ក្តាមគឺជាប្រភេទអាហារដែលមានរស់ជាតិឆ្ងាញ់ ហើយមាន ជីវជាតិ, កាល់ស្យូម ដែលល្អសម្រាប់សុខភាព។ គ្រាន់តែនៅក្នុងសាច់ក្តាម ១០០ ក្រាម មាន protit ១២,៣ ភាគរយ, កម្រិតជាតិខ្លាញ់ ៣,៣ ភាគរយ, កាល់ស្យូម ៥.០៤០ មីលីក្រាម ភាគរយ, ផូស្វ័រ ៤៣០ មីលីក្រាម ភាគរយ...។

នៅក្នុងនោះផងដែរក៏មានជាតិដែរ ៤,៧ មីលីក្រាម ភាគរយ, វីតាមីន B ពីរភាគរយ, វីតាមីន B6 ០,១២ ភាគរយ, កូឡេស្តេរ៉ូ ១២៥ មីលីក្រាម ភាគរយ, មេឡានីន ០,២៥ មីលីក្រាម ភាគរយ...។ តែទោះបីជាសាច់ក្តោមមានសារធាតុចិញ្ចឹមច្រើនក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ន ខណៈពេលដែលបរិភោគនោះទេ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ខាងក្រោមនេះគឺជាបទពិសោធន៍មួយចំនួនដែលអ្នកគួរតែចង់ចាំ។
តើអ្នកណាដែលមិនគួរបរិភោគក្តាម ?
ស្ត្រីមានផ្ទៃពោះ
អ្នកម្តាយដែលមានផ្ទៃពោះ ជាពិសេសនៅក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះមិនគួរបរិភោគក្តោម ដោយសារតែក្តាមមានផលប៉ះពាល់ដល់សាច់ដុំ និងតំបន់ផ្សេងទៀតនៃរាងកាយ។ ដូច្នេះប្រសិនជាអាចអ្នកមិនគួរបរិភោគក្តោមនោះទេ ព្រោះវាអាចធ្វើឲ្យរលូតកូន។
អ្នកដែលទើបនឹងងើបពីឈឺ
អ្នកដែលទើបនឹងងើបពីការឈឺ ឬមានក្រពះពោះវៀនខ្សោយមិនមិនគួរប្រញាប់ប្រញាល់ទៅបរិភោគក្តាមនោះទេ វាងាយនឹងធ្វើឲ្យសីតុណ្ហភាពនៅក្នុងខ្លួនមានភាពត្រជាក់។
អ្នកជំងឺរាគរួស
នៅពេលដែលអ្នកមានជំងឺរាគរួស មិនគួរបរិភោគអាហារដែលធ្វើពីសាច់ក្តាមនោះទេ។ ក្តាមវាមានការផ្សារភ្ជាប់ជាមួយនឹងសារធាតុទង់ដែង, សីតកម្ម ដែលធ្វើឲ្យអ្នកកាន់តែមានមានជំងឺធ្ងន់ធ្ងរ។
អ្នកជំងឺសសៃឈាមក្នុងបេះដូង
នៅក្នុងសាច់ក្តាម ១០០ ក្រាមមានផ្ទុកកូឡេស្តេរ៉ុល ១២៥ មីលីក្រាម ភាគរយ ដែលធ្វើឲ្យសម្តាធឈាមឡើងខ្ពស់ ប្រសិនបើអ្នកជំងឺសៃឈាមនៅតែបរិភោគ។
អ្នកដែលមានជំងឺសន្លាក
ក្តោមក៏មានផ្ទុកជាតិសូដ្យូម និង purines កាន់តែច្រើន ដូច្នេះសាច់របស់វាមិនសមស្របជាមួយនឹងអ្នកជំងឺរលាកសន្លាក់នោះទេ។
អ្នកជំងឺហឺត
អ្នកដែលមានជំងឺក្អក, ត្រជាក់ និងផ្កាសាយ និនត្រូវបរិភោគក្តាមនោះទេ។
ពេលណាដែលមិនគួរបរិភោគក្តោម ?
ក្តាមងាប់
នៅពេលដែលក្តាមងាប់រាងកាយរបស់វាមានសមាសភាគគីមីជាច្រើន ដែលគេហៅថា histidine (C3H3N2CH2 រូបមន្តម៉ូលេគុល (NH2) CO2H) ដែលអាចធ្វើឲ្យមនុស្សងាយរងគ្រោះទៅនឹងការពុល, ឈឺពោះ , ក្អួត។ ក្តាមងាប់រយៈពេលយូរធ្វើឲ្យសារធាតុគីមី histidine កើនឡើងយ៉ាងខ្លាំង ដូច្នេះជាតិពុលក៏កើតមានកាន់តែច្រើនដែរ។
ក្តាមដែលចម្អិនទុកចោលយូរ
ក្តាមដែលគេយកទៅស្រុះទឹកក្តៅ ឬក៏ចម្អិនទុកចោលរយៈពេលយូរ ក៏ប៉ុន្តែមានក្លិនជូរផ្អូមដោយសារតែមានការឆ្លងមេរោគបាក់តេរី។ ដូច្នេះអ្នកគួរតែដឹងថាពេលណាដែលគួរបរិភោគ។
ក្តាមរស់
ក្តាមមួយចំនួនអាចមានគីសស្របពេលដែល នៅក្នុងសួតរបស់វាមាន (ឈ្លើងរស់នៅក្នុងសួត)។ ប្រសិនបើអ្នកបរិភោគ ដោយមិនបានចម្អិនត្រឹមត្រូវទេនោះ ធ្វើឲ្យអ្នកងាយនឹងរងទទួលគ្រោះថ្នាក់ ដោយសារឈ្លើងទាំងនោះអាចជ្រាបចូលក្នុងសួតរបស់អ្នក ហើយអ្នកបង្កឲ្យមានការក្អករហូតដល់ចេញឈាមតាមខួរក្បាល, ប្រកាច់, ខ្វិន។
ជាពិសេសប្រសិនបើអ្នកបរិភោកជាមួយផ្លែ សេដា (persimmons) ធ្វើឲ្យមានប្រតិកម្មជាមួយប្រូតេអ៊ីននៅក្នុងសាច់ក្តាម និងបណ្តោលឲ្យមានរោគសញ្ញាដូចជាការចង្អោរ និងក្អួត, ឈឺពោះ ជមងឺរាគរួសជាដើម... ដូច្នេះមិនគួរបរិភោគជាមួយសេដានោះទេ៕
ដោយ៖ មង្គលការ
ប្រភព៖ បរទេស