ទម្លាប់​អាក្រក់​ជា​ច្រើន​នៅ​ក្នុង​ជីវិត​រស់​នៅ និង​ការ​ទទួល​ទាន​អាហារ​ពេលល្ងាច​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​ជា​ច្រើន​ដូច​ជា៖ ឈឺ​ពោះ, ដំបៅ, មហារីក…ដូច្នេះ​យល់​ល្អ​អ្នក​គួរ​ជៀស​ឲ្យ​ឆ្ងាយ​ពីទម្លាប់​ទាំង​អស់​នេះ។
 

១. ញ៉ាំ​មុន​ពេល​ចូល​គេង
ប្រភេទ​អាហារ​ដែល​ងាយ​រំលាយ​ដូច​ជា៖ ទឹកដោះ​គោ, ផ្លែ​ឈើ…ក៏​អាច​ប៉ះ​ពាល់​ដល់​ពោះរបស់​អ្នក​ដែរ។ ព្រោះ​ប្រភេទ​អាហារ​ប្រូតេអ៊ីន​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីត។ អាហារ​ដែល​ងាយ​រំលាយ និង​បំបែក​បាន​តិច​បំផុត អាច​បណ្តាល​ឲ្យ​ហើម​ពោះ​និង​ឈឺ​ពោះ។

២. ញ៉ាំអាហារ​ពេល​ព្រឹក​មិន​បាន​ទៀង​ទាត់
មនុស្ស​ជា​ច្រើន​តែង​តែ​ភ្លេច​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ដែល​អាច​បណ្តាល​ឲ្យ​ដំបៅ​ក្រពះ។ ក្នុង​ពេល​វេលា​ជាក់​លាក់​មួយ ពោះ​មាន​ទម្លាប់​មួយ គឺ​បញ្ចេញ​ជាតិ​អាស៊ីត​នៅ​ពេល​រំលាយ​អាហារ។ ដោយ​គ្មាន​អាហារ​ផ្គត់​ផ្គង់​ដល់​វា​ទេ ធ្វើ​ឲ្យ​បរិមាណ​ជាតិ​អាស៊ីត​ផលិត​ឡើង​តែ​ម្នាក់​ឯង ដែល​អាច​បណ្តាល​ឲ្យ​ដំបៅ​ក្រពះ និង​កើត​ជំងឺ​ផ្សេងៗ​ទៀត។

៣. ប្រើថ្នាំ​បំបាត់​ការ​ឈឺចាប់​ហួស​កម្រិត
មនុស្ស​យើង​តែង​តែ​មាន​ទម្លាប់​មួយ​លេប​ថ្នាំបំបាត់​ការ​ឈឺ​ចាប់​ហួស​កម្រិត នៅ​ពេល​មាន​ការ​ឈឺចាប់​តិច​តួច​ដូច​ជា៖ ឈឺក្បាល, ឈឺសាច់ដុំ, ឈឺខ្លួន…ដោយ​មិន​បាន​ដឹង​ថា ថ្នាំ​បំបាត់​ឈឺ​ចាប់​នេះ អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់ពោះ​យ៉ាង​ណា​ទេ។
ថ្នាំ​បំបាត់ការ​ឈឺចាប់​បាន​រារាំង​ដល់​ការ​ផលិត​សារ​ធាតុ​ការពារ​របស់​ពោះ បណ្តាល​ឲ្យ​ហូរ​ឈាម​ក្នុង​ពោះ, ដំបៅ​ក្នុង​រយៈ​ពេល​យូរ​ដោយ​គ្មាន​ចេញ​រោគ​សញ្ញា។ ដូច្នេះ ប្រសិន​បើការ​ឈឺ​ចាប់​មិន​ធ្ងន់​ធ្ងរទេ អ្នក​មិន​គួរ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ហួស​កម្រិត​ឡើយ។ អ្នក​គួរ​តែ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​តែ​មួយ​គត់។

៤. ជក់បារីច្រើនពេក
ថ្នាំជក់​អាច​បំផ្លាញ​សួត និង​សរីរាង្គ​ផ្លូវ​ដង្ហើម ហើយ​ថ្នាំ​ជក់​ក៏​អាច​ប៉ះពាល់​ដល់​ពោះយ៉ាង​ធ្ងន់​ធ្ងរ។ សារ​ធាតុនីកូទីន​នៅ​ក្នុង​បារីអាច​បណ្តាល​ឲ្យ​សរសៃ​ឈាម​ពោះកាន់​តែ​តូច ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដល់​ពោះ និង​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​អាស៊ីត​ដល់​ការ​រំលាយ​អាហារ។

៥. ញ៉ាំលឿនពេក
ការ​ញ៉ាំអាហារ​លឿនពេក​តែង​តែ​បណ្តាល​ឲ្យ​មាន​រឿង​កើត​ឡើង ព្រោះ​បរិមាណ​នៃ​អាហារ​មិន​ទាន់​បាន​រំលាយ​មាន​ច្រើន ធ្វើ​ឲ្យ​ខួរ​ក្បាល​មិន​អាច​ទទួល​សញ្ញា​ពី​ពោះ និង​លទ្ធផល​ក្នុង​ការ​បញ្ចេញ​ជាតិ​អាស៊ីត​បាន ហើយ​គ្មាន​ពេល​អាច​រំលាយ​អាហារ​នេះ​បាន​ក្នុង​រយៈ​ពេល​ខ្លី។ ទម្លាប់​ការ​ញ៉ាំអាហារ​លឿន​ពេក​អាច​បណ្តាល​ឲ្យ​ខូច​ក្រពះ៕

ដោយ៖ ដារ៉ា

ប្រភព៖ បរទេស

Ads

 
Top