ការ៉ុតគឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ។ មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ញ៉ាំ​ការ៉ុត​ឆៅ ហើយ​ក៏មាន​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​ការ៉ុត​ដែល​​ចម្អិន​រួច។ តើ​អាថ៌កំបាំង​អ្វី​ដែល​យើង​គ្រប់​គ្នា​មិន​ទាន់​ដឹង​អំពី​អត្ថប្រយោជណ៍​នៃការ៉ុត ពណ៌​ស្វាយ, ពណ៌លឿង, ពណ៌​ខ្មៅ និងពណ៌ក្រហម?


ការ៉ុតគឺជា​បន្លែ​ម្យ៉ាង​ដែល​សម្បូរទៅ​ដោយ​​វីតាមីន A និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម។ យើង​ទាំងអស់គ្នា​បាន​ដឹងហើយ​ថា ការ៉ុត​មាន​គុណ​ប្រយោជន៍​សម្រាប់​ភ្នែក, ការរំលាយ​អាហារ, ស្បែក និងធ្មេញ។ ជា​ការពិតណាស់​ការ៉ុត​ត្រូវ​គេ​បាន​យក​ទៅ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ផងដែរ។ 

កាត់​បន្ថយស្លាកស្នាម
ប្រសិនបើអ្នក​ចង់កម្ចាត់​ស្លាក​ស្នាម និង​ចង់​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ សូម​ផឹក​ទឹក​ការ៉ុត​ជារៀង​រាល់។ ទន្ទឹម​នឹង​នេះ​ អ្នក​អាច​​ចិត​យក​សាច់​ការ៉ុត​មក​បិត​លើ​ស្លាក​ស្នាម​ក៏​អាច​ជួយ​កាត់​បន្ថយស្នាម​នៅ​លើ​រាងកាយ​ផងដែរ។

ជួយ​ឲ្យ​ស្បែក​មាន​ការលូតលាស់
អ្នក​អាចរក្សា​ស្បែក​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​ភាពទន់​ល្មើយ​ដោយ​សារការ​ផឹក​ទឹក​ការ៉ុត​ជាប្រចាំ។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និងវីតាមីន C នៅ​ក្នុងការ៉ុត​អាចជំនួស​ដល់​ស្បែក​ឲ្យ​មានសុខភាពល្អ។ អ្នក​ក៏​អាចប្រើ​ប្រាស់​ការ៉ុត​ធ្វើ​ជាម៉ាស​បិត​លើ​ផ្ទៃមុខ​ក៏​បាន។ ចំពោះ​ការ​សូតលាស់​នៃ​ស្បែក អ្នក​អាចព្យាយាម​លាយ​ការ៉ុតជាមួយ​នឹង​ទឹក​ឃ្មុំ​មក​បិទលើ​ផ្ទៃមុខ។ ការ​ប្រើ​ប្រាស់​ការ៉ុត​ដើម្បី​ធ្វើ​សំយោគ​នៃ​ស្បែក មាន​ភាពល្អ​ប្រសើរជាង​ប្រើប្រាស់គ្រឿង​សំអាង។
 

អត្ថប្រយោជន៍​នៃការប្រឆាំង
វីតាមីន C ដែល​មាន​វត្តមាន​នៅ​ក្នុង​ការ៉ុត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​​ collagen (សសៃទឹក​ប្រូតេអ៊ីន) នៅក្នុងរាងកាយ។ តួនាទីដ៏​សំខាន់​នៃ collagen គឺ​អាចរក្សា​ភាព​បត់បែន​នៃ​ស្បែក​របស់​អ្នក។ ដូចគ្នានេះ​ផងដែរលក្ខណៈ​សម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​ក្នុងការ​ផ្លាស់​ប្តូរ​ពណ៌​នៃ​ស្បែក និងស្នាម​ជ្រីវជ្រួញនៅ​លើស្បែក។

ការ​ពារ​ពី​ពន្លឺ​ព្រះ​អាទិត្យ
រឿង​ដ៏ល្អ​​គឺការទទួល​ទាន​ទឹក​ការ៉ុត​ក្នុង​អំឡុង​រដូវ​ក្តៅ​ ព្រោះ​វា​អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ការពារ​ពី​កាំរស្មី​ព្រះ​អាទិត្យ។ ដូច្នេះ​អ្នក​ពឹង​ផ្អែក​លើ​​ទឹក​ការ៉ុតដើម្បី​ការ​ពារ​ពន្លឺ​ព្រះ​អាទិត្យ ដោយ​មិន​ចាំ​បាច់​ប្រើ​ឡេ​ជំនួស​ក៏​បាន​។

ព្យាបាល​បញ្ហានៅ​លើ​ស្បែក
ការ៉ុត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងកា​រ​ព្យាបាល​បញ្ហា​ជា​ច្រើន​នៅ​លើ​ស្បែក។ ប្រសិន​បើអ្នកមាន​បញ្ហា​ដូចជា រលាក​ស្បែក, កន្ទួល​, កើត​មុន​អាច​ធ្វើ​ការ​ព្យាបាល​បាន​ដោ​យប្រើ​ការ៉ុត។ ជា​ការ​ពិតណាស់​ឥទ្ធិពល​នៃទឹក​ការ៉ុត​អាចជួយ​លើក​កម្ពស់​ស្បែក​របស់​អ្ន​កមាន​​សុខភាព​ល្អ៕
 

ដោយ៖ មង្គលការ

ប្រភព៖ boldsky

Ads

 
Top