គម្រោងទទួលទានទឹកផ្លែឈើក្នុងរយៈពេល ៧ថ្ងៃ គឺជាវិធីសាស្ត្រកម្ចាត់ជាតិពុល ដោយប្រើវីតាមីន ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ។ រាល់ផ្លែឈើ និងបន្លែទាំងអស់សុទ្ធតែមានផ្ទុកនូវវីតាមីន, ផ្តល់ថាមពល, ជួយឲ្យអ្នកមានអារម្មណ៏មិនហត់នឿយក្រោយពេលកម្ចាត់ជាតិពុលចេញរួច។ ក្រៅពីជួយសម្អាតថ្លើម របស់ទាំងអស់ខាងលើក៏អាចជួយបាន ២ យ៉ាងទៀត ជួយរំលាយជាតិខ្លាញ់ចេញពីរាងកាយ ហើយបំប្លែងជាថាមពលប្រចាំថ្ងៃ។ លើសពីនេះទៀត អ្នកអាចស្រកទម្ងន់បានពី ២ ទៅ ៩ គីឡូ ក្រោយពេលកម្ចាត់ជាតិពុលចេញ ហើយធ្វើឲ្យអ្នកមានអារម្មណ៏បានធូរស្បើយ សប្បាយចិត្តកាន់តែច្រើន។ ខាងក្រោមនេះជារូបមន្តកម្ចាត់ជាតិពុលក្នុងអាហារ ៣ ពេលប្រចាំថ្ងៃ, ប្រភេទអាហារនីមួយៗអ្នកអាចមានជម្រើស ២ ដើម្បីផ្លាស់ប្តូរដើម្បីកុំឲ្យមានអារម្មណ៏ធុំនឹងអាហារដដែលៗ។

ជម្រើសទី១៖
អាហារពេលព្រឹក: ផ្លែប៉ោម ២ផ្លែ, ត្រសក់ ១ផ្លែ, ទឹកផ្លែប្លូប៊ឺរី ១ពែង, ទឹកគ្រាប់ដំណាប់ទំពាំងបាយជូរ ២ពែង, ស្លឹកស្ពៃ ២ធាង, ខ្ញីខ្ចី ១បន្ទះ។
អាហារពេលថ្ងៃត្រង់: ផ្លែប៉ោមខៀវ ១ផ្លែ, ត្រសក់ ១ផ្លែ, ភ្លៅកង្កែប ៤ដើម, ស្លឹកស្ពៃ ៤ទៅ ៥សន្លឹក, ក្រូចឆ្មា១/៤ ចិតសំបក និងយកគ្រាប់ចេញ, ខ្ញីខ្ចី ១បន្ទះ។
អាហារពេលល្ងាច: ឆៃថាវ ១បាច់, ត្រសក់ ១ផ្លែ, ការ៉ុត ១មើម, ផ្លែប៉ោមខៀវ ១ផ្លែ, ស្លឹកស្ពៃ ៤សន្លឹក, ក្រូចឆ្មា ១/៤ ចំណិត។
ជម្រើសទី២៖
អាហារពេលព្រឹក: ផ្លែប៉ោម ២ផ្លែ, ក្រូច ១ផ្លែ, ត្រសក់ ១ផ្លែ, ក្រូចឆ្មា ១/៤, ស្លឹកស្ពៃ ៤សន្លឹក។
អាហារពេលថ្ងៃត្រង់: ដំឡូងស្ងោរ ២មើម, ខ្ទឹមស ២ក្លែប, ជី ១បាច់, ក្រូចឆ្មា ១/៤។
អាហារពេលល្ងាច: ស្លឹកស្ពៃ ៤សន្លឹក, ផ្លែប៉ោម ២ផ្លែ, ទឹកស្ពៃខៀវ ២ពែង, ត្រសក់ ១កំណាត់, ភ្លៅកង្កែប ២ដើម, ការ៉ុត ១មើម, ខ្ញីខ្ចី ១ដុំ។
វិធីធ្វើ៖
ហាន់ ឬចិតគ្រឿងផ្សំទាំងអស់ រួចក្រឡុកបញ្ចូលគ្នាដើម្បីចម្រាញ់ចេញជាទឹក តែកុំដាក់គ្រឿងហិរចូល។ បន្ទាប់មកសូមផឹកទឹកផ្លែឈឺដែលបានក្រឡុកនេះ ៤ទៅ ៦ពែងជារៀងរាល់ថ្ងៃ (ស្មើនឹង ១.៥-២ លីត្រ) អាស្រ័យលើបរិមាណដែលរាងកាយអាចទទួលយកបាន។
រៀងរាល់ព្រឹក នៅពេលក្រោកពីគេង អ្នកត្រូវទទួលទឹកក្តៅ ១កែវធំ (ប្រហែល ៥០០មល) ជាមួយទឹកក្រូចឆ្មា ដើម្បីលាងសម្អាតប្រព័ន្ធរំលាយអាហារ បន្ទាប់ពីសម្រាកអស់រយៈពេល ១យប់។
ទទួលទានទឹកមុនពេលញ៉ាំអាហារ និងឧស្សាហ៏ទទួលទានទឹកពេញមួយថ្ងៃ។ កុំបន្ថែមអាហារអ្វីផ្សេងក្រៅពីទឹក និងវីតាមីន ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយក្នុងរយៈពេល ៧ថ្ងៃ។
ចំណាំ:
- អ្នកមិនចាំបាច់ត្រូវធ្វើតាមបញ្ជីមុខម្ហូបដែលបានបង្ហាញដូចខាងលើ ១០០% ពេកទេ ត្រូវចេះបត់បែន ជ្រើសរើសអាហារណាក៏បានឲ្យតែមានផ្ទុកនូវសមាសធាតុវីតាមីនស្រដៀងៗគ្នា។ ឧទាហរណ៏៖ លោកអ្នកអាចប្រើបន្លែ ឬផ្លែឈើផ្សេងក៏បាន…។
- ក្នុងរយៈពេល ២-៤ថ្ងៃ ដំបូង អ្នកអាចនឹងមានអាការៈឈឺក្បាល បន្តិចបន្តួចហើយឃ្លាន។ ដូច្នេះ អ្នកគួរតែរៀបចំចិត្ត ដើម្បីប្រយុទ្ធប្រឆាំង។
- ប្រសិនបើអ្នកច្រលំទទួលទានអាហារអ្វីផ្សេងដោយចៃដន្យ ក្រៅពីវីតាមីន និងទឹក នោះដំណើរការកម្ចាត់ជាតិពុលនឹងត្រូវចាប់ផ្តើមពីចំណុច សូន្យវិញ។
- កុំធ្វើការធ្ងន់ក្នុងកំឡុងពេលកំពុងកម្ចាត់ជាតិពុលចេញពីរាងកាយ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស