ជំងឺរលាកច្រមុះ គឺជាជំងឺធម្មតានៅក្នុងប្រទេសវៀតណាម។ បុព្វហេតុសំខាន់បំផុតបណ្តាលឲ្យរលាកច្រមុះ គឺផ្តាសាយ, ឈឺបំពង់ក។ ហេតុផលមួយទៀតក៏អាចបណ្តាលមកពីការលោតជ្រមុជចូលទៅក្នុងទឹក, ដោយសារមានបំលាស់ប្តូរសម្ពាធភ្លាមៗ… រលាកច្រមុះបណ្តាលមកពីមានជំងឺផ្តាសាយធំ, រោគកញ្ជ្រិល, ក្អកមាន់, រលាកសួត។ ដើម្បីព្យាបាលជំម្ងឺរលាកច្រមុះនេះបាន ក្រៅពីការតមអាហារ ក៏ត្រូវទៅព្យាបាលបន្ថែមផងដែរ។

ខាងក្រោមនេះជាអាហារមួយចំនួនដែលអ្នកជំងឺរលាកច្រមុះមិនគួរទទួលទាន ព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងបណ្តាលឲ្យជំម្ងឺកាន់តែធ្ងន់ធ្ងរឡើង៖
អាហារហិលៗ
អាហារហិលៗមួយចំនួនធ្វើឲ្យក្រហាយទ្រូង ហើយច្រាល់ជាតិអាស៊ីតចូលក្នុងបំពង់អាចប៉ះពាល់ដល់ត្រចៀក, ច្រមុះ និងបំពង់ក។
អាហារសម្បូរជាតិប្រេង
អាហារដែលមានផ្ទុកជាតិប្រេងអាចបណ្តាលឲ្យលាកច្រមុះ។
ជាតិកាហ្វេអ៊ីន
ភេសជ្ជៈកាហ្វេអ៊ីនបណ្តាលឲ្យខ្សោះជាតិទឹកក្នុងខ្លួន ប៉ុន្តែវាអាចធ្វើឲ្យតឹងច្រមុះ។ នៅពេលអ្នកតឹងច្រមុះ ហើយមិនបានទទួលទានទឹកគ្រប់គ្រាន់ទេនោះ ធ្វើឲ្យកើនស្លេស្ម, ស្ថានភាពបែបនេះអាចបណ្តាលឲ្យរលាកចម្រុះកាន់តែខ្លាំងឡើង។
អាហារដែលមានជាតិស្អិត
អ្នកវិទ្យាសាស្ត្របានគិតថា អាហារជាតិស្អិតបានពីគ្រាប់ធញ្ញជាតិជាប្រភេទអាហារការពារ និងផ្តល់ជាតិពណ៌ ប៉ុន្តែវាអាចមនុស្សកើតអាឡាក់ហ្ស៊ីបាន។
ផលិតផលទឹកដោះគោ
ទឹកដោះគោ និងផលិតផលប្រចាំថ្ងៃដូចជា៖ ប៊ឺ, ប្រូម៉ា, ទឹកដោះគោជូរ, ស៊ុត, ទឹកដោះគោ…ជួនកាលក៏អាចបណ្តាលឲ្យរលាកច្រមុះផងដែរ។ ដូច្នេះអ្នកកើតជំងឺរលាកច្រមុះគួរចៀសវាងអាហារទាំងនេះ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស