯងមុនពេលចែកផ្លូវគ្នា
ព្រោះវាជាមេរោគដ៏ធំបំផុតដែលធ្វើឲ្យស្នេហារបស់ត្រូវបញ្ចប់។
ប្រសិនបើអំពើហឹង្សាកើតឡើងដោយសារតែបញ្ហាទំនុកចិត្ត
និងទង្វើមិនគប្បីមួយចំនួនដែលធ្វើឲដៃគូមិនសប្បាយចិត្ត
វាជាហេតុផលដ៏គួរឲព្រួយបារម្ភ។
តើអ្នកបានបាត់បង់ព្រហ្មចារី ឬនៅ?
មនុស្សស្រីជាច្រើនហ៊ានលះបង់អ្វីៗទាំងអស់
សូម្បីតែខ្លួនប្រាណឲតែដៃគូរបស់ខ្លួនទទួលបានសេចក្តីសុខ។
ការគិតបែបនេះខុសហើយព្រោះវាអាចធ្វើឲអ្នកអស់តំលៃសម្រាប់គេ
តែប្រសិនបើវាជារឿងចាំបាច់
ហើយអាចធ្វើឲ្យស្នេហារបស់អ្នកកាន់តែប្រសើរឡើងនោះគឺជារឿងល្អ។
តើនៅទំនាក់ទំនងរបស់អ្នកនៅមានកង្វះខាតមែនទេ?
បញ្ហាទំនាក់ទំនងគឺជារឿងមួយធម្មតាក្នុងចំពោះស្នេហា។
ប៉ុន្តែសំណួរមួយដែលអ្នកត្រូវសួរខ្លួនឯងគឺ
ថាតើបញ្ហាទំនាក់ទំនងជានៅមានកង្វះខាតធំដុំដែរទេ?
ប្រសិនបើជាបញ្ហាធំពិតមែន អ្នកត្រូវមានបំលាស់ប្តូរភ្លាម
និងគួរគិតពិចារណាឡើងវិញ។ ប្រសិនបើរឿងនេះនៅតែបន្តដូចដើមរហូត
អ្នកប្រាកដជាត្រូវចែកផ្លូវគ្នាមិនខាន។
តើអ្នកធ្លាប់ដែលបានសុំទោសនូវអ្វីដែលអ្នកបានធ្វើខុសដែរទេ?
រឿងមួយទៀតដែលត្រូវសម្លឹងមើលគឺ
ថាតើអ្នកធ្លាប់ដែលបានសុំទោសនូវរាល់កំហុសឆ្គងរបស់អ្នកដែរទេ។
ប្រសិនបើអ្នកធ្លាប់ ហើយដៃគូរបស់អ្នកមិនធ្លាប់
ការសន្ទនាគ្នាជាវិធីមួយល្អដើម្បីរៀបចំឲអ្វីៗល្អឡើងវិញ។
ទំនាក់ទំនងស្នេហាល្អៗតែងតែកើតមានឡើង
នៅពេលគូស្នេហ៏ទាំង២ចេះសុំទោសគ្នា។
តើអ្នកបានបញ្ចប់បញ្ហាទំនុកចិត្តហើយ ឬនៅ?
ការច្រណែនជាអារម្មណ៏មួយពីធម្មជាតិ។
ប៉ុន្តែបញ្ហាទំនុកចិត្តញឹកញាប់
គឺជាអ្វីមួយដែលត្រូវការដំណោះស្រាយ។
ប្រសិនបើនេះជាអ្វីដែលធ្វើឲអ្នកបារម្ភ
អ្នកត្រូវជជែកជាមួយដៃគូ។ កុំទុកវាឲកាន់តែយូរឡើងៗ
ប្រសិនបើអ្នកមិនអើពើទេ
អ្នកនឹងត្រូវបាត់បង់ចំណាប់អារម្មណ៏ចំពោះរឿងស្នេហា៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky